ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់.ក​ឡាន​ដឹក​ដី​ បង្ក​អនាធិបតេយ្យមែន​!

2 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល​ ៖ ក្រុម​រថយន្ត​ដឹក​ដី​ប្រភេទ​ធុន​ធជា​ច្រើន​គ្រឿង​កំពុង​បង្កអនា​ធិ​ប​តេ​យ្យលើ​ផ្លូវ​២១​បេ ដោយធ្លាក់​ដីពាស​ពេញដង​ផ្លូវ ធ្វើ​អោយ​ពលរដ្ឋ​​​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើតាមក្រោយ និងងាយ​រងគ្រោះថ្នាក់​ចរាចរ​ណ៌ដោយ​យថាហេតុទៀតផង ។ ​ជា​ពិសេស​នោះ​ គឺប៉ះពាល់​ដល់​សោ​ភណ្ឌ​ភាព​​ដែល​ក្រុង​តា​ខ្មៅជាប់​លំដាប់​ទីក្រុង​ស្អាតផង​នោះ ។…

ខេត្ត​កណ្តាល​ ៖ ក្រុម​រថយន្ត​ដឹក​ដី​ប្រភេទ​ធុន​ធជា​ច្រើន​គ្រឿង​កំពុង​បង្កអនា​ធិ​ប​តេ​យ្យលើ​ផ្លូវ​២១​បេ ដោយធ្លាក់​ដីពាស​ពេញដង​ផ្លូវ ធ្វើ​អោយ​ពលរដ្ឋ​​​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើតាមក្រោយ និងងាយ​រងគ្រោះថ្នាក់​ចរាចរ​ណ៌ដោយ​យថាហេតុទៀតផង ។ ​ជា​ពិសេស​នោះ​ គឺប៉ះពាល់​ដល់​សោ​ភណ្ឌ​ភាព​​ដែល​ក្រុង​តា​ខ្មៅជាប់​លំដាប់​ទីក្រុង​ស្អាតផង​នោះ ។

ទិដ្ឋភាពនេះ គឺស្ថិត​នៅតាំង​​លើ​ផ្លូវ​២១​បេ ភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ប្រភព​ពី​ពលរដ្ឋ​បាន​ប្រាប់​អោយ​ដឹង​នៅ​ថ្ងៃ​ទី១០ ​កក្កដានេះ​​ថា បន្ទាប់​ពី​មាន​ទីតាំង​មួយ​កន្លែង​កំពុង​ជួសជុល​ចាក់​ដី​នោះ មាន​រថយន្ត​ដឹក​ដី​ប្រភេទ​ធុន​ធំជា​ច្រើន​គ្រឿង បាន​ដឹក​ដី​យក​មក​ចាក់ និង​បាន​បង្កឱ្យ​មានការ​ធ្លាក់​ដីពេញ​ផ្លូវ​យ៉ាង​អនា​ធិ​ប​តេ​យ្យ ធ្វើ​អោយ​ពលរដ្ឋ ក៌​ដូច​ជា​អ្នក​ធ្វើ​ដំណើរ​មានការ​​បារម្ភ និង​រិះគន់​ដល់​អាជ្ញាធរ​មូលដ្ឋានដោយមិន​មានវិធាន​ការ​ដល់​ក្រុម​រថយន្ត​ដឹក​ដីដែលដឹក​មិន​គ្រប​ត្រឹមត្រូវទាំងនោះទាល់តែសោះ ។

ទន្ទឹមនេះ ពលរដ្ឋ​ដដែល​បាន​បន្តថា គាត់​សំណូមពរ​ដល់​លោក នូ សុវណ្ណ​រ៉ា អភិបាលក្រុង​តា​ខ្មៅ មេត្តា​ជួយ​ពិនិត្យ​ផង ។ ដោយឡែក ​លោក នូ សុវណ្ណ​រ៉ា ភ្នាក់ងារ​កោះសន្តិភាព​បាន​ទំនាក់ទំនង​តាម​ទូ​រស​ព្ឌ តែ​គ្មាន​អ្នក​ទទួល ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ