ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ៗ! អា​ហ្ស​ង់​ទី​ន​ផ្តួល​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​គ្រង​ជើង​ឯក Copa America ជាមួយ​កំណត់​ដ៏​អស្ចារ្យ

2 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ អបអរសាទរ​! ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ដែល​គ្រង​តំណែង​ជើងឯក​ពានរង្វាន់ Copa America ឆ្នាំ ២០២១ និង​ជា​

ប្រេ​ស៊ី​ល ៖ អបអរសាទរ​! ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ដែល​គ្រង​តំណែង​ជើងឯក​ពានរង្វាន់ Copa America ឆ្នាំ ២០២១ និង​ជា​លើក​ទី​១៥ របស់​ខ្លួន​។ ក្រោយ​យកឈ្នះ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​លើ​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល ដោយ​លទ្ធផល ១-០ នៅ​មុន​នេះ​បន្តិច​។

ជំនួប​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន Maracana មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Rio de Janeiro​។ ខ្សែបម្រើ​ស្លាប Angel Di Maria បាន​ក្លាយជា​វីរបុរស​សម្រាប់​អា​ហ្ស​ង់​ទី​ន បន្ទាប់​ពី​ប្រើ​បច្ចេកទេស​ឆ្កឹះ​បាល់​រំលង​ក្បាល​អ្នកចាំទី​ប្រេ​ស៊ី​ល Ederson បញ្ចូល​ទី​យ៉ាង​អស្ចារ្យ​នៅ​នាទី​២២ ក្រោយ​ទទួល​កា​រប​ញ្ចូ​ន​បាល់​ពី​មិត្ត​រួម​ក្រុម Rodrigo De Paul​។ ហើយ​លទ្ធផល ១-០ នេះ បាន​រក្សា​រហូត​ដល់​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​។

ជ័យជម្នះ​នេះ បាន​ធ្វើ​ឱ្យ​អា​ហ្ស​ង់​ទី​ន​គ្រង​តំណែង​ជើងឯក​ពានរង្វាន់ Copa America ជា​លើក​ដំបូង​ក្រោយ​ខកខាន​រយៈពេល​២៨​ឆ្នាំ (​ការ​ឈ្នះ​ចុង​ក្រោយ​នៅ​ឆ្នាំ​១៩៩៣) និង​ជា​លើក​ទី​១៥ របស់​ខ្លួន​។ តាម​ស្មើ​កំណត់​ត្រា​ជាមួយ​អ៊ុយ​រ៉ា​ហ្គា​យ ក្នុង​នាម​ជា​ប្រទេស​ឈ្នះ​ជើងឯក​ច្រើន​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ពានរង្វាន់​ជើងឯក​តំបន់​អា​មេ​រិ​ក​ខាងត្បូង​មួយ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ