ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋចំនួន៥ភូមិក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា បានទទួលអំណោយមនុស្សធម៌របស់ចលនាយុវជនកម្ពុជា១៥៧ កាលពីរសៀលថ្ងៃទី១០ ធ្នូ ២០១៥ នេះ ស្ថិតនៅសាលាឃុំពូជ្រៃ។
ពិធីនេះ ក្រោមវត្តមានលោកម៉ឹង ពន្លក ប្រធានចលនាយុវជនថ្នាក់កណ្តាលយុវជនកម្ពុជា១៥៧ ព្រមទាំងប្រតិភូអមដំណើរ និងមានការអញ្ជើញចូលរួមសមាជិក សមាជិកា ចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តមណ្ឌលគិរីផងដែរ ។
នៅក្នុងពិធីចែកអំណោយនោះដែរ លោកម៉ឹង ពន្លក បានឱ្យដឹងថា នេះជាលើកទី២ហើយ ក្រោយពីបង្កើតក្រុមចលនាយុវជន១៥៧សាខាខេត្តមណ្ឌលគិរី ដែលលោកបាននាំយកអំណោយមកចែកជូនដល់ប្រជាពលរដ្ឋ ដោយមិនគិតពីនិន្នាការនយោបាយសាសនា និងពណ៌សំបុរនោះឡើយ ។
អំណោយដែលចែកជូន រួមមានអង្ករចំនួន២៥គីឡូក្រាម, មីយើងចំនួន១កេស, ទឹកស៊ីអ៊ីវ១យួរ, ទឹកត្រី១យួរ, ត្រីខ១០កំប៉ុង, អំបិល១គីឡូក្រាម, ស្ករ.ស១គីឡូក្រាម, ប៊ីចេង០,៥០គីឡូក្រាម, ប្រេងឆា១លីត្រ និងថវិកា៥ម៉ឺនរៀល ។
ចែករំលែកព័តមាននេះ