ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តើក Leatherback អាច​នឹង​ផុត​ពូជ​ឆ្នាំ​2032

8 ឆ្នាំ មុន

ប្រវែង​បណ្តោយ​ដល់​ទៅ​ជាង​២​ម៉ែត្រ និង​ទម្ងន់​៩០០​គីឡូក្រាម អណ្តើក Leatherback ឬ​អណ្តើក​សមុទ្រ​ស្បែក​ខ្នង គឺជា​ពូជ​អណ្តើក​ដែល​ធំ និង​ធ្ងន់​ជាងគេ​ទី​៤ លើ​ពិភពលោក ។ ពួក​វា​អាច​ជ្រមុជ​ក្នុង​ទឹក​ជម្រៅ​ជិត​១.២១៩​ម៉ែត្រ

ប្រវែង​បណ្តោយ​ដល់​ទៅ​ជាង​២​ម៉ែត្រ និង​ទម្ងន់​៩០០​គីឡូក្រាម អណ្តើក Leatherback ឬ​អណ្តើក​សមុទ្រ​ស្បែក​ខ្នង គឺជា​ពូជ​អណ្តើក​ដែល​ធំ និង​ធ្ងន់​ជាងគេ​ទី​៤ លើ​ពិភពលោក ។ ពួក​វា​អាច​ជ្រមុជ​ក្នុង​ទឹក​ជម្រៅ​ជិត​១.២១៩​ម៉ែត្រ និង​អាច​ធ្វើ​ដំណើរ​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ទៅ​កាន់​ឆ្នេរសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​សហរដ្ឋអាមេរិក ព្រមទាំង​ត្រឡប់​មក​វិញ ។

សត្វ​អណ្តើក​ប្រឈម​នឹង​ការ​គំរាមកំហែង​ពី​សត្វ​កំណាច​លួច​ស៊ី​កូន​ដូច​ជា​ជ្រូក និង​ឆ្កែ​ជាដើម ព្រមទាំង​សកម្មភាព​អ្នកនេសាទ​អំឡុង​ពេល​រដូវ​នេសាទ ។ ពួក​វា​រស់នៅ​លើ​ឆ្នេរ​ខ្សាច់ Jamursba Medi ខេត្ត Papua Barat ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។ រីឯ​តួលេខ​សរុប​នៃ​ការ​ធ្វើ​សំបុក​របស់​ពួក​វា​ខ្ពស់​បំផុត​ក្នុង​ឆ្នាំ​១៩៨៤ មាន​ចំនួន​១៤.៤៥៥ តែ​បាន​ធ្លាក់​មក​១.៥៣២ ក្នុង​ឆ្នាំ​២០១១ ។ 

យោង​តាម​របាយការណ៍​មួយ​ចំនួន​ឱ្យ​ដឹង​ថា​អណ្តើ​ល​ស្បែក​ខ្នង​អាចរ​ស់បាន​រយៈពេល​៣០ ឆ្នាំ ឬ​ច្រើន​ជាង​នេះ ។ ចំណែក​របាយការណ៍​ផ្សេង​ទៀត​និយាយ​ថា អាច​រស់នៅ​រយៈពេល ៥០​ឆ្នាំ ខណៈ​ការ​ប៉ាន់​ប្រមាណ​ផ្សេង​ទៀត​ថា វា​អាច​រស់នៅ​លើស​ពី​១០០​ឆ្នាំ​ឯណោះ ។ ចំណី​របស់​ពួក​វា​គឺ​ខ្ញែរ​សមុទ្រ​ក្នុង​សមុទ្រ​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា ។ នៅ​ពេល​រដូវ​ពង ម្តង​ៗ​អណ្តើក​ខ្នង​ស្បែក​តែងតែ​លាក់​ពង​របស់​វា​ក្នុង​វាល​ខ្សាច់​ដោយ​កប់​យ៉ាង​មាន​សុវត្ថិភាព​ពី​ការ​ឆាប​ឆក់​របស់​សត្រូវ ជា​ពិសេស​សត្វ​ស្លាប ៕