ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរគាត់ស្តាយម៉ូតូក៏ត្រឡប់មកយកវិញ អស់លក្ខណ៍​ល្មម

2 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ​ចោរឆក់​ខ្សែ​ក​ម្នាក់​ត្រូវ​បាន​នគរបាល​ក្រុង​តា​ខ្មៅក្របួច​ជាប់ ខណៈ​ដែល​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​.កពី​អ្នក​ធ្វើ​ដំណើរ តែ​មិន​បាន​សម្រេច ។ ហេតុ​ការ​ណ៌​នេះ​ បាន​កើតឡើង​​កាលពីវេលា​ម៉ោង​០៨​និង​៣០​នាទីព្រឹកថ្ងៃ​ទី​១០​ កក្កដា ឆ្នាំ​២០២១…

ខេត្ត​កណ្តាល ​៖ ​ចោរឆក់​ខ្សែ​ក​ម្នាក់​ត្រូវ​បាន​នគរបាល​ក្រុង​តា​ខ្មៅក្របួច​ជាប់ ខណៈ​ដែល​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​.កពី​អ្នក​ធ្វើ​ដំណើរ តែ​មិន​បាន​សម្រេច ។ ហេតុ​ការ​ណ៌​នេះ​ បាន​កើតឡើង​​កាលពីវេលា​ម៉ោង​០៨​និង​៣០​នាទីព្រឹកថ្ងៃ​ទី​១០​ កក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវ​៥០​ម៉ែត្រ ភូមិប​ត្តាជី សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

សេចក្តីរាយការណ៍ឱ្យដឹងទៀតថា ជន​រង​គ្រោះ​ជាភេទ​ស្រី​ (តែ​មិន​ស្គាល់​អត្តសញ្ញាណ​)។ ដោយឡែកជនសង្ស័យ​ឈ្មោះ​សុខ វ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​រាំង សង្កាត់​កំពុង​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ,​មុខរបរ មិន​ពិតប្រាកដ​។

តាមសាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​វេលា​កើត​ហេតុ​ខាង​លើ ពេល​ដែល​ជន​រង​គ្រោះ​កំពុង​តែ​ជិះ​ម៉ូតូ​តាម​ផ្លូវ​៥០​ម៉ែត្រ ឆ្ពោះ​មក​ស្ពាន​ព្រែក​ហូរនឡ ស្រាប់តែ​ជនសង្ស័យ​​ជិះ​ម៉ូតូ​មក​ពីក្រោយ​ដល់​ទន្ទឹម​រួចធ្វើសកម្មភាព​ឆក់​ខ្សែ​.ក​ តែ​ពុំ​បាន​សម្រេច​ទេ ​ដោយ​ម៉ូតូ​ប៉ះ​គ្នា​បណ្តាល​អោយ​ដួល​ហើយ ។ ជនសង្ស័យ​បាន​រត់​ចោល​ម៉ូតូ ឯ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មក​រាយការណ៍​ប្រាប់​សមត្ថកិច្ច​គោលដៅ​ស្តុ​ប​ព្រែក​ហូរ ក្នុង​ពេល​ដែល​នោះ​ ជនសង្ស័យ​ក៏​ត្រឡប់​មក​យក​ម៉ូតូ​របស់​ខ្លួន​វិញ​ជិះ​មិន​កើត​បាន​ហៅ​ម៉ូតូ​កង់​បី​ដឹក​មក​ដល់​ស្តុ​ប​ព្រែក​ហូរ​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​សួរនាំ​ ។

ស្រាប់តែ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ទឹកស្ទឹង​ក្រោម​ស្ពាន​ព្រែក​ហូរ ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ ដើ​ម្បី​ធ្វេ​ី​ការ​សាកសួរ​និង​កសាង​សំណុំរឿង​តាម​នីតិវិធី​។

អត្ថបទសរសេរ ដោយ