ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​! សត្វ​គោ​កម្ពស់​៥១​សង្ទី​ម៉ែត្រ ​កំពុង​​​ទាក់​ទាញ​​ការ​ចាប់អារម្មណ៍យ៉ាង​ខ្លាំង​នៅបង់ក្លាដែស​

2 ឆ្នាំ មុន

បង់​ក្លា​ដែ​ស ៖ គោ​តឿ ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ជា​គោ​តូច​បំផុត​លើ​ពិភពលោក កំពុង​ទាក់ទាញ​មនុស្ស​ម្នា​ជា​ច្រើន​ម៉ឺន​នាក់ សម្រុក​

បង់​ក្លា​ដែ​ស ៖ គោ​តឿ ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ជា​គោ​តូច​បំផុត​លើ​ពិភពលោក កំពុង​ទាក់ទាញ​មនុស្ស​ម្នា​ជា​ច្រើន​ម៉ឺន​នាក់ សម្រុក​ទៅ​កសិដ្ឋាន​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស ដើម្បី​មើលរូប​រាង​ប្លែក និង​កម្រ​បំផុត​របស់​វា ដែល​មិន​ធ្លាប់​បានឃើញ​ពី​មុន​មក​។

Rani ជា​គោ​ញី​ពូជ​គោ​តឿ មាន​អាយុ​២៣​ខែ​។ វា​មាន​កម្ពស់​ត្រឹម​៥១​សង់ទីម៉ែត្រ និង​មាន​ទម្ងន់​២៨​គីឡូក្រាម តែ​ប៉ុណ្ណោះ​។ ហើយ​បើ​ទោះបីជា​កំពុង​ស្ថិត​ក្នុង​វិធានការ​បិទ​ខ្ទប់ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​យ៉ាងណា​ក្តី​។ ក៏​នៅ​តែ​មាន​មនុស្ស​ម្នា​ប្រមាណ​១៥,០០០​នាក់ ត្រូវ​បាន​រាយការណ៍​ថា នាំ​គ្នា​សម្រុក​ទៅ​លេង Rani នៅ​ឯ​កសិដ្ឋាន​ដែល​វា​កំពុង​រស់នៅ ក្នុង​តំបន់ Charigram ជិត​រដ្ឋធានី Dhaka​។

លោក Hasan Howladar អ្នកគ្រប់គ្រង​កសិដ្ឋាន​បាន​និយាយ​ថា គាត់​បាន​ដាក់​ពាក្យ​ទៅ​កាន់​ស្ថាប័ន​កំណត់​ត្រា​ពិភពលោក Guinness World Records ដើម្បី​ស្នើ​សុំ​ធ្វើការ​ចុះ​ឈ្មោះ Rani ក្លាយជា​សត្វ​គោ​តូច​បំផុត​នៅ​លើ​ពិភពលោក​។

សូម​បញ្ជាក់​ថា សម្រាប់​កំណត់​ត្រា​គោ​តូច​បំផុត​នៅ​លើ​ពិភពលោក បច្ចុប្បន្ន​កំពុង​កាន់កាប់​ដោយ​សត្វ​គោ​ដែល​មានឈ្មោះ​ថា Manikyam នៅ​ឯ​ប្រទេស​ឥណ្ឌា ដោយ​វា​មាន​កម្ពស់​៦១.១​សង់ទីម៉ែត្រ ដោយ​ត្រូវ​បាន​វាស់​កាលពី​ខែមិថុនា ឆ្នាំ​២០១៤ កន្លង​ទៅ​៕ (​ដកស្រង់​ចេញពី BBC)

គោ​ឈ្មោះ Manikyam នៅ​ឥណ្ឌា ដែល​កំពុង​កាន់​កំណត់​ត្រា​គោ​តូច​បំផុត​នៅ​លើ​ពិភពលោក

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ