ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ឡេ​ស៊ី​មាន​ច​ម្ង​ល់​ពី​យន្តហោះ​ប៊ូ​អីុ​ញ​3​គ្រឿង​ចត​ចោល

8 ឆ្នាំ មុន

ការ​បាត់​យន្តហោះ MH370 កំពុង​ស្ថិត​ក្នុង​ភាព​ជា​អាថ៌​កំបាំង ប៉ុន្តែ​បច្ចុប្បន្ន​អាជ្ញាធរ​ម៉ា​ឡេ​ស៊ី ប្រឈម​មុខ​នឹង​រឿង​ចម្លែក​ជា​ថ្មី​ទៀត ក្រោយ​ពី​ប្រទះ​ឃើញ​យន្តហោះ​ប៊ូ​អីុញ​៧៤៧ ចំនួន​៣​គ្រឿង ចត​ចោល​ដោយ​គ្មាន​នរណា​ម្នាក់

ការ​បាត់​យន្តហោះ MH370 កំពុង​ស្ថិត​ក្នុង​ភាព​ជា​អាថ៌​កំបាំង ប៉ុន្តែ​បច្ចុប្បន្ន​អាជ្ញាធរ​ម៉ា​ឡេ​ស៊ី ប្រឈម​មុខ​នឹង​រឿង​ចម្លែក​ជា​ថ្មី​ទៀត ក្រោយ​ពី​ប្រទះ​ឃើញ​យន្តហោះ​ប៊ូ​អីុញ​៧៤៧ ចំនួន​៣​គ្រឿង ចត​ចោល​ដោយ​គ្មាន​នរណា​ម្នាក់​អះអាង​ថា ជា​ម្ចាស់​នៅ​អាកាសយានដ្ឋាន​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស ។

សារព័ត៌មាន​បរទេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នកចាត់ការ​ទូទៅ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​គូ​ឡា​ឡាំ​ពួរ (KLIA) បាន​ឃោសនា​នៅ​តាម​ទំព័រ​កាសែត​មួយ ដើម្បី​រក​ម្ចាស់​យន្តហោះ 747-200F ទាំង​៣​គ្រឿង ដែល​ចត​ចោល​នៅ​អាកាសយានដ្ឋាន ។

អត្ថបទ​នៃ​ការ​ឃោសនា​ផ្សព្វផ្សាយ​ក្នុង​ទំព័រ​កាសែត កាលពី​ថ្ងៃ​ទី​៧ ធ្នូ ២០១៥ បញ្ជាក់​ថា «​ប្រសិនបើ​អ្នក​មិន​មក​យក​យន្តហោះ​ក្នុង​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ឃោសនា​នេះ​ទេ យើង​មាន​សិទ្ធិ​លក់​យន្តហោះ​នោះ​ស្រប​តាម​ច្បាប់​របស់​មា​៉​ឡេ​ស៊ី​» ។

លោក​សៃ​នុ​ល ម៉ូ​ហា​ម៉េ​ដ អ្នកចាត់ការ​ទូទៅ​ក្នុង​អាកាសយានដ្ឋាន​ម៉ាឡេ​ស៊ី បញ្ជាក់​ថា «​ខ្ញុំ​មិនដឹង​ថា ហេតុ​អ្វី​ទើប​គ្មាន​ការ​ឆ្លើយ​តប0x017d7 ឬ​អាច​មាន​ហេតុផល​ជា​ច្រើន ជួនកាល​អាច​ពួក​គេ​គ្មាន​ប្រាក់​ដំណើរការ​អាជីព​បន្ត​ទៀត​» ។ ក្រៅពី​ចង់​ឃើញ​អ្នក​ដែល​ចេញ​មុខ​អះអាង​ថា ជា​ម្ចាស់​យន្តហោះ​ទាំង​៣​គ្រឿង​នោះ អាកាសយានដ្ឋាន ក៏​ចង់​ទារប្រាក់​ថ្លៃ​ចំណត​យន្តហោះ និង​ថ្លៃ​ផ្សេង​ទៀត​ពី​ម្ចាស់​ផង​ដែរ ។ ប្រសិនបើ​មិន​បាន​ទទួល​ប្រាក់​ទាំងនោះ​ទេ នៅ​ថ្ងៃ​ទី​២១ ធ្នូ យន្តហោះ​នឹង​ដាក់​ដេញថ្លៃ​លក់ ។

អាកាសយានដ្ឋាន​អន្តរជាតិ​គូ​ឡា​ឡាំ​ពួរ គឺជា​ប្រភព​ចេញដំណើរ​របស់​ជើងហោះហើរ MH 370 នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Malaysia Airlines ដែល​បាន​បាត់ដាន កាលពី​ថ្ងៃ​ទី​៨ មីនា ២០១៤ និង​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ភាព​ជា​អាថ៌​កំបាំង ៕