ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃចាប់ខ្មែរម្នាក់ ជា​អ្នកចាត់ចែងឱ្យ​ពលករ​ចេញពីព្រំដែន​​ទៅ​ធ្វើការ​ផ្សេង​ៗ​​ក្នុង​ក្រុង​​បាង​កក

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ជនសង្ស័យ​(មាន​ខ្មែរ​មាន​ថៃ​)ចំនួន៤​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ធ្វើការ​ឃាត់ខ្លួន​ ក្រោយ​ចាប់​​ពលករ​ខ្មែរ​២១​នាក់​នៅ​ជិត​ព្រំដែន​។​ ករណី​​នេះ កើតឡើង​ក្នុង​ឃុំ​និង​ស្រុក​តា​ប្រា​យ៉ា​ ខេត្ត​ស្រះ​កែវ​ ឈម​ទឹកដី​កម្ពុជា ​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ជនសង្ស័យ​(មាន​ខ្មែរ​មាន​ថៃ​)ចំនួន៤​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ធ្វើការ​ឃាត់ខ្លួន​ ក្រោយ​ចាប់​​ពលករ​ខ្មែរ​២១​នាក់​នៅ​ជិត​ព្រំដែន​។​ ករណី​​នេះ កើតឡើង​ក្នុង​ឃុំ​និង​ស្រុក​តា​ប្រា​យ៉ា​ ខេត្ត​ស្រះ​កែវ​ ឈម​ទឹកដី​កម្ពុជា ​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ ។ ហើយជន​សង្ស័យ​ជា​ខ្មែរ​ត្រូវ​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការខេត្ត​ស្រះ​កែវ​ នេះ​បើ​យោង​តាម​កា​ចុះ​ផ្សាយ​របស់​គេហទំព័រ​និង​កាសែត​ក្នុងស្រុក​ថៃ​មួយ ​កាលពី​ថ្ងៃ​ទី​១០ ​កក្កដា​ ២០២១​។​

ពលករ​ទាំង​២១​នាក់​(មាន​ទាំង​កុមា​រ) ប៉ុន្តែ​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​។​ ប្រភព​ថា ​ករណី​ឃាត់ខ្លួន​ពលករ​ទាំង​២១​នាក់​នេះ​ សមត្ថ​កិច្ច​ថៃ​ក៏បាន​ឃាត់ខ្លួន​ជនជាតិ​ថៃ​ជា​អ្នក​ឃុំ​និង​ស្រុក​តា​ប្រា​យ៉ា​ ខេត្ត​ស្រះ​កែវ​ ចំនួន​៣​នាក់​ ជាប់​ពាក់ព័ន្ធ​ជា​អ្នក​ចាំ​ទទួល​ពី​ព្រំដែន ​។ ​ក្រោយ​សាកសួរ​ពលករ​ទាំងនេះ ​និង​ជនជាតិ​ថៃ​ទាំង​៣​នាក់​តុលាការខេត្ត​ស្រះ​កែវ​ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​ជំនាញ​ខេត្ត​ស្រះ​កែវ​ សហការ​ជាមួយ​សមត្ថកិច្ច​ក្រុង​បាងកក​ ធ្វើការ​ឃាត់ខ្លួន​បុរស​ខ្មែរ​ម្នាក់​ទៀតឈ្មោះ​វង្ស​ ព្រឿ​ង​ អាយុ​៤៤​ឆ្នាំ​ ។​ ជនសង្ស័យ​ឈ្មោះ​វង្ស ព្រឿ​ង​សារភាព​ថា​ ខ្លួន​ជា​អ្នក​ទាក់ទង​ឲ្យ​ជនជាតិ​ថៃ​៣​នាក់​ខាងលើចាំ​ទទួល​ពលករ​ខ្មែរ​២១​នាក់​ពី​ព្រំដែន​យក​ទៅ​ធ្វើការ​ផ្សេង​ៗ​នៅ​ក្រុង​បាងកក​ ដោយ​យក​ថវិកា
ពី​ពល​ករ​ម្នាក់​ពី​៥០០០​ ទៅ​៧០០០​បាតប្រាក់​ថៃ ​។​

ប្រភព​ថា​ ជនជាតិ​ថៃ​៣​នាក់​និង​បុរស​ខ្មែរ​ជាប់ចោទ ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ឲ្យ​ជំនាញ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​(​ឡើង​តុលាការ​)​ខណៈ​ពលករ​ទាំង​២១​នាក់​អាច​និង​បញ្ជូន​ឲ្យ​កម្ពុជា​វិញ​ ក្រោយ​សាកសួរ​និង​ពិនិត្យ​សុខភាព​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​គេ​រួច​៕​​

អត្ថបទសរសេរ ដោយ