ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ក្នុង​រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ ភ្នំ​ខៀវ ជាង ២​គីឡូម៉ែត្រ ត្រូវបាន​រៀបចំ​ចាក់​បេតុង

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន​៖ រហូតមកដល់​រសៀល​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​ឯកឧត្តម អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន…

ខេត្ត​ប៉ៃលិន​៖ រហូតមកដល់​រសៀល​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​ឯកឧត្តម អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​ដឹកនាំ​មន្ត្រី​មកពី​មន្ទីរ​ជុំវិញ​ខេត្ត ចុះ​ពិនិត្យមើល​ដំណើរការ ស្ថាបនា​ផ្លូវ​ក្នុង​រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ភ្នំ​ខៀវ ជាពិសេស​គឺមាន​គម្រោង​រៀបចំ​ឈូសឆាយ​ព្រៃឈើ ដែល​នៅតាម​ដងផ្លូវ​ចូលទៅក្នុង​រមណីយដ្ឋាន ដើម្បី​កែលម្អ ធ្វើ​សួនច្បារ​ដាំ​ផ្កា​ភ្ញី​បន្ថែម និង​តុបតែង​ផ្កា​សិប្បនិម្មិត​មួយចំនួន គឺ​ទុក​តែ​ដើមឈើ​ហូប​ផ្លែ​ធំៗ ដូចជា ដើម​ស្វាយ ដើម​សាវម៉ាវ និង​ដើមឈើ​មានតម្លៃ ជាដើម សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ នាពេល​បញ្ចប់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ខាងមុខ​។

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​បាន​ខិតខំ​កសាង និង​ឣ​ភិ​វ​ឌ្ឍ​ប្រទេសជាតិ ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស​គឺ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដូចជា សាលារៀន ស្ពាន ផ្លូវថ្នល់ មន្ទីរពេទ្យ ជាដើម​។

លោកជំទាវ បន្តទៀតថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត​ប៉ៃលិន ក៏បាន​ខិតខំ​កែលម្អរ ហេដ្ឋារចនាសម្ព័ន្ធ​សាធារណ​:​នានា​ជាច្រើន ជាពិសេស​ឣ​ភិ​វ​ឌ្ឍ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​នៅក្នុង​ខេត្ត ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​ឣ​ន្ត​រ​ជាតិ​ចូលមក​លេង​កំសាន្ត​នាឱកាស​បុណ្យទាន​ផ្សេងៗ ដូចជា​បុណ្យចូលឆ្នាំ​ចិន បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ និង​រដូវ​ភ្ជុំបិណ្ឌ​ជាដើម ក្នុង​ខេត្ត​ប៉ៃលិន​យើង​ឱ្យ​កាន់តែ​ច្រើនឡើង ធ្វើឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ធូរធារ​ជាង​មុន​ផងដែរ​។

លោកជំទាវ​អភិបាលខេត្ត ក៏បាន​ក្រើនរំលឹក​ដល់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​សហការគ្នា ចុះ​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ និង​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​អនុវត្តតាម​ការ​ណែនាំ (៣​ការពារ ៣​កុំ​) របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រ សួង​សុខាភិបាល ដើម្បី​បង្ការ និង​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​-១៩ ជាពិសេស​អាជ្ញាធរ​មូល​ដ្ឋា​ន​ត្រូវ​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មក​ទទួល​ការ​វ៉ាក់សាំង​ការពារ​កូ​វីដ ១៩ ឥតគិតថ្លៃ នៅតាម​មន្ទីរពេទ្យបង្អែក​ខេត្ត និង​នៅតាម​មណ្ឌល​សុខភាព នានា​ដែល​នៅ​ជិត​ផ្ទះ​ផងដែរ​។

សូមបញ្ជាក់​ផងដែរ​ថា រមណីយដ្ឋាន​ធម្មជាតិ ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ ភ្នំ​ខៀវ មាន​ចម្ងាយ​ចេញពី​ផ្លូវជាតិ​លេខ​៥៧ ប្រមាណ ៧ ទៅ ៨​គីឡូម៉ែត្រ ស្ថិតនៅ​ភូមិ​កូន​ខ្លុង សង្កាត់​ឣូ​រ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ហើយ​រមណីយដ្ឋាន​នេះ មាន​ទេស​ភាពល្អ​ស្រស់ស្អាត​ជាងគេ​បំផុត នៅ​ទូទាំង​ខេត្ត​ប៉ៃលិន មាន​ទឹកជ្រោះ រហូតដល់ ៧​ជាន់ ពេល​ភ្ញៀវទេសចរ​ចូលទៅ​ងូត​លេង​កម្សាន្ត ធ្វើឱ្យ​ត្រជាក់ បំបាត់ទុក្ខ​កង្វល់ និង​មាន​អារម្មណ៍​ស្រស់ថ្លា​ថែមទៀត​។

​ចុងបញ្ចប់​នៃ​ការពិនិត្យ​ការធ្វើ​ផ្លូវ​បេតុង​នេះ លោកជំទាវ​អភិបាលខេត្ត​ប៉ៃលិន ក៏បានផ្តល់​ថវិកា​មួយចំនួន ដល់ក​ម្មករ ដែល​ធ្វើ​ផ្លូវ​ទាំងអស់​ផងដែរ​៕ នី​យ៉ា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ