ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

10 ចំណុច​ពិសេស​ពី​យន្តហោះ Air Force One សម្រាប់​ដឹក​ប្រធានាធិបតី​អា​មេ​រិ​ក

8 ឆ្នាំ មុន

កោះសន្តិភាព​សូម​បង្ហាញ​ជូន​ចំណុច​ពិសេស​ចំនួន​១០​របស់​យន្តហោះ​ដឹក​ជញ្ជូន​ប្រធានាធិបតី​អា​មេ​រិ​ក Air Force One យោង​តាម​គេហទំព័រ The Richest៖

១-​មាន​ល្បឿន​លឿន
តើ​អ្នកដឹង​ទេ​ថា យន្តហោះ Air Force One របស់​អាម​រិ​ក​មាន​ទំហំ​ធំ​ប៉ុនណា ?

កោះសន្តិភាព​សូម​បង្ហាញ​ជូន​ចំណុច​ពិសេស​ចំនួន​១០​របស់​យន្តហោះ​ដឹក​ជញ្ជូន​ប្រធានាធិបតី​អា​មេ​រិ​ក Air Force One យោង​តាម​គេហទំព័រ The Richest៖

១-​មាន​ល្បឿន​លឿន
តើ​អ្នកដឹង​ទេ​ថា យន្តហោះ Air Force One របស់​អាម​រិ​ក​មាន​ទំហំ​ធំ​ប៉ុនណា ? វា​មាន​ប្រវែង​បណ្តោយ​ជិត​៦០​ម៉ែត្រ ទម្ងន់​រាប់រយ​តោន និង​អាច​ផ្ទុក​រថយន្ត​ស៊េរី​ទំនើប និង​មនុស្ស​រាប់រយ​នាក់ ។ លើស​ពី​នេះ​ទៅ​ទៀត​វា​គឺជា​យន្តហោះ​ដែល​ការពារ​ពី​ការ​បំផ្ទុះ​នុយក្លេអ៊ែរ ពោល​គឺ​ផ្នែក នីមួយ​ៗ​របស់​យន្តហោះ​នេះ​សុទ្ធតែ​ជា​គ្រឿង​សព្វាវុធ​ទាំង​អស់។

បើ​និយាយ​ពី​ល្បឿន​របស់ Ai Force One វិញ​អាច​ហោះហើរ​ជិត​១០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ពោល​គឺ​លឿន​ជាង​យន្តហោះ​ចម្បាំង​ទៅ​ទៀត ។

២-​វា​មាន​តម្លៃ​មិន​អាច​គណនា​បាន
បើសិនជា​មាន​យន្តហោះ​មួយ​គ្រឿង​ដែល​មាន​៣​កម្រិត រួម​មាន​ទីតាំង​ជិត​៤០០ ម៉ែត្រការ៉េ​, បន្ទប់​ពិភាក្សា​រឿង​សម្ងាត់​, អាង​ងូតទឹក​ផ្កាឈូក​, ផ្ទះបាយ ធំ​ៗ​ចំនួន​ពីរ និង​ទូរស័ព្ទ​៨៥​ខ្សែ វា​ច្បាស់​ជា​មាន​តម្លៃ​មួយ​ដែល​មិន​អាច​គណ​បាន​ទេ ។ 

យោង​តាម​ក្រសួងយុត្តិធម៌​រាយការណ៍​ថា Air Force One ហោះហើរ​មួយ​ជើង​ចំណាយ​ច្រើន​ជាង ២០០.០០០​ដុល្លារ ។ ប្រធានាធិបតី​អា​មេ​រិ​ក​បា​រ៉ា​ក់ អូ​ប៉ា​ម៉ា បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​នេះ​ច្រើន​ដង​ច្រើន​សា ពោល​គឺ​មិន​ដូច​ប្រធានាធិបតី​អា​មេ​រិ​ក ពី​មុន​ៗ​ទេ ។ មាន​រដ្ឋ​ចំនួន​២​ដែល​លោក​មិន​បាន​ទៅ​ទស្សនា​រួម​មាន​រដ្ឋ​ហា​វ៉ៃ និង​រដ្ឋ​អា​ឡា​ស្កា ។ បណ្តា​រដ្ឋ​ទាំង​ពីរ​សុទ្ធតែ​មានរឿង​រ៉ាវ​មិនល្អ និង​មិន​គួរ​ឱ្យទៅ​នោះ​ទេ ។

៣-​អ្វី​ៗ​គ្រប់យ៉ាង​អាច​ត្រូវ​បាន​គេ​ហៅ​ថា Air Force One
ប្រធានាធិបតី គឺជា​អគ្គមេបញ្ជាការ​របស់​យោធា​អា​មេ​រិ​ក ។ មាន​ន័យ​ថា គេ​អាច​សម្រេចចិត្ត​ជាមួយនឹង​មនុស្ស​ជំនិត​ពីរ​បី​នាក់​ទៀត ដោយ​គ្មាន​ការ​អនុម័ត​ពី​រដ្ឋាភិបាល​ណា​ឡើយ ។ នេះ​ជា​រឿង​ខុស​ប្លែក​ក្នុងអំឡុងពេល​ធ្វើការ​ជាមួយនឹង​សមាជិក​សភា​ដែល​ជា​កន្លែង​ពួក​គេ​ត្រូវ​តែ​វែកញែក​ពី​អ្វីមួយ ។

នៅ​ពេល​ហោះហើរ ម្តង​ៗ​អគ្គមេបញ្ជាការ​កំពុង​ស្ថិត​ក្នុង​យន្តហោះ​មួយ​សំខាន់​បំផុត យោធា​ត្រូវ​តែ​ផ្តល់​ផាសុកភាព ព្រមទាំង​ភាពល្អ​ឥត​ខ្ចោះ​ទាំង​សេវាកម្ម និង​ការ​ថែទាំ​ផង​ដែរ ។ ពួក​គេ​តែងតែ​ហៅ​ថា Air Force One នៅ​ពេល​ដែល​ស្ថិត​ក្នុង​លំហ​អាកាស ។ ប៉ុន្តែ​ពេល​ដែល​ប្រធានាធិបតី​នៅ​លើ​យន្តហោះ​មិនមែន Air Force One ដូច​ជា​យន្តហោះ​អាកាសចរណ៍​អា​មេ​រិ​ក American Airline ក៏​ពួក​គេ​នៅ​តែ​ហៅ​ថា «Air Force One» ពោល​គឺ​ឱ្យ​តែ​មាន​វត្តមាន​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​ទោះបីជា​ស្ថិត​នៅ​លើ​យន្តហោះ​ណា​ក៏​ដោយ ក៏​ហៅ​ថា Air Force One ដែរ ។ 

៤-​មាន​យន្តហោះ Air Force One ចំនួន​ពីរ
ប្រទេស​មហាអំណាច​លើ​លោក ផ្នែក​សព្វាវុធ​អា​មេ​រិ​ក តែងតែ​មានការ​គ្រប់គ្រង​ច្បាស់លាស់ ពោល​គឺ​ពេល​ដែល​មាន​បញ្ហា​អ្វីមួយ​កើតឡើង​ជាមួយនឹង​ប្រធានាធិបតី​តែងតែ​រក​ដំណោះស្រាយ​ជា​បន្ទាន់ ។ មាន​ន័យ​ថា​យន្តហោះ​Air Force One មាន​ពីរ​គ្រឿង តែ​ពួក​គេ​មិន​ហៅ​ថា Air Force Two ទេ ។ វត្តមាន​ទី​២​របស់ Air Force One នេះ​គឺ​ការពារ​ពេល​មួយ​គ្រឿង​ទៀត​កំពុង​តែ​ជួសជុល ហើយ​គ្មាន​អ្នក​ណា​ដឹង​ទេ​ថា យន្តហោះ​របស់​ប្រធានាធិបតី​មាន​បញ្ហា​អ្វី​នោះ ព្រោះ​វា​មាន​រូបរាង និង​ការ​ផលិត​ដូច​គ្នា​សូ​ម្បី​តែ​ឈ្មោះ ។

៥-​មុខម្ហូប​ឆ្ងាញ់​គ្មាន​ពីរ
ការ​ទទួលទាន​លើ​យន្តហោះ​របស់​មនុស្ស​ទូទៅ គឺ​ចំណាយ​តែ​មុខម្ហូប​ពីរ​ទៅ​បី​មុខ​ប៉ុណ្ណោះ ដោយឡែក​សម្រាប់​ប្រធានាធិបតី​អា​មេ​រិ​ក​ដែល​នៅ​លើ​យន្តហោះ Air Force One គឺ​ផ្ទុយ​ស្រឡះ ។ បុគ្គល​ល្បីឈ្មោះ​លើ​លោក​ត្រូវ​បាន​មេ​ចុងភៅ​បម្រើ​អាហារ​យ៉ាង​ល្អ​ឥត​ខ្ចោះ ពោល​គឺ​មាន​មនុស្ស​ជិត​១០០​នាក់ ក្នុង​ផ្ទះបាយ​តែ​មួយ​ដែល​មាន​ច្រើន​ផ្នែក​ដើម្បី​បំពេញ​រាល់​សេចក្តី​ត្រូវការ​របស់​លោក​ប្រធានាធិបតី ។ រាល់​ម្ហូប​ទាំងអស់ ដែល​គេ​មិន​ចូល​ចិត្តនឹង​ត្រូវ​បោះចោល​ដោយ​ជំនួស​នូវ​មុខម្ហូប​ថ្មី ។

៦-​ទីតាំង​ធំ​ទូលាយ
ជាមួយនឹង​ទីតាំង​លាតសន្ធឹង​ជិត​៤០០ ម៉ែត្រកា​រ៉េ លោក​ប្រធានាធិបតី​រីករាយ​នឹង​កន្លែង​ធំ​ទូលាយ ក្នុង​នោះ​រួម​មាន​កន្លែង​ហាត់ប្រាណ អាង​ងូតទឹក​ផ្កាឈូក កន្លែងធ្វើការ បន្ទប់​គេង​ដ៏​ធំ ។ ពោល​ប្រៀប​ដូច​ជា​អា​ផាត​មិន​ក្នុង​លំហ​អាកាស ។

៧-​យន្តហោះ Air Force One ជា​របាំង​ការពារ​គ្រាប់
ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក គឺជា​មនុស្ស​ពិសេស​ដែល​អាច​នឹង​ត្រូវ​គេ​លប​លួច​ប្រហារ​គ្រប់ពេលវេលា​ទាំង​ក្នុង​ប្រទេស ទាំង​ក្រៅប្រទេស ។ ទោះជា​យ៉ាងណា​ក្តី​គ្មាន​ប្រភព​ព័ត៌មាន​អះអាង​បញ្ជាក់​ពី​ប្រព័ន្ធ​សុ​វត្តិភាព​របស់​យន្តហោះ Air Force One  ដើម្បី​ផ្តល់​សុវត្ថិភាព​ដល់​បុគ្គល​ឆ្នើម​របស់​ប្រទេស​នោះ​ទេ ប៉ុន្តែ​គេ​ជឿជាក់​ថា យន្តហោះ​នេះ​អាច​នឹង​បង្កើត​ឡើង​សម្រាប់​ការ​ទប់ទល់​នឹង​ការ​វាយប្រហារ​អាវុធ​នុយក្លេអ៊ែរ​, បញ្ចេញ​ពន្លឺ​ដើម្បី​បង្វែរ​ពី​ការ​បាញ់​មី​ស៊ី​ល និង​ករណី​មួយ​ចំនួន​ដែល​អាច​នឹង​កើត​មាន​លើ​ប្រធានាធិបតី ។

៨-​មាន​រថយន្ត​ដឹក​ប្រធានាធិបតី​នៅ​លើ Air Force One
រថយន្ត​ដឹក​លោក​ប្រ​ធា​ធិ​បតី​អា​មេ​រិ​ក​មាន​ស៊េរី​ទំនើប​គឺ​ម៉ាក Cadillac សម្រាប់​ថ្នាក់​ថ្នាក់​អភិជន​ប្រភេទ Limousine ។ វា​ត្រូវ​បាន​ហៅ​ថា Limo One ឱ្យ​ដូច​ទៅ​នឹង Air Force One ដែរ ។ វា​មាន​តម្លៃ​១.៥០០.០០០​ដុល្លារ តែ​អាច​នឹង​ថ្លៃ​ជាង​នេះ ព្រោះថា​វា​មិនមែន​ជា​រថយន្ត​សម្រាប់​មនុស្ស​ធម្មតា​នោះ​ទេ ។

៩-​ការ​ថែទាំ​ជា​ពិសេស​លើ​យន្តហោះ Air Force One
ចំពោះ​យន្តហោះ Air Force One រួម​មាន​បន្ទប់​ថ្នាំពេទ្យ និង​បន្ទប់វះកាត់​ជា​ពិសេស​ដល់​លោក​ប្រធានាធិបតី​ពេល​មាន​អាការ​ធ្ងន់​អំឡុង​ពេល​ហោះហើរ ។

១០-​អាច​ហោះហើរ​គ្មាន​ដែន​កំណត់
យន្តហោះ Air Force One អាច​ហោះហើរ​គ្មានទី​កំណត់​ទេ ពោល​គឺ​វា​អាច​ចាក់​សាំង​បាន ទោះបីជាស្ថិត​ក្នុង​លំហ​អាកាស​ក៏​ដោយ​ចុះ ។ ដូច្នេះ​ប្រធានាធិបតី​អាច​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​ច្រើន​ប្រទេស ខណៈ​ការ​ចាក់​សាំង​ត្រូវធ្វើ​ឡើង​នៅ​រយៈកម្ពស់​ជាង​៩​ពាន់​គីឡូម៉ែត្រ​ឯណោះ  ៕