ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះចិញ្ចឹមកូន ៖ កុំនិយាយឱ្យកូនស្តាប់ ហើយធ្វើតាម តែត្រូវធ្វើឱ្យគេមើល !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឪពុកម្តាយល្អ មិនចាំបាច់ល្អឥតខ្ចោះទេ ។ គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ ។ ដូចគ្នានេះដែរ គ្មានក្មេងណាល្អឥតខ្ចោះទេ ប៉ុន្តែយើងត្រូវតែតម្រង់ផ្លូវពួកគេ…

រាជធានីភ្នំពេញ ៖ ឪពុកម្តាយល្អ មិនចាំបាច់ល្អឥតខ្ចោះទេ ។ គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ ។ ដូចគ្នានេះដែរ គ្មានក្មេងណាល្អឥតខ្ចោះទេ ប៉ុន្តែយើងត្រូវតែតម្រង់ផ្លូវពួកគេ ដើម្បីឱ្យក្លាយជាក្មេងល្អ ។ ការចិញ្ចឹមកូនដោយជោគជ័យ មិនមែននិយាយអំពីការសម្រេចបាននូវភាពឥតខ្ចោះនោះទេ ។ ប៉ុន្តែវាមិនមែនមានន័យថា យើងមិនគួរខិតខំឆ្ពោះទៅគោលដៅនេះនោះទេ ។ សូមកំណត់ស្តង់ដារខ្ពស់សម្រាប់ខ្លួនយើងជាមុន បន្ទាប់មកកូនៗរបស់យើង គឺទីពីរ គឺយើងធ្វើជាគម្រូសម្រាប់ពួកគេ ។

ខាងក្រោមនេះ គឺជាការរៀនជំនាញមាតាបិតាល្អ និងចៀសវាងការធ្វើជាឪពុកម្តាយមិនល្អ ប៉ុន្តែភាគច្រើនវាមិនរហ័ស និងមិនស្រួលនោះទេ ។ វាប្រហែលជាគ្មាននរណាម្នាក់អាចធ្វើវាបានគ្រប់ពេលនោះដែរ ។ ប៉ុន្តែប្រសិនបើអ្នកអាចបន្តធ្វើ នោះមានន័យថា អ្នកនៅតែដើរទៅមុខក្នុងទិសដៅត្រឹមត្រូវ ។

កុំគ្រាន់តែប្រាប់កូនអ្នកនូវអ្វីដែលអ្នកចង់ឱ្យពួកគេធ្វើ ចូរបង្ហាញ​ពួកគេ !

មនុស្ស គឺជាប្រភេទសត្វពិសេសមួយ ពីព្រោះយើងអាចរៀនបានដោយធ្វើត្រាប់តាម ។ យើងត្រូវបានរៀបចំកម្មវិធីដើម្បីចម្លងសកម្មភាពរបស់អ្នកដទៃដើម្បីយល់ពីវា ហើយបញ្ចូលវាទៅក្នុងរាងកាយរបស់យើងផ្ទាល់ ។ ជាពិសេសក្មេងៗ ពួកគេមើលអ្វីៗគ្រប់យ៉ាងដែលឪពុកម្តាយធ្វើដោយយកចិត្តទុកដាក់បំផុត ។

ឪពុកម្តាយតែងតែចង់ឱ្យកូនយកចិត្តទុកដាក់រៀនសូត្រ ដោយយល់ឃើញថា ចំណេះដឹង គឺជាទ្រព្យសម្រាប់អនាគត ។ មានចំណេះ គឺមានន័យថាកូនៗនឹងមិនក្ររហាមឡើយ ។ ដូច្នេះ ឪពុកម្តាយខ្លួនឯងត្រូវបង្ហាញគំរូជាអ្នករៀនសូត្រ និងចូលចិត្តអានសៀវភៅដើម្បីឱ្យកូនៗឃើញរាល់ថ្ងៃ និងយល់ពីសារសំខាន់នៃការរៀនសូត្រ និងការអាន ។ រឿងនេះគេឃើញជាក់ច្បាប់នៅក្នុងចំណោមឪពុកម្តាយដែលរៀនសូត្រជ្រៅជ្រះហើយពួកគេតែងតែបន្តរៀនសូត្រ និងអប់រំកូនឱ្យយកគំរូតាម ។ នៅក្នុងគ្រួសារបែបនេះ គេតែងតែឃើញថា កូនៗរៀនសូត្របានពួកែ និងជ្រៅជ្រះ ដោយសារពួកគេយកគំរូតាមឪពុកម្តាយ ។

ដូច្នេះ ចូរធ្វើជាមនុស្សដែលអ្នកចង់ឱ្យកូនអ្នកក្លាយជា ។ សូមគោរពកូនអ្នក បង្ហាញអាកប្បកិរិយា និងឥរិយាបទវិជ្ជមាន មានការអាណិតអាសូរ និងស្វែងយល់ពីអារម្មណ៍របស់កូន… នោះកូនអ្នកនឹងធ្វើតាមអ្នក ។ ដូច្នេះ ឪពុកម្តាយទាំងអស់ត្រូវប្រកាន់យកគោលការណ៍មួយ គឺធ្វើគំរូល្អដល់កូនៗ ដោយមិនគ្រាន់តែប្រាប់ពួកគេនូវអ្វីដែលឪពុកម្តាយមិនអាចធ្វើបាននោះឡើយ ។

នៅពេលដែលកូនៗបានឃើញគំរូល្អគ្រប់យ៉ាងពីឪពុកម្តាយដូចជា ប្រឹងប្រែងរៀនសូត្រ ប្រឹងប្រែងធ្វើការងារ ប្រព្រឹត្តអំពើល្អក្នុងសង្គម មិនផឹកស្រា មិនលេងល្បែងស៊ីសងជាដើម ពេលនោះកូនៗនឹងយកគំរូតាមឪពុកម្តាយជាមិនខាន ។ នោះមានន័យថា ឪពុកម្តាយល្អនឹងនាំផ្លូវកូនៗអោយក្លាយជាមនុស្សល្អនៅក្នុងសង្គម ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានិសុស្សគ្រប់រូប ។ អបអរសាទរ បវេសនកាលថ្មី ឆ្នាំសិក្សា ២០២១២០២២ សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើតម្លៃសិក្សា

ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

សម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ០១/០៨/២០២១ (កម្មវិធីមត្តេយ្យខ្មែរ អង់គ្លេស និងភាសាចិន) និងត្រឹមថ្ងៃទី ២២/០៨/២០២១ (កម្មវិធីចំណេះទូទៅខ្មែរ ថ្នាក់ទី ១ ដល់ទី ១២)

សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។