ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (បុរស) បទកាកគតិ ដោយ ព្រុំ គឹមជឿន

13 ឆ្នាំ មុន

– ថ្ងៃនេះ​រ៉ាយរ៉ាប់ ជូន​ញាតិ​សណ្ដាប់ អំពី​បុរស
មាន​គ្រប់​បែប​យ៉ាង ច្រើន​រាប់​មិន​អស់ តែ​ពោល​ចោះ​ៗ រំដោះ​កា​ព្យា​។

– ថ្ងៃនេះ​រ៉ាយរ៉ាប់           ជូន​ញាតិ​សណ្ដាប់         អំពី​បុរស
   មាន​គ្រប់​បែប​យ៉ាង      ច្រើន​រាប់​មិន​អស់         តែ​ពោល​ចោះ​ៗ          រំដោះ​កា​ព្យា​។
– ប្រុស​មានគុណ​ធ​ម៍        ជា​ស្វាមី​ល្អ                ស្មោះស​គ្រប់​គ្រា
   ចេះ​ឱ្យ​តម្លៃ                លើក​ស្ទួយ​ភរិយា        មិន​ព្រើល​ពា​លា       ជ្រើម​តាម​មិត្ដ​ភ័ក្ដ្រ​។
– ដឹង​កូន​ប្រពន្ធ              ដឹង​ស្រាល​ដឹង​ធ្ងន់       ដឹង​ទុក្ខ​ធុ​រះ 
   មានការ​យោគយល់       ជំនឿ​ជឿជាក់           រាប់​ញាតិ​រាក់ទាក់      មិន​ស្មូរ​ជួជង   ។
– សុភាព​ត្រឹមត្រូវ           គោរព​ម៉ែឪ               កត្ដញូ​ហ្មត់ហ្មង
   ចេះ​រក្សារ​សុខ             ជាមួយ​ញាតិ​ផង         ទុកជា​ចំបង             គឺ​ក្រុម​គ្រួសារ​។
– ឯ​ប្រុស​ផិតក្បត់           ពូកែ​រឿង​ស្បថ            យក​រួច​កាយា
   ឱ្យ​តែ​ឆ្លៀត​បាន           ប្រែ​ប្រាណ​សាវ៉ា          មិន​ស្កប់​ចិន្ដា            មាន​មួយ​រក​ពីរ​។        
– ប្រុស​ប្រឡាំងកាស       គ្មាន​ការ​អៀនខ្មាស់        ប្ដូរផ្លាស់​ជីវី
   ខ្ជិល​ឱ្យ​សំពឹក              មិន​នឹក​រកស៊ី            រស់​ដោយសារ​ញី      នៅ​ធ្វើ​គ្រាន់បើ​។
– ហូប​ឆ្អែត​តាំង​ឈ្លោះ     ពាក្យអសុរស               មិន​គាប់ប្រសើរ
   ផឹកស៊ី​ប៉ោឡែ             តា​ប៉ែ​ម្រាក់​ក្លើ             ដល់​មាត់​ជណ្ដើរ       ស្រែក​ជេរ​ប្រពន្ធ​។
– អន់​ហៅ​លែង​ឮ           គេ​ដៀល​មិន​ឈឺ           មិនមែន​ចិត្ដធ្ងន់
   អត់​ចិត្ដ​អត់​ថ្លើម          ហើយ​ខ្ជិល​ទំរន់            ខ្លួន​ស្ពឹក​ស្រពន់        អន់​មិន​ប្រឹងប្រែង​។      
– គែ​លែង​ហៅ​ប្រុស        ព្រោះ​មើលទៅ​ខុស        ហួស​ពី​គេឯង
   គេ​ហៅ​ថា​ឈ្មោល        តាម​ភាព​ជាក់ស្ដែង        គេ​មិន​កោតក្រែង   មនុស្ស​របៀប​នេះ​។

ដោយ ព្រុំ គឹម ជឿន prumkimchoeun@gmail.com