ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​របួសធ្ងន់-​ស្រាល​ជិត​១០​នាក់​ ដោយសារតែ​ឡាន​យក្ស​​

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្ត​បាត់​ដប​ង ​៖ មនុស្ស​យ៉ាង​ហោច​ណាស់​ជិត​១០​នាក់បាន​រង​របួសធ្ងន់​និង​ស្រាល នៅ​ក្នុង​ឧប្បតិហេតុគ្រោះថ្នាក់​ចរាចរ​ណ៍​ដ៏​រន្ធត់​មួយ រវាង​រថយន្ត​ធុន​ធ្ងន់​បុក​ជាមួយ​គោ​យ​ន្ត្រៃ ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​លើ​ផ្លូវជាតិ​លេខ​៥ កាលពី​វេលា​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ កក្កដា ត្រង់​ចំណុច​ភូមិ​ថ្នល់​បត់ ឃុំ​ប្ញ​ស្សី​ក្រាំង…

ខេត្ត​បាត់​ដប​ង ​៖ មនុស្ស​យ៉ាង​ហោច​ណាស់​ជិត​១០​នាក់បាន​រង​របួសធ្ងន់​និង​ស្រាល នៅ​ក្នុង​ឧប្បតិហេតុគ្រោះថ្នាក់​ចរាចរ​ណ៍​ដ៏​រន្ធត់​មួយ រវាង​រថយន្ត​ធុន​ធ្ងន់​បុក​ជាមួយ​គោ​យ​ន្ត្រៃ ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​លើ​ផ្លូវជាតិ​លេខ​៥ កាលពី​វេលា​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ កក្កដា ត្រង់​ចំណុច​ភូមិ​ថ្នល់​បត់ ឃុំ​ប្ញ​ស្សី​ក្រាំង ស្រុក​មោង​ប្ញ​ស្សី​។

មន្ត្រី​សណ្ដាប់ធ្នាប់ អធិការ​ស្រុក​មោង​ប្ញ​ស្សីបាន​រាយ​ការ​ណ៍​ថា ជន​រង​គ្រោះ​ភាគច្រើន​ជិះ​លើ​គោ​យន្ត​កន្ត្រៃ ហើយ​សរុប​អ្នក​របួស​ទាំង​ធ្ងន់ ទាំង​ស្រាល​មាន​ចំនួន​០៧​នាក់ ក្នុង​នោះ​ មាន​ទាំង​កុមារ​ផង​។ មន្ត្រី​ដដែល​និយាយ​ថា បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង គេ​សង្ស័យ​ទៅ​លើ​រថយន្ត​ម៉ាក FUSO (​ប្រភេទ​ដឹក​ទំនិញ​) ពាក់​ស្លាក​លេខ ភ្នំពេញ 3A.9942 ជា​អ្នក​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​ឡើង ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ​ក្នុង​គោលដៅ​ផ្ទុយ​គ្នា​ជាមួយ​គោ​យន្ត​កន្ត្រៃ ដែល​មាន​ដឹក​មនុស្ស​ច្រើន​នាក់​។ ប៉ុន្តែ​ភ្លាម​ៗ គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ ហើយ​ក៏​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​អ្នកបើកប​រថយន្ត​បង្ក​ដែរ ព្រោះ​បាន​រត់​ចោល​រថយន្ត ក្រោយ​កើតហេតុ​។

ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​នេះ បើ​តាម​ប្រភព​នៅ​កន្លែង​កើតហេតុបាន​ឲ្យ​ដឹង​ថា ពេល​កំពុង​ធ្វើ​ដំណើរ​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​សុខ​ៗ​គេ​ឃើញ​រថយន្ត​យក្ស​នោះ​បាន​រេចង្កូត​ទៅ​ខាងឆ្វេង​ដៃ ស្រប​ពេល​គោ​យន្ត​កំពុង​ធ្វើ​ដំណើរ​ផ្ទុយ​ទិស​គ្នា​មក​ពី​ខាង​មុខ រថយន្ត​នោះ​ក៏​បុក​គោ​យន្ត​ទាំង​កំរោល​តែ​ម្ដង​។ នៅ​ពេល​នោះ ​គេ​ឃើញ​ទាំង​រថយន្ត ទាំង​គោ​យន្ត​ធ្លាក់​ផ្លូវ​ទាំងអស់ តែ​គោ​យន្ត​បាន​ក្រឡាប់​ជះ​អ្នក​ជិះ​ចូល​ប្រឡាយ អ្នកខ្លះ​កប់​ក្នុង​ភក់​ទៀត​ផង រីឯ​អ្នកបើកបរ​រថយន្ត បើកទ្វារ​ចុះ​ដាក់​មេ​ប្រូច​បាត់​ទាំង​កណ្ដាល​យប់​ភ្លាម​ៗ​ដែរ ខណៈ​អ្នក​រង​គ្រោះ​ទាំង​ធ្ងន់ ទាំង​ស្រាល​ដេក​រដូករណែល​ក្នុង​ប្រឡាយ​។

មន្ត្រី​ស​ណ្តា​ប់​ធ្នាប់ ស្រុក​មោង​ឬ​ស្សី បាន​និយាយ​ថា មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ​ទាំង​យប់ ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​។ ប៉ុន្តែ​យ៉ាងណា ភ្លាម​ៗ​នោះ​មិន​មាន​ជន​រង​គ្រោះ​ដល់​អាយុជីវិត​ទេ​។ ពេល​នេះ ​សមត្ថកិច្ច​បាន​នាំ​យក​មធ្យោបាយ​បង្ក​គ្រោះថ្នាក់ នៃ​ភាគី​ទាំង​០២ ទៅ​កាន់​អធិការ​ស្រុក​ហើយ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕ ​

អត្ថបទសរសេរ ដោយ