ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ស្រាវជ្រាវ​រក​ម្ចាស់​អន្ទាក់​សត្វ​ដែល​ដាក់​​​បង្ក​ឱ្យ​មនុស្ស​​ស្លា.ប់

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ ​បុរស​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​ក្នុង​ព្រៃ​ខាងក្រោយ ភូមិ​កាលពី​ថ្ងៃ​ចុង​ស​ប្តា​ហ៌​។ ការ​ស្លា.ប់​របស់​​បុរស​រង​គ្រោះ ត្រូវ​បាន​នគរបាល​កំណត់​ថា បណ្តាល​មក​ពី​រូបគេ​ឆក់​ជាមួយ​និង​ខ្សែរ​ភ្លើង​ដែល​រាយ​តាម​ព្រៃ​សម្រាប់​ឆក់​សត្វព្រៃ​។ បុរស​រង​គ្រោះ ឈ្មោះ​ស៊ា​ង សុខ…

ខេត្តក្រចេះ ​៖ ​បុរស​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​ក្នុង​ព្រៃ​ខាងក្រោយ ភូមិ​កាលពី​ថ្ងៃ​ចុង​ស​ប្តា​ហ៌​។ ការ​ស្លា.ប់​របស់​​បុរស​រង​គ្រោះ ត្រូវ​បាន​នគរបាល​កំណត់​ថា បណ្តាល​មក​ពី​រូបគេ​ឆក់​ជាមួយ​និង​ខ្សែរ​ភ្លើង​ដែល​រាយ​តាម​ព្រៃ​សម្រាប់​ឆក់​សត្វព្រៃ​។

បុរស​រង​គ្រោះ ឈ្មោះ​ស៊ា​ង សុខ អាយុ៥៥​ឆ្នាំ ​រស់នៅ​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ បាន​ជួប​ហេតុការណ៍​ឆក់​និង​ខ្សែរ​ភ្លើង​ស្លា.ប់​ក្នុង​ព្រៃ ខណៈជន​រង​គ្រោះ​បាន​ដើរ​ចេញពីផ្ទះ​នៅ​ពេល​ព្រលប់​ចម្ងាយ​ពី​ផ្ទះ​ជាង​២០​គីឡូ​មែ​ត្រ​ដើម្បី​រក​ឆ្លុះ​កង្កែប​។ ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​និយាយ​ថា ក្រោយ​ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ​បាត់​ពេញមួយ​យប់​មិនឃើញ ក៏​នាំ​គ្នា​ដើរ​រក និង​បានឃើញ​ជន​រង​គ្រោះ​ដេក​ស្លា.ប់​នៅ​ក្នុង​ព្រៃ​ក្បែរ​មាត់​បឹង​។

នគ​របាល​ល​ស្រុក​ល​ព្រែក​ប្រសព្វ​និយាយ​ថា សាកសព​របស់​រង​គ្រោះ មាន​ស្នាម​ខ្លោច​រោលរាល​លើ​រាង​កាយ ដែល​សន្និដ្ឋាន​ថា អាច​បណ្តាល​មក​ពី​រង​និង​ការ​ឆក់​។ នគរបាល​ស្រុក​ព្រែក​ប្រសព្វ​បាន​បញ្ជាក់​ទៀតថា​ ឆ្លង​តាម​ការ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ គឺ​នគរបាល​កំណត់​ថា ក្រោយ​ជន​រង​គ្រោះ​បាន​ឆក់​ស្លា.ប់​ជាមួយ​និង​ខ្សែ​ចរន្ត​អគ្គិស​នី ដែល​គេ​លួច​ពង្រាយ​តាម​ព្រៃ​សម្រាប់​ឆក់​សម្លា.ប់​សត្វព្រៃ ។ ក្រុម​ជនល្មើស​ដែល​ជា​ម្ចាស់​អន្ទាក់ បាន​អូស​សាកសព​ជន​រង​គ្រោះ​ទៅ​លាក់​ក្នុង​ព្រៃ​ក្បែរ​មាត់បឹង​។ នគរបាល​បាន​អះអាង​ថា ករណី​នេះ នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កំពុង​តែ​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ រង​ជនល្មើស​ដែល​ជា​ម្ចាស់​អន្ទាក់​សត្វ ធ្វើ​សកម្មភាព​ខុសច្បាប់​រហូត​បណ្តាល​ឲ្យ​ស្លា.ប់​មនុស្ស​៕​

អត្ថបទសរសេរ ដោយ