ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ! តារាចម្រៀង​ស្រី​ស្អាត កែវ សុ​បញ្ញា ធ្វើ​រឿង​មួយ​ជាមួយ​បុរស​សង្ហា​គួរ​ឱ្យ​ភ្ញាក់ផ្អើល

2 ឆ្នាំ មុន
  • ភ្នំពេញ

កន្លង​មក តារាចម្រៀង កែវ សុ​បញ្ញា មិន​ដែល​បើក​ប្រកាស​អោយ​គេ​បានដឹង​ថា មាន​អ្នក​មើលថែ​បេះដូង​អោយ​គេ​ដឹង​ឮ​ម្តងណា​ឡើយ​។ នាង​រវល់​តែ​ស្រវា​តែ​ជាមួយ​ការងារ​សិល្បៈ ទាំង​សម្តែង និង​ច្រៀង ។ នៅ​ទីបំផុត​អតីត​បេក្ខភាព​ឌឹ​វ៉​យ​ខេ​ម​បូ​ឌា រដូវ​កាល​ទី​១ កែវ សុ​បញ្ញា បាន​ស​ម្រ​ច​ចិត្ត​បិទ​បេះដូង ដោយ​ជ្រើសរើស​បាន

រាជធានី​ភ្នំពេញ ៖ កន្លង​មក តារាចម្រៀង កែវ សុ​បញ្ញា មិន​ដែល​បើក​ប្រកាស​អោយ​គេ​បានដឹង​ថា មាន​អ្នក​មើលថែ​បេះដូង​អោយ​គេ​ដឹង​ឮ​ម្តងណា​ឡើយ​។ នាង​រវល់​តែ​ស្រវា​តែ​ជាមួយ​ការងារ​សិល្បៈ ទាំង​សម្តែង និង​ច្រៀង តាម​ទូរទស្សន៍​ហង្ស​មាស​។

នៅ​ទីបំផុត​អតីត​បេក្ខភាព​ឌឹ​វ៉​យ​ខេ​ម​បូ​ឌា រដូវ​កាល​ទី​១ កែវ សុ​បញ្ញា បាន​ស​ម្រ​ច​ចិត្ត​បិទ​បេះដូង ដោយ​ជ្រើសរើស​បាន​បុរស​ក្នុង​ចិត្ត​ដ៏​សង្ហា​ម្នាក់​មក​ក្រាប​សំពះ ចាស់ទុំ​ដឹង​ឮ​យ៉ាង​ពេញ​មុខ ស្របច្បាប់​ប្រពៃណី ដោយ​គូ​ដណ្តឹង​នាង​មានឈ្មោះ ប៉ា​ល់ ប៉ោ​ស៊ា​ង​។

នេះ​ជា​ការ​បញ្ជាក់​ពី​ភាព​ច្បាស់លាស់​ជាមួយ​គូស្នេហ៍​របស់ កែវ សុ​បញ្ញា ហើយ​ចាប់ពី​ពេល​នេះ​តទៅ នាង​មាន​សង្សារ​បណ្ដើរ​ដូច​គេ​ដែរ​ហើយ ព្រោះ​មុន​នេះ​តារា​រួម​ទ្រនំ​មាន​ដូច​ជា នាង​ម៉​ង ចាន់​កញ្ញា​, ប៉ាច គី​ម​មួយ​, ចំរើន សុ​ភ័​ក្រ និង​វី ឌី​ណែ​ត ជាដើម ពួក​គេ​សុទ្ធតែ​មាន​គូស្នេហ៍​កៀកកើយ​រៀង​ៗ​ខ្លួន​អស់​ទៅ​ហើយ​។

ចំពោះ​នាង កែវ សុ​បញ្ញា វិញ មុន​នឹង​ឈាន​ទៅ​ធ្វើ​ពិធី​ភ្ជាប់ពាក្យ​បំពាក់​ចិញ្ចៀន​ជាមួយ​កំពូល​ស្នេហ៍​នេះ ធ្លាប់​ប្រាប់​អ្នក​យក​ព័ត៌​មាន​យើង​ថា លែង​ធ្វើ​ជា​អ្នក​កំដរ​មង្គលការ​ទៀត​ហើយ ក្រោយ​ពី​បាន​បំពេញ​តួនាទី​នេះ ២​លើក​មក​ហើយ​តាម​រយៈ​ការ​ជួយ សួ​ស វី​សា និង​ប៉ែន ស្រី​ពេជ្រ ស្រាប់តែ​ពេល​នេះ នាង​រកបាន​គូស្នេហ៍​ដូច​គេ​ដែរ​ហើយ​។ នៅ​ក្នុង​ពិធី​ភ្ជាប់ពាក្យ​ជា​ផ្លូវការ​របស់​កែវ សុ​បញ្ញា នោះ គេ​សង្កេត​ឃើញ​មាន​តែ​សាច់ញាតិ​ក្រុម​គ្រួសារ​ទាំង​សងខាង និង​មិត្តភក្ដិ​ជិតដិត​របស់​នាង​ប៉ុណ្ណោះ ដែល​ចូលរួម ហើយ​ភ្ញៀវ​ស្ទើរតែ​ទាំងអស់​សុទ្ធតែ​ពាក់​របាំង​ការពារ​កូ​វី​ដ​ផង​ដែរ​។

កែវ សុ​បញ្ញា បាន​សរសេរ​ថា «​យើងខ្ញុំ​ទាំង​ពីរ​នាក់ កែវ​សុ​បញ្ញា និង ប៉ា​ល់​ប៉ោ​ស៊ា​ង សូម​ជំនួស​មុខ​អោយ​មាតាបិតា​ទាំង​សងខាង សូម​ថ្លែង​អំណរ​អរគុណ​ដល់​ភ្ញៀវ​កិត្តិយស​ទាំងអស់ ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​ចូលរួម​ក្នុង​កម្មវិធី​ភ្ជាប់ពាក្យ​របស់​យើងខ្ញុំ ទាំង​ពី និង​សូម​អធ្យាស្រ័យ ចំពោះ​បងប្អូន​ដែល​មិន​បាន​អញ្ជើញ​ចូលរួម ព្រោះ​នាង​ខ្ញុំ​ធ្វើ​តែ​លក្ខណៈ​គ្រួសារ​តែ​ប​ណ្ណោះ ដោយសារ​យើងខ្ញុំ​ត្រូវ​អនុវត្ត​តាម​បម្រាម​គោចរ​របស់​សម្ដេច​ពុក សូម​ជូនពរ​ភ្ញៀវ​ក​ត្តិ​យស​ទាំងអស់​មាន​សុខភាព​ល្អ រក​ទទួល​មានបាន​គ្រប់​ក្រុម​គ្រួសារ ក៏​អគុណ​សម្រាប់​ពាក្យ​ជូនពរ​របស់​បងប្អូន​ទាំងអស់​គ្នា​ផង​ណា » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ