ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​សិង្ហ​បុរី​​ម្នាក់​ជា​អ្នកគាំទ្រ Arsenal ជាប់​ទោស​​​​៩​ខែ​ពី​បទ​គំរា.ម​ស​ម្លា​.​ប់​កីឡាករ Brighton

2 ឆ្នាំ មុន

សិង្ហ​បុរី ៖ យុវជន​សិង្ហ​បុរី​ម្នាក់ ដែល​ជា​អ្នកគាំទ្រ​ដ៏​ងប់ងុល​របស់​ក្រុម​កាំភ្លើង Arsenal ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ឃុំឃាំង​រយៈពេល​

សិង្ហ​បុរី ៖ យុវជន​សិង្ហ​បុរី​ម្នាក់ ដែល​ជា​អ្នកគាំទ្រ​ដ៏​ងប់ងុល​របស់​ក្រុម​កាំភ្លើង Arsenal ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ឃុំឃាំង​រយៈពេល​៩​ខែ ពី​បទ​ផ្ញើ​សារ​គំរា.ម​ស​ម្លា​.​ប់​កីឡាករ Neal Maupay របស់​ក្រុម Brighton នៅ​ក្រប​ខណ្ឌ Premier League​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន BBC​។

យុវជន Derek Ng De Ren អាយុ​១៩​ឆ្នាំ បាន​ផ្ញើ​សារ​គំរា.ម​ស​ម្លា​.​ប់​ខ្សែប្រយុទ្ធ​បារាំង Neal Maupay និង​សមាជិកគ្រួសារ​របស់​កីឡាករ​រូប​នេះ​។ បន្ទាប់​ពី​ក្រុម Brighton បាន​យកឈ្នះ​លើ Arsenal ក្នុង​ការ​ប្រកួត​ក្រប​ខណ្ឌ Premier League ដោយ​លទ្ធផល ២-១ កាលពី​ខែមិថុនា ឆ្នាំ​២០២០​។

ដើមចម​ដែល​នាំ​ឱ្យ​មានរឿង​កើតឡើង​បែប​នេះ បន្ទាប់​ពី​យុវជន​ខាងលើ បាន​ខឹងសម្បារ​យ៉ាង​ខ្លាំង នៅ​ពេល Maupay ធ្វើ​អ្នកចាំទី Bernd Leno របស់​ក្រុម Arsenal រង​របួស និង​ត្រូវ​ប្តូរ​ចេញ​។ ខណៈ​ខ្សែប្រយុទ្ធ​រូប​នេះ ក៏​ជា​អ្នករក​គ្រាប់​ជ័យជម្នះ​នៅ​ម៉ោង​បន្ថែម ដើម្បី​យកឈ្នះ Arsenal សម្រាប់​ការ​ប្រកួត​នោះ​។

Derek Ng De Ren ត្រូវ​បាន​ឃាត់ខ្លួន​កាលពីដើម​ខែមិថុនា ដោយ​រក​ឃើញ​ថា​មាន​ពិរុទ្ធភាព​លើ​ការ​ផ្តន្ទាទោស​លើក​ដំបូង​។ បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​រំលោ.ភ​បំពា.ន​របស់​កីឡាករ Maupay​។

ទោះ​យ៉ាងណា គេ​អាច​ជៀស​ផុត​ពី​ការ​ជាប់​ពន្ធនាគារ​។ ប៉ុន្តែ​ត្រូវ​តែ​អនុវត្ត​តាម​បទបញ្ជា ដោយ​ស្នាក់​នៅ​ក្នុងផ្ទះ​ចាប់ពី​ម៉ោង​១០​យប់​ដល់​ម៉ោង​៦​ព្រឹក ជា​រៀងរាល់ថ្ងៃ និង​តម្រូវ​ឱ្យ​អនុវត្ត​សេវាកម្ម​សហគមន៍​ចំនួន​៤០​ម៉ោង​បន្ថែម​ទៀត​។ ជាមួយ​គ្នា​នោះ តុលាការ​ក៏​បាន​ទាមទារ​ឱ្យ​យុវជន​រូប​នោះ ត្រូវ​ស្វែងរក​ការ​ព្យាបាល​បញ្ហា​ផ្លូវចិត្ត​ផង​ដែរ​៕ (ដកស្រង់​ចេញពី BBC និង Dailysabah)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ