ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួន ចាន់​នី​ ​នឹងប៉ះ​​ជាមួយ​យ៉េន ឌី​ណា​​ ម្តងទៀតលើសង្វៀននាចុងសប្តាហ៍នេះ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ នា​ថ្ងៃអាទិត្យ​ ទី​១១​ កក្កដា​ខាង​មុខ​នេះ ​គណៈកម្មការ​ប្រកួត​បាន​រៀបចំ​ឱ្យ​កីឡាករ​សួន

រាជធានី​ភ្នំពេញ ​៖ ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ នា​ថ្ងៃអាទិត្យ​ ទី​១១​ កក្កដា​ខាង​មុខ​នេះ ​គណៈកម្មការ​ប្រកួត​បាន​រៀបចំ​ឱ្យ​កីឡាករ​សួន ចាន់​នី​មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ​ប្រកួត​សងសឹក​ជាមួយ​កីឡាករ​យ៉េន ឌី​ណា​ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម​ ម្ដងទៀត ក្នុង​កម្មវិធី​មី​សីល​ថាមពល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​។

បើ​តាមតែ​គេ​ធ្លាប់​ដឹង​រវាង​កីឡាករ​សួន ចាន់​នី​និង​កីឡាករ​យ៉េន ឌី​ណា​ធ្លាប់​ប៉ះ​គ្នា​ជា​ច្រើន​លើក​ច្រើន​សារ​រួច​មក​ហើយ​ ។​ ប៉ុន្តែ​សួន ចាន់​នី​ ភាគតិច​ណាស់​ដែល​គេ​អាច​យកឈ្នះ​យ៉េន ឌី​ណា​នោះ​។​ជា​ពិសេស​ការ​ប្រកួត​លើក​ចុង​ក្រោយ​កាលពី​ចុងឆ្នាំ​២០២០​សួន ចាន់​នី​ប្រកួត​ចាញ់​ពិន្ទុ​យ៉េន ឌី​ណា​ទាំង​ប្រផិតប្រផើយ​ប៉ុណ្ណោះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​ប្រយុទ្ធ​មក​ពី​ជាយ​ដែន​ខេត្តបន្ទាយមានជ័យ​រូប​នេះ​មិន​មានការ​អស់ចិត្ត​ឡើយ​។

​ទោះជា​យ៉ាង​លើក​នេះ​គេ​ប្រហែលជា​មិន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់​ខ្លួន​អស់សង្ឃឹម​នោះ​ទេ​។​គូ​នេះ​មាន​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​ប្រហាក់ប្រហែល​គ្នា​។​សួន ចាន់​នី​ល្អ​ស្នៀត​កែង​និង​ជង្គង់ គ្រាន់តែ​ចលនា​នៃ​ការ​វាយ​ចេញ​រាង​យឺត​បន្តិច តែបើ​និយាយ​ពី​ចិត្ត​វិញ​នោះ​សឿង​គ្រាន់បើ​ ។ ​ចំណែក​កីឡាករ​យ៉េន ឌី​ណា​ ស្នៀត​កែង​និង​ជង្គង់​របស់​គេ​ក៏​មិន​ចាញ់​សួន ចាន់​នី​ ប៉ុន្មាន​នោះ​ដែរ នៅ​មាន​ស្នៀត​ជើង​និង​ស្នៀត​កណ្ដាប់ដៃ​ទៀត ដែល​អាច​ម៉ាត់​និង​ទាត់​កាន់តែ​ល្អ​ ។ ​ម្យ៉ាង​យ៉េន ឌី​ណា ​ចិត្ត​របស់​គេ​ហ៊ាន ហើយ​ថែម​ទាំង​មាន​កម្លាំង​ខ្លាំង​ទៀត ។​ អ្នក​ប្រយុទ្ធ​ស្បែក​សម​ក​ពី​ខេត្តកោះកុង​ម្នាក់ មួយ​រយៈ​មកនេះ​ស្ថិតិ​នៃ​ការ​ប្រកួត​របស់​គេ​អត់​ដែល​ស្គាល់​ចាញ់​ម្ដងណា​ឡើយ​ ។​ កីឡាករ​សួន ចាន់​នី​ ប៉ះ​យ៉េន ឌី​ណា ​លើក​នេះ​ក៏​នៅ​មិន​ទាន់​ដឹង​ថា​យ៉ាងណា​នោះ​ដែរ ជា​ពិសេស​សម្រាប់​អ្នក​តាមដាន​ការ​ប្រកួត​មួយ​ចំនួន គេ​មាន​ជំនឿ​ចិត្ត​លើ​យ៉េន ឌី​ណា ​ច្រើន​ជាង​។

ដោយ​ឡែ​ សម្រាប់​គូប្រកួត​ដែល​ធ្វើ​ឱ្យ​អ្នក​តាមដាន​ការ​ប្រកួត​មួយគូ​ទៀត​នោះ​ គឺ​ការ​ប៉ះ​គ្នា​រវាង​កីឡាករ​សូត្រ ខេ​វិ​ន​ មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ​ជាមួយ​កីឡាករ​រឿ​ន ប៊ុ​ន​រួន​ មក​ពី​ក្លិប​មកុដ​រាជសីហ៍​ ។ ​គូ​នេះ​បើ​និយាយ​ពី​កីឡាករ​សូត្រ ខេ​វិ​ន​ គេ​ធ្លាប់​ឃើញ​មានមុខ​នៅ​លើ​សង្វៀន​ញឹកញាប់​បំផុត ​។ ​រីឯ​កីឡាករ​រឿ​ន ប៊ុ​ន​រួន​ ​វិញនោះ​អត់​សូវ​មាន​អ្នក​ណា​គេ​ស្គាល់​នោះ​ទេ​ ។​ ដូច្នេះ​ហើយ​វត្តមាន​របស់​កីឡាករ​ចំណូល​ថ្មី​ម្នាក់​នេះ​ធ្វើ​ឱ្យ​អ្នក​តាមដាន​ការ​ប្រកួត​ចង់​ដឹង​កាន់តែ​ខ្លាំង​ថា​ គេ​អាច​ស៊ូ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ចាស់​សូត្រ ខេ​វិ​ន​ បាន​ដល់​ទឹក​ទី​៥​ឬ​អត់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ