កាលពីឆ្នាំ២០១២ អាណាចក្រអារ៉ាប៊ីសាអ៊ូឌីត មានត្រឹមតែ០.០០៣ជីហ្គាវា៉ត់នៃការដំឡើងថាមពលពន្លឺព្រះអាទិត្យ ។ ច្រើនជាងពាក់កណ្តាលនៃប្រភពអគ្គិសនីរបស់ខ្លួនត្រូវបានផលិតចេញពីការដុតប្រេង ។ យ៉ាងណាមិញនៅឆ្នាំ២០៣២ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនឹងមានថាមពលដល់ទៅ៤១ជីហ្គាវ៉ាត់នៃប្រភពពន្លឺព្រះអាទិត្យ ។
ប្រហែលជា២៥ជីហ្គាវ៉ាត់ ត្រូវបានផលិតដោយរោងចក្រកម្តៅពន្លឺព្រះអាទិត្យដែលប្រើប្រាស់ផ្ទាំងកញ្ចក់ ដើម្បីផ្តោតសំខាន់លើថាមពលពីព្រះអាទិត្យទៅលើសារធាតុរាវនឹងចូលទៅក្នុងកង្ហារ ។ ចំណែកថាមពល១៦ជីហ្គាវ៉ាត់ផ្សេងត្រូវបានផ្តល់ដោយរោងចក្រផលិតចរន្តអគ្គិសនីដ៏ធំ ។ នេះគឺជាកត្តាលទ្ធផលមួយដែលគេនឹងពិចារណាក្នុងការវិនិយោគពីបរទេស ព្រមទាំងទ្រព្យសម្បត្តិដែលផលិតដោយប្រេងឥន្ធនៈសរុបជាង១០០ពាន់លានដុល្លារឯណោះ ។
ការចំណាយទ្រង់ទ្រាយធំលើវាលខ្សាច់នេះព្រមទាំងការទាញយកកម្រិតថាមពលពន្លឺព្រះអាទិត្យបន្ថែមទៀតក្នុងតំបន់អេក្វាទ័រ ដែលផ្តល់ឱ្យប្រទេសនូវសក្កដានុពលអភិវឌ្ឍសេដ្ឋកិច្ចកាន់តែរីកចម្រើន ។ រីឯសំណង់វិញកំពុងតែដំណើរការលើខ្សែអគ្គសិនី ដែលមានតង់ស្សុងខ្ពស់ភ្ជាប់ពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ទៅកាន់ប្រទេសជិតខាងបណ្តាប្រទេសនៅតំបន់អឺរ៉ុបផងដែរ ។ និងអាហ្វ្រិកខាងជើងផងដែរ រួមជាមួយនឹងការដំឡើងប្រភពថាមពលពន្លឺព្រះអាទិត្យ២១ជីហ្គាវ៉ាត់ផ្សេងទៀតផ្សេងទៀត ជាការរួមបញ្ចូលគ្នានៃថាមពលនុយក្លេអ៊ែរ ខ្យល់ និងថាមពលកម្តៅក្នុងផែនដីទៀតផង ។ តាមរយៈកិច្ចព្រមព្រៀងដំណើរការថាមពលក្លេអ៊ែរជាមួយនឹងប្រទេសចិន បារាំង កូរ៉េខាងត្បូង និងប្រទេសអាហ្សង់ទីន ។
អារ៉ាប៊ីសាអ៊ូឌីតបានសាងសង់រ៉េអាក់ទ៍នុយក្លេអ៊ែរចថ្មីចំនួន១៦ ។ គម្រោងរយៈពេលវែងនេះប្រទេសអារ៉ាប៊ីសាអ៊ូឌីតមានមហិច្ចិតាដើរដោយថាមពលទាំងស្រុងដែលកកើតឡើងវិញ ។
ភាគច្រើននៃឧស្សាហកម្មប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីត គឺកំពុងតែផ្លាស់ប្តូរឱ្យឆ្ងាយពីការផលិតថាមពលទៅកាន់ការផលិតប្លាស្ទិក និងវត្ថុធាតុប៉ូលីម៉ែ (Polymers) ។ ការអភិវឌ្ឍទាំងនេះនឹងជួយឱ្យអារ៉ាប៊ីសាអ៊ូឌីត នៅតែជាប្រទេសដែលមានទ្រព្យសម្បត្តិជាងគេក្នុងតំបន់ និងការរក្សាមុខមាត់ប្រកបដោយស្ថិរភាពនាពេលអនាគតរបស់ខ្លួន៕
ចែករំលែកព័តមាននេះ