ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៧ វិធីសាស្ត្រ​ផ្លាស់​ប្តូរ​ការ​ចំណាយ ​និង​បត់បែន​ការ​រស់នៅ ស្រប​តាម​ស្ថានភាព​កូ​វី​ដ​ ១៩ !

2 ឆ្នាំ មុន

នៅ​ក្នុង​សម័យ​កូ​វី​ដ ​១៩ មនុស្ស​ម្នាក់​កំពុង​ពិបាក​ខ្លាំង ការ​រស់​របស់​អ្នកខ្លះ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទាំងស្រុង ​។ ប៉ុន្តែ​សម្រាប់​មនុស្ស​ខ្លះ​វិញនៅ​មានឱកាស​រក​លុយ​បាន ហើយ​អាច​រក​លុយ​បន្ថែម​ក្រៅ​ម៉ោង​បាន​ទៀត​ផង ​។ ដូចនេះ​កូ​វី​ដ ​១៩…

នៅ​ក្នុង​សម័យ​កូ​វី​ដ ​១៩ មនុស្ស​ម្នាក់​កំពុង​ពិបាក​ខ្លាំង ការ​រស់​របស់​អ្នកខ្លះ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទាំងស្រុង ​។ ប៉ុន្តែ​សម្រាប់​មនុស្ស​ខ្លះ​វិញនៅ​មានឱកាស​រក​លុយ​បាន ហើយ​អាច​រក​លុយ​បន្ថែម​ក្រៅ​ម៉ោង​បាន​ទៀត​ផង ​។ ដូចនេះ​កូ​វី​ដ ​១៩ បាន​បង្រៀន​យើង​ពី​បទ​ពិសោធន៍​នានា ព្រមទាំង​បាន​ផ្លាស់​ប្តូរជីវិត​រស់នៅ​របស់​មនុស្ស​ផង​ដែរ​ ។ ខាងក្រោម​នេះ ជា​វិធីសាស្ត្រ​ក្នុង​រស់នៅ ​និង​សន្សំ​ប្រាក់​ក្នុង​សម័យ​កូ​វី​ដ​ ១៩ ៖

១. កុំ​ព្យាយាម​ធ្វើ​ឱ្យ​ខ្លួន​ជាប់​បំណុល ​៖ ប្រសិនបើ​អ្នក​មិន​ទាន់​ជាប់បំណុលគេ​នោះ​ទេ ក្នុង​ស្ថានភាព​នេះ អ្នក​ត្រូវ​ហាម​ចិត្ត​ដាច់ខាត​កុំឱ្យ​មានការ​បង់​រំលស់ ឬ​ជំពាក់​បំណុល​គេ ដើម្បី​ទិញ​របស់​មិន​ចាំបាច់​ខ្លាំង ក្នុង​គ្រានេះ ​។ ឡាន​ស៊េរី​ថ្មី ទូរស័ព្ទ​ទំនើប​ៗ​ថ្លៃ​ៗ ឬ​ចង់​ដូរ​ស៊េរី​ម៉ូតូ សុទ្ធតែ​ជា​របស់​ដែល​យើង​អាច​ទិញ​ពេល​ណា​ក៏​បាន ប្រសិនបើ​របស់​អ្នក​នៅ​អាច​ប្រើប្រាស់​បាន គួរ​ប្រើប្រាស់​សិន ចប់​កូ​វី​ដ​ស្ថាន​ភាពល្អ​ប្រសើរ​អ្នកទិញ​ពេល​ណា​ក៏​បាន ​។

​២. សន្សំ​ប្រាក់​តាម​លទ្ធភាព​ដែល​អ្នក​អាច​ធ្វើ​បានកាន់តែ​ច្រើន​កាន់តែ​ល្អ​ ៖ ប្រសិនបើ​អ្នក​នៅ​មិន​ទាន់​មាន​ហានិភ័យ​ផ្នែក​ហិរញ្ញវត្ថុ អ្នក​ត្រូវ​តែ​សន្សំ​ប្រាក់​ឱ្យ​បាន​កាន់តែ​ច្រើន ក្នុង​កំឡុង​ពេល​នេះ​ ។ អ្នក​ត្រូវ​យក​បទ​ពិសោធន៍​អ្នក​ដែល​មាន​ចំណូល ឬ​បាត់បង់​ការងារ មក​ធ្វើ​ជា​គំរូ ដូចនេះ​អ្នកមាន​អារម្មណ៍​ថា​គ្មាន​ប្រាក់ វា​នឹង​លំបាក​ប៉ុនណា​សម្រាប់​មនុស្ស​គ្រប់​រូប​ ។

៣. ការ​ចំណាយ​របស់​អ្នក​ មិនគួរធ្វើ​ដូច​កាល​មិន​ទាន់​មាន​ជំងឺ​រាតត្បាត​នោះ​ទេ ​៖ អ្នក​ត្រូវ​រឹតត្បិត​ការ​ចំណាយ​របស់​អ្នក មិន​ត្រូវ​ខ្ជះខ្ជាយ​លុយកាក់ ​ឬ​ចេះ​តែ​ចំណាយ​មិន​មុខ​ដូច​កាលពី​ ២​ ឆ្នាំ​មុន​នោះ​ទេ ​។ បច្ចុប្បន្ន​នេះ​លុយ​សម្រាប់​មនុស្ស​ គឺ​សំខាន់​ខ្លាំង​ណាស់ ជា​ពិសេស​អ្នក​បាត់បង់​ការងារ និង​អ្នករក​ចំណូល​មិន​បាន​ ។ អគ្គី​ស​នី​ គឺជា​រឿង​សំខាន់​ណាស់ ដែល​ជា​អ្វី​អ្នក​ត្រូវ​គិតពិចារណា ក្នុង​សន្សំ​សំចៃ​ ។ កា​រក​ម្ម៉​ង់​ម្ហូប​តាម​អន​ឡាញ កា​រក​ម្ម៉​ង់​ទិញ​អ្វីមួយ​តាម​អន​ឡាញ ឬ​ដើរ​ទិញ​អីវ៉ាន់ ទាំង​អស់នេះ​អ្នក​គួរ​ពិចារណា​ឡើង​វិញ ​។

​៤. កាត់​បន្ថយ​សេវាកម្ម​ខ្លះ​ៗ ដែល​មិន​ចាំបាច់​ ៖ ប្រសិនបើ​អ្នក​ធ្លាប់​ហាត់ប្រាណ​នៅ​ក្នុង​ក្លឹ​ប អ្នក​គួរ​ផ្អាក​បង់​សេវាកម្ម​នេះ សេវាកម្ម​បោសសម្អាត​តាម​ផ្ទះ (​ផ្អាក​សិន​) សេវាកម្ម​នានា​ប្រសិនបើ​អ្នក​គិត​ថា​មិន​ចាំបាច់​នៅ​ពេល​នេះ​ ។ ព្រោះ​សេវាកម្ម​ទាំងនេះ អ្នក​ក៏​អាច​ធ្វើ​បាន​ដែរ​នៅផ្ទះ​នោះ ​។

៥. អ្នក​ត្រូវ​បែងចែក​ឱ្យ​ដាច់​រវាង​តម្រូវការ និង​ការ​ចង់បាន ​៖ ក្នុង​រយៈពេល​នេះ​ប្រាកដជា​មាន​បញ្ចុះតម្លៃ​ជា​ច្រើន ដូច​រាល់​ឆ្នាំ អ្នក​គួរ​គិតពិចារណា​ផង​ដែរ ថា​របស់​ណា​អ្នក​ត្រូវការ​ប្រើប្រាស់​ជាង ជា​អតិ​ភាព​មុន ដូចនេះ​គួរ​ចំណាយ​លើ​របស់​នោះ​ ។ របស់​ចាំបាច់​ប្រើ​មាន ដូច​ជា​គ្រឿងទេស សាប៊ូ​លាងចាន​លាង​ឆ្នាំ សាប៊ូ​បោក​ខោអាវ (​មិន​គិត​ពី​ម្អូ​ប​អាហារ​នោះ​ទេ ព្រោះ​វា​ត្រូវ​តែ​ទិញ​ទៅ​ហើយ​)​ ។

៦. ឧស្សាហ៍​ធ្វើការ​គុណ​គូ​លើ​ការ​ចំណាយ និង​ប្រាក់​ចំណូល​របស់​អ្នក​ ៖ អ្នក​ត្រូវ​សរសេរ​ប្រាក់​ចំណូល​របស់​អ្នក និង​របស់​ដែល​អ្នក​ត្រូវ​ចំណាយ​លើ ដូច​ជា​ទឹក​ភ្លើង អ៉ី​ន​ធើ​ណេ​ត ម្អូ​ប​អាហារ ឬ​សាំង ​(​ប្រសិនបើ​អ្នកធ្វើការ​ផ្ទះ​នោះ នឹង​មិនសូវ​ចំណាយ​លើ​វា​នោះ​ទេ​) និង​របស់​ដែល​អ្នក​ចាំបាច់​ត្រូវ​ប្រើ​ ។​ល​។ ក្រៅពី​នេះ អ្នក​គួរ​កាត់​វា​ចេញ​ទាំងអស់​ ។ ហើយ​ប្រសិនបើ​អ្នក មានឱកាស​ឬ​អាច​រក​ប្រាក់​ចំណូល​បន្ថែម​បាន​អ្នក​គួរ​ធ្វើ ឧទាហរណ៍​ការងារ​តាម​អន​ឡាញ​ដែល​អ្នក​អាច​ធ្វើ​បាន​ ។

​៧. ប្រាក់​សន្សំ សម្រាប់​គ្រា​មាន​អាសន្ន និង​ការ​ចូល​និវត្តន៍​ត្រូវ​តែ​បន្ត ប្រសិនបើ​អ្នក​នៅ​មិន​ទាន់​បាត់បង់​ប្រាក់​ចំណូល ​៖ ក្រៅពី​ការ​ចំណាយ​ទៅ​លើ​របស់​ចាំបាច់ ប្រាក់​ដែល​នៅ​សល់​គួរតែ​បន្ត​សន្សំ ដាក់​ប្រាក់​ក្នុង​មូលនិធិ​ក្នុង​គ្រា​មាន​អាសន្ន និង​ការ​សន្សំ​ចូល​និវត្តន៍ ឬ​សេវាកម្ម​ធានា​រ៉ាប់​រ៉​ង​ផ្សេង​ៗ ៕ ប្រភព​ ៖ gobankingrates

អត្ថបទសរសេរ ដោយ