ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញូ​វ​ដេ​លី​ដោះស្រាយ​បញ្ហា​ជាតិពុល​ក្នុង​អាកាសធាតុ​ឱ្យ​រថយន្ត​បើក​តាម​លេខ​សេស​និង​គូ

8 ឆ្នាំ មុន

សារព័ត៌មាន​ពី​ក្រុង​ញូ​វ​ដេ​លី ប្រទេស​ឥណ្ឌា កាលពី​ពេល ថ្មី​ៗ កន្លង​មក​ផ្សាយ​ថា លោក​ខេ​ខេ សា​ម៉ា ប្រធាន​គណៈកម្មការ​ផ្នែក​គ្រោះ​ហានិភ័យ​នៅ​ក្រុង​ញូ​វ​ដេ​លី បាន​ថ្លែង​ក្រោយ​ពី​កិច្ចប្រជុំ​ដើម្បី​ដោះស្រាយ​ពី​វិបត្តិ​ជាតិពុល

សារព័ត៌មាន​ពី​ក្រុង​ញូ​វ​ដេ​លី ប្រទេស​ឥណ្ឌា កាលពី​ពេល ថ្មី​ៗ កន្លង​មក​ផ្សាយ​ថា លោក​ខេ​ខេ សា​ម៉ា ប្រធាន​គណៈកម្មការ​ផ្នែក​គ្រោះ​ហានិភ័យ​នៅ​ក្រុង​ញូ​វ​ដេ​លី បាន​ថ្លែង​ក្រោយ​ពី​កិច្ចប្រជុំ​ដើម្បី​ដោះស្រាយ​ពី​វិបត្តិ​ជាតិពុល​ក្នុង​អាកាសធាតុ​ថា ជា​រៀង​រាល់​ឆ្នាំ​ស្ថានភាព​អាកាសធាតុ​នៅ​រដូវរងា​នឹង​កើន​ខ្ពស់ និង​ស្ថិត​ក្នុង​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍ ។ ហេតុ​ដូច្នេះ​ត្រូវ​ប្រើប្រាស់​ចំណាត់ការ​ដ៏​បន្ទាន់​មួយ ដើម្បី​ដោះស្រាយ​និង​ដាក់​បញ្ជា​ឱ្យ​រថយន្ត​ផ្ទាល់ខ្លួន​របស់​ពលរដ្ឋ​ដែល​បើកបរ​ក្នុង​ក្រុង​ញូ​វ​ដេ​លី ត្រូវ​បើកបរ​ក្នុង​ថ្ងៃ​គូ​ឬ​ថ្ងៃ​សេស អាស្រ័យ​លើ​ស្លាក​លេខ​របស់​យានយន្ត កំណត់​អនុវត្ត​ចាប់ពី​ខែមករា ឆ្នាំ​២០១៦ តទៅ និង​ជា​បទដ្ឋាន​បណ្តោះអាសន្ន​មួយ​ដើម្បី​ពិនិត្យ​មើល​ថា អាច​ដោះស្រាយ​បញ្ហា​សារធាតុពុល​នៅ​ក្នុង​អាកាសធាតុ ឬ​អត់ ?

រដ្ឋាភិបាល​បាន​កែទម្រង់​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ បិទ​រោងចក្រ​អគ្គិសនី​ប្រើ​ធ្យូងថ្ម និង​ចាប់ផ្តើម​ប្រើ​ម៉ា​ស៊ី​ន​បឺត​ធូលី​នៅ​លើ​ដងផ្លូវ​ដើម្បី​រិះរក​វិធីសាស្ត្រ​កាត់​បន្ថយ​ជាតិពុល ។

បច្ចុប្បន្ន​មាន​រថយន្ត​នៅ​ក្រុង​ញូ​វ​ដេ​លី​ជាង​៨,៥​លាន​គ្រឿង និង​មាន​រថយន្ត​ថ្មី​បិទ​ស្លាក​លេខ​បាន​កើនឡើង​១​ថ្ងៃ​១៤០០​គ្រឿង ។ ការ​សម្រេចចិត្ត​គ្រប់គ្រង​ការ​ប្រើ​យានយន្ត​ផ្ទាល់ខ្លួន​នៅ​ក្រុង​ញូ​វ​ដេ​លី បាន​កើតឡើង​បន្ទាប់​ពី​ខាង​បរិស្ថាន​របស់​ឥណ្ឌា​ស្នើ​សុំ​ដល់​រដ្ឋបាល​ញូ​វ​ដេ​លី​កំណត់​ពី​យុទ្ធសាស្ត្រ​សម្រាប់​ដោះស្រាយ​បញ្ហា​ផ្សែង​ពុល​ដែល​គ្របដណ្តប់​នៅ​ទូ​ទាំង​ក្រុង​ក្នុង​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍​កន្លង​មក ៕