ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ឌិត​សភាចា​រ្យ សុខ អាន ជូន​កញ្ចប់​សម្ភារៈ​សម្រាប់​ទារក​ដល់​ស្ត្រី​ទើប​សម្រាល​បុត្រ​២៣​គ្រួសារ តាម​រយៈ​អាជ្ញាធរ អប្សរា

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា​ជូន​កញ្ចប់​សម្ភារៈ​សម្រាប់​ទារក​ដល់​ស្ត្រី​ទើប​សម្រាល​បុត្រ​រួច​ចំនួន​២៣​គ្រួសារ នា​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៥ មក​ពី​៥​ភូមិ ក្នុង​ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប…

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា​ជូន​កញ្ចប់​សម្ភារៈ​សម្រាប់​ទារក​ដល់​ស្ត្រី​ទើប​សម្រាល​បុត្រ​រួច​ចំនួន​២៣​គ្រួសារ នា​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៥ មក​ពី​៥​ភូមិ ក្នុង​ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប និង​ថវិកា​មួយ​ចំនួន ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​លោក​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា និង​លោក​ជំទាវ ។

លោក ហង់ ពៅ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​ប្រធាន​ក្រុមការងារ​សហគមន៍​ប្រចាំ​ស្រុក​អង្គរធំ ព្រមទាំង​ក្រុមការងារ នា​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៥ បាន​នាំ​យក​កញ្ចប់​ទាំងនោះ​ជា​អំណោយ​របស់​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា និង​លោក​ជំទាវ ចំនួន​២៣​កញ្ចប់​ចែក​ជូន​ដល់​ស្ត្រី​ទើប​សម្រាល​បុត្រ​រួច​មក​តាម​រយៈ​លោក ដើម្បី​ចុះ​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ចំនួន​៥ ក្នុង​ឃុំ​លាងដៃ ស្រុក​អង្គរធំ គឺ​ភូមិ​ភ្លង់ ភូមិ​លាងដៃ ភូមិ​សំរោង ភូមិ​ដូន​ឪ និង​ភូមិ​តា​ប្រុ​ក ។

ក្រៅពី​កិច្ចការ​អភិរក្ស​បេតិកភណ្ឌ កិច្ចការ​សង្គម ក៏​ដូច​ជា​ការ​ចូលរួម​លើកកម្ពស់​សុខុមាលភាព​ជូន​ប្រជាជន​ដែល​រស់នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ គឺជា​បញ្ហា​ដែល​អាជ្ញាធរ​ជាតិ​អប្សរា ជា​ពិសេស​លោក បណ្ឌិត​សភាចា​រ្យ សុខ អាន ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា និង​លោក​ជំទាវ តែងតែ​យកចិត្តទុកដាក់​ជា​និច្ច មិន​ដែល​គិត​ពី​ការ​នឿយហត់​ឡើយ ៕