ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

McGregor ​ជួបគ្រោះ​យ៉ាង​រន្ធ.ត់ អំឡុង​ការ​ប្រកួត​ជាមួយ Dustin Poirier (វីដេអូ)

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ការ​ប្រកួត​គុន​ចម្រុះ​កម្មវិធី UFC 264 រវាង​កីឡាករ Conor McGregor និង Dustin Poirier ជា​ជួប​គ្នា​លើក​ទី​៣

សហរដ្ឋអាមេរិក ៖ ការ​ប្រកួត​គុន​ចម្រុះ​កម្មវិធី UFC 264 រវាង​កីឡាករ Conor McGregor និង Dustin Poirier ជា​ជួប​គ្នា​លើក​ទី​៣ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង Las Vegas សហរដ្ឋអាមេរិក កាលពី​ព្រឹក​មិ​ញ (​ពេលវេលា​នៅ​កម្ពុជា​) បាន​បញ្ចប់​ទៅ​ដោយ Poirier ជា​អ្នក​ឈ្នះ​។ បន្ទាប់​ពី McGregor បាន​បាក់​កជើង​ខាងឆ្វេង​យ៉ាង​រន្ធត់​បំផុត មិន​អាច​បន្ត​ការ​ប្រកួត​ទៀត​បាន​។

McGregor អ្នក​គុន​ចម្រុះ​ជនជាតិ​អៀរ​ឡង់​វ័យ​៣២​ឆ្នាំ ត្រូវ​បាន​បញ្ឈប់​ដោយ​គ្រូពេទ្យ​នៅ​វិនាទី​ចុង​ក្រោយ​ក្នុង​ទឹក​ទី​១ ដោយសារ​ការ​បាក់​កជើង​ខាងឆ្វេង​យ៉ាង​រន្ធត់ អំឡុង​នៃ​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​រវាង​អ្នក​ទាំង​ពីរ​។

លទ្ធផល​ចាញ់​នេះ បាន​ធ្វើ​ឱ្យ McGregor ទទួល​រង​បរាជ័យ​ជា​លើក​ទី​២ សម្រាប់​ការ​ប្រកួត​២​លើក​ជាប់​ៗ​គ្នា​របស់​ខ្លួន ក្រោម​ថ្វីដៃ Dustin Poirier ក្នុង​ចំណោម​ការ​ជួប​គ្នា​ទាំង​៣​លើក​។ ដោយ​ការ​ប្រកួត​កាលពី​ចុង​ខែមករា ឆ្នាំ​២០២១ នៅ​ក្នុង​កម្មវិធី UFC 257 កន្លង​ទៅ McGregor ត្រូវ​បាន Poirier ប្រើ​កណ្តាប់ដៃ​ផ្តួល​ឱ្យ​សន្លប់​ត្រឹម​ទឹក​ទី​២​។ ខណៈ​ដែល​ជំនួប​លើក​ដំបូង​រវាង​អ្នក​ទាំង​ពីរ កាលពី​ខែមករា ឆ្នាំ​២០១៨ McGregor ជា​អ្នក​ផ្តួល Poirier ឱ្យ​បោះបង់​ការ​ប្រកួត​ត្រឹម​ទឹក​ទី​២​។

បើ​ទោះបីជា​កំពុង​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​អប​ជើង​របួស​យ៉ាងណា​ក្តី ប៉ុន្តែ McGregor នៅ​តែ​អាច​ផ្តល់​បទ​សម្ភាស​ដោយ​រូបគេ​បាន​និយាយ​ថា «​នេះ​មិន​ទាន់​ចប់​នៅឡើយ​ទេ​»​។ ដែល​ពាក្យ​សម្តី​នេះ បាន​បង្ហាញ​ពី​ការ​ប្រកាស​សងសឹក​ម្តងទៀត នៅ​ពេល​ក្រោយ​របស់​កីឡាករ​រូប​នេះ​៕

ដើម្បីទស្សនាវីដេអូការប្រកួត សូមចុចត្រង់នេះ ៖ https://www.youtube.com/watch?v=nsoLqPMfKPU

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ