ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេសកកម្ម​អង្កេត និង​គូស​ផែនទី​តំបន់​ខ្សែក្រវាត់គ្រោង​នឹង​ដំណើរការ​រហូត​ដល់​ឆ្នាំ​2036

8 ឆ្នាំ មុន

ថាមពល​នៃ​តេ​ឡេ​ស្កុប​បាន​បង្ហាញ​ពី​រូបរាង​ថ្មី​រាប់​មិន​អស់​ក្នុង​តំបន់​ខ្សែក្រវាត់ Kuiper Belt ដែល​រួម​មាន​ទំហំ​ដូច​គ្នា​ទៅ​នឹង​ភព​ព្លុ​យ​តុង​ផង​ដែរ ។ ជាមួយ​គ្នា​នេះ​ជំនាន់​ថ្មី​នៃ​បច្ចេកវិទ្យា​ក្តោង​ពន្លឺព្រះអាទិត្យ​កំពុង​តែ​លេចឡើង​ទៀត​ផង​។

ថាមពល​នៃ​តេ​ឡេ​ស្កុប​បាន​បង្ហាញ​ពី​រូបរាង​ថ្មី​រាប់​មិន​អស់​ក្នុង​តំបន់​ខ្សែក្រវាត់ Kuiper Belt  ដែល​រួម​មាន​ទំហំ​ដូច​គ្នា​ទៅ​នឹង​ភព​ព្លុ​យ​តុង​ផង​ដែរ ។ ជាមួយ​គ្នា​នេះ​ជំនាន់​ថ្មី​នៃ​បច្ចេកវិទ្យា​ក្តោង​ពន្លឺព្រះអាទិត្យ​កំពុង​តែ​លេចឡើង​ទៀត​ផង​។ យានអវកាស​ប្រើប្រាស់​ទម្រង់​បច្ចេកវិទ្យា​នេះ​នៃ​ប្រព័ន្ធ​រុញច្រាន​ដែល​ត្រូវ​បាន​បង្ហាញ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​២០១០ ។

ចំណែក​យាន​ទំហំ​ខ្នាត​ធំ​កំពុង​ត្រូវ​បាន​គេ​ដាក់​ពង្រាយ ហើយ​មួយ​ចំនួន​នៃ​ពួក​វា​ត្រូវ​លាតសន្ធឹង​ដល់​ទៅ​រាប់រយ​ម៉ែត្រ​ឯណោះ ដែល​អាច​ជួយ​បង្កើន​កម្លាំង​រុញ​ទំហំ​សមាមាត្រ​កាន់តែ​ខ្លាំង​រហូត​ដល់​ទៅ​៥០​ម៉ែត្រ​ខ្ពស់​ជាង​ការ​រចនា​ពី​មុន​។ នេះ​គឺជា​ការ​ធ្វើ​ឡើង​តាម​រយៈ​បច្ចេកវិទ្យា​ណា​ណូ (Nanotechnology) និង​ការ​ផលិត​ផ្នែក​លើ​អវកាស​នៃ​បន្ទះ​ក្តោង ។

ដោយ​យក​តាម​គម្រោង​នៃ​យាន New Horizon ស៊េរី​នៃ​ការ​អង្កេត​ទាំងនេះ​បច្ចុប្បន្ន​កំពុង​តែ​បញ្ជូន​ទៅ​កាន់​តំបន់​ខ្សែក្រវាត់​ដែល​រហូត​មក​ដល់​ពេល​នេះ​គឺជា​ការ​ស្រាវជ្រាវ​យ៉ាង​ធំធេង ។ ផ្អែក​លើ​ការ​សិក្សា​ត្រូវ​បាន​ដឹកនាំ​ទៅ​លើ​តំបន់​ដាច់​ស្រយាល​នៃ​ភព​ត្រជាក់ ។  ជាមួយនឹង​តេ​ឡេ​ស្កុប​កាន់តែ​ទំនើប និង​ការ​អង្កេត​ដែល​មាន​រយៈពេល​យូរ​ឆ្នាំ មនុស្សជាតិ​នឹង​ជ្រាប​ចូល​កាន់តែ​ជ្រៅ​នៃ​លំហ​អាកាស​។ ខណៈ​ពេល​អាកាសយានិក​កំពុង​តែ​បង្កើត​ទម្រង់​បែបបទ​នៃ​ព័ត៌មាន​យ៉ាង​ពិស្តារ​ពី​ផែនទី​ដ៏​ត្រឹមត្រូវ​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង​ទាំងមូល ៕