ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​មួយ​រូប​មានបទពិសោធន៍​ល្អ កំពុង​តែ​ហក់​ប្រ​ឡូក​ជាមួយ​បរទេស

2 ឆ្នាំ មុន
  • ភ្នំពេញ

កញ្ញា ជេន​ណា ជា​តារា​បង្ហាញ​ម៉ូ​ដ អាជីព​មួយ ដែល​បាន​តស៊ូ ហក់​ប្រឡូក​តាំងពី​យូរ​មក​ហើយ​។ បើ​ក្រឡេក​មើលទៅ​លើ​មុខមាត់​នាង​វិញ​ឃើញ​ថា មាន​សភាព​ស្រស់​ស្អាត គួរ​អោយ​ទាក់ទាញ​

រាជធានី​ភ្នំពេញ ៖ កញ្ញា ជេន​ណា ជា​តារា​បង្ហាញ​ម៉ូ​ដ អាជីព​មួយ ដែល​បាន​តស៊ូ ហក់​ប្រឡូក​តាំងពី​យូរ​មក​ហើយ​។ បើ​ក្រឡេក​មើលទៅ​លើ​មុខមាត់​នាង​វិញ​ឃើញ​ថា មាន​សភាព​ស្រស់​ស្អាត គួរ​អោយ​ទាក់ទាញ​។

ជេន​ណា ព្រោះតែ​មាន​ជំនាញ​ច្បាស់លាស់​លើ​ការងារ​ដើរ​បង្ហាញ​ម៉ូ​ដ កាច់រាង នាង​បាន​ច្បាម​ឱកាស​ចូល​ថត​ម៉ូ​ដ​ខោអាវ​លំដាប់​ៗ ប្រចាំ​ទស្សនាវដ្តី​ល្បីឈ្មោះ​របស់​បរទេស​។ តារា​រាង​ខ្ពស់​ស្រ​ឡូ​ន ជេន​ណា បាន​ឆ្លងកាត់​ការ​ដើរ​បង្ហាញ​ម៉ូ​ដ​ប្រចាំ​ទស្សនាវដ្តី​របស់​បរទេស​មួយ ទាំង​នាង​មិន​នឹក​ស្មាន​ដល់​សោះ​ថា ក្នុង​ចំណោម​តារា​បង្ហាញ​ម៉ូ​ដ​ល្អ​ៗ មាន​ជំនាញ​ទីបំផុត​គេ​ជ្រើស​យក​នាង​រួមការ​ងារ​។

ជេន​ណា លើក​ឡើង​ថា នាង​ពិតជា​សប្បាយចិត្ត​ដែល​បាន​មក​ដក​បទ​ពិសោធន៍ ថត​ម៉ូ​ដ សម្លៀក​បំពាក់​ល្អ​ៗ ជាមួយ​ស្ទីល​តុបតែង​មុខ​ប្លែក​ៗ​។ នាង​លើក​ឡើង​ថា ដំបូង​មិន​ជឿជាក់​នោះ​ទេ ប៉ុន្តែ​ក្រោយ​និយាយ​ការងារ​មក នាង​បាន​សម្រេចចិត្ត​ថា នឹង​បំពេញការងារ​មួយ​នេះ អោយ​បាន​ល្អ​តាម​ដែល​អាច​ធ្វើ​បាន ព្រោះ​ជា​អ្វី​ដែល​នាង​បាន​មួយ​កម្រិត​ទៀត​។ យើង​មានបទពិសោធន៍​មែន ប៉ុន្តែ​ត្រូវ​តែ​ឆ្លងកាត់​ការងារ​ថ្មី​ជា​និច្ច ហើយ​មាន​តែ​ការ​ត្រងត្រាប់​ប៉ុណ្ណោះ​ជ​ម្រុ​យ​អោយ​យើង​ទៅ​មុខ​។

ក្រៅពី​មានឈ្មោះ​ជា​តារា​បង្ហាញ​ម៉ូ​ដ​អាជីព តារា​មុខស្រស់​ជេន​ណា ក៏​មាន​ទេព​កោសល្យ​លើ​ផ្នែក ច្រៀង ការ​សម្តែង និង​ពិធី​ការិនី​ផង​ដែរ​។ ឆាប់​ៗ​ខាង​មុខ​នេះ នាង​ត្រៀម​ចេញ​បទ​ចម្រៀង​ផ្ទាល់ លើ​បង្ហាញ​សង្គម ដើម្បី​សាកល្បង​ទីផ្សារ​បែប​ណា នៅ​ពេល​មាន​បទ​ផ្ទាល់ខ្លួន​។

ស្រី​ស្អាត​រូប​នេះ លើក​ឡើង​ថា ការណ៍​ពិត ជំនាញ​ទាំងនោះ​នាង​មាន​ដុ​ង​អាច​ធ្វើ​បាន​តាម និស្ស័យ​ធម្មជាតិ ។ ដោយសារ​តែ​ឱកាស​ដើរ​ម៉ូ​ដ​ហុច មក​មុន ទើប​នាង​ចេះ​តែ​បំពេញ​តាម​នោះ​។ តែ​សភាព​ជាក់ស្តែង​នាង​ចេះ​ផ្នែក​សិល្បៈ​បាន​ច្រើន​យ៉ាង ដើម្បី​ពង្រីក​ការងារ​។

មាន​សម្រស់​ស្អាត​ផូរផង់ ជេន​ណា នៅ​តែ​អះអាង​ថា មិន​ទាន់​មាន​គូ រង់ចាំ​ការងារ​រលូន​ល្អ​ជាង​នេះ​សិន ទើប​គិតគូរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ