ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ត្រីម្នាក់​​តែងជិះ​កង់​​តាម​ផ្លូវ​៦០​ម៉ែត្រ​រាល់ថ្ងៃ បែរជួបគ្រោះ​ខ្ទាតកង់​ជិត១០០ម៉ែត្រទាំងព្រឹក​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ខណៈ​ជិះ​កង់​ធ្វើ​ដំណើរ​តាម​ផ្លូវ ក៍​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​​បើក​​ជ្រុល​ទៅ​បុក​ពី

រាជធានី​ភ្នំពេញ​ ៖ ​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ខណៈ​ជិះ​កង់​ធ្វើ​ដំណើរ​តាម​ផ្លូវ ក៍​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​​បើក​​ជ្រុល​ទៅ​បុក​ពីក្រោយ បណ្តាល​អោយ​ស្ត្រីរងគ្រោះ​បាត់បង់ជីវិត​​​នៅ​នឹង​​កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម​ ។

ហេតុការណ៍​​ខាងលើ​នេះ​ដែរ បាន​​កើត​​ឡើង​​កាលពី​​វេលា​ម៉ោង​៥​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២១ ជិត​តំបន់​មិន​រៀបរយ ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​ស្ត្រី​រង​គ្រោះមិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ មាន​អាយុ​ប្រហែលជាង​២០​ឆ្នាំ​ ​ស្លៀក​ខោ​​ខូវ​​ប៊​យ​ជើង​ខ្លី ពាក់​អាវយឺត​ដៃខ្លី ពណ៌​ខ្មៅ ជិះ​កង់​កូន​ក្មេង ពណ៌​ផ្កាឈូក ជា​មធ្យោបាយធ្វើដំណើរ​ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើ​ត​ហេតុ គេ​បានឃើញ​ស្ត្រី​រង​គ្រោះដែល​សង្ស័យ​ថា​ជា​ជនអនាថា ដែល​តែងតែ​ជិះ​កង់​ទៅ​វិញ​ទៅ​មក តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ​ជា​រៀងរាល់ថ្ងៃ លុះដល់​ថ្ងៃ​កើត​ហេតុ ស្ត្រី​ខាងលើ​បាន​ជិះ​កង់ ធ្វើ​ដំណើរ​តាម​ផ្លូវ​៦០​ម៉ែត្រ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​មក​ដល់​ចំនុច​កើ​ត​ហេតុ ក៍​ស្រាប់តែ​មាន​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក បាន​បើ​ក​​បរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ ​ក្នុង​​ល្បឿន​លឿន ក៍​ជ្រុល​ទៅ​បុក​កង់​ស្ត្រី​រង​គ្រោះ​ពីក្រោយ បណ្តាល​អោយ​ជន​រង​គ្រោះ​បោក​ក្បាល​ហូរ​ឈា.ម​ស្លា.ប់​ភ្លាម​ៗ​នៅ​កណ្ដាលផ្លូវ ចំណែក​​កង់​វិញ​បាន​ខ្ទាត​អូស​ចេញពី​កន្លែង​កើត​ជិត​១០០​ម៉ែត្រ ។ ដោយ​​ឡែក​រថយន្ត​បង្កក៏បាន​បន្ថែម​ល្បឿន​បើ​ក​គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

​ក្រោយពេលកើតហេតុបានបន្តិច គេសង្កេត​ឃើញ​​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ក៍​ដូច​ជា​កម្លាំង​ជំនាញ​ចរាចរណ៍​ខណ្ឌមានជ័យ បាន​ចុះ​ទៅ​កន្លែង​កើ​ត​ហេតុ ដើ​ម្បី​ពិនិត្យ​និង​ធ្វើការ​ស្វែងរក​សាច់ញាតិ​របស់​ស.ព​ជន​គ្រោះ​ផង​ដែរ ។

ក្រោយ​ពេល​កើ​ត​ហេតុ ដោយសារ​មិន​មាន​សាច់ញាតិ​ ទើប​សមត្ថកិច្ច​សម្រេច​អោយ​រថយន្ត​ដឹក​យក​ស.ព​ជន​គ្រោះ​ទៅ​រក្សា​ទុក​នៅ វត្ត​ចាក់​អង្រែ​ក្រោម ចំណែក​កង់​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ