ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ Ronaldo បើក​សណ្ឋាគារ​ប្រណិត​ថ្មី​មួយ​នៅ​អា​មេ​រិ​ក ក្រោយ​បរាជ័យ​នៅ Euro 2020

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ Cristiano Ronaldo បាន​បើក​ដំណើរការ​សណ្ឋាគារ​ប្រណិត​ថ្មី​មួយ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ទីក្រុង​ញូ​វ​យ៉​ក

សហរដ្ឋអាមេរិក ៖ Cristiano Ronaldo បាន​បើក​ដំណើរការ​សណ្ឋាគារ​ប្រណិត​ថ្មី​មួយ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា កន្លង​ទៅ​។ ពោល​គឺ​មាន​រយៈពេល​១១​ថ្ងៃ បន្ទាប់​ពី​ព័រ​ទុ​យ​ហ្គា​ល់​ជ្រុះ​ចេញពី​ព្រឹត្តិការណ៍ Euro 2020​។

បើ​យោង​តាម​ការ​បង្ហោះ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ពី​សំណាក់​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ដើម្បី​បង្ហាញ​ពី​សណ្ឋាគារ​ដ៏​ប្រណិត​ថ្មី​មួយ​របស់​ខ្លួន ដែល​មានឈ្មោះ​ថា Pestana CR7 ស្ថិត​នៅ​ក្នុង​តំបន់ Manhattan​។ ខណៈ​ដែល​វា​គឺជា​ជំនួញ​សណ្ឋាគារ​របស់ Ronaldo ទី​មួយ ដែល​បើក​ដំណើរការ​ជា​លើក​ដំបូង​នៅ​ក្រៅ​តំបន់​អឺរ៉ុប​។

យោង​តាម​គេហទំព័រ​ផ្លូវការ​របស់​សណ្ឋាគារ Pestana CR7 បានឱ្យ​ដឹង​ថា សម្រាប់​អ្នក​ចង់​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ដ៏​ប្រណិត​ថ្មី​នេះ គឺ​គ្រាន់តែ​ចំណាយ​ប្រាក់​ចំនួន​១៦០​ដុល្លារ​ប៉ុណ្ណោះ សម្រាប់​ការ​ស្នាក់​នៅ​មួយ​យប់​។ ហើយ​ក៏​និង​មានការ​បញ្ចុះតម្លៃ​ជា​ពិសេស សម្រាប់​ភ្ញៀវ​កាន់​កាត​សមាជិក Pestana​។

ជម្រាប​ជូន​ថា​កន្លង​មក ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​សេះបង្កង់ Juventus វ័យ​៣៦​ឆ្នាំ​រូប​នេះ ធ្លាប់​បើក​សណ្ឋាគារ​ប្រណិត​ចំនួន​២​រួច​មក​ហើយ នៅ​ឯ​តំបន់ Madeira ក្នុង​ទីក្រុង Lisbon ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ និង​មួយទៀត​នៅ​ឯ​ទីក្រុង Madrid ប្រទេស​អេ​ស្ប៉ា​ញ​។ ដោយ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង ហើយ​វា​ក៏​ប្រភព​ចំណូល​ដ៏​សំខាន់ សម្រាប់​កីឡាករ​រូប​នេះ ផង​ដែរ​។

សូម​រំលឹក​ថា Ronaldo ទើបតែ​ខកចិត្ត​យ៉ាង​ខ្លាំង ក្រោយ​មិន​អាច​ជួយ​ប្រទេស​កំណើត​របស់​ខ្លួន បន្ត​ការ​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍ Euro 2020​។ បន្ទាប់​ពី​ត្រូវ​បែ​ល​ហ្ស៊ី​ក​ទម្លាក់​ចេញ​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ដោយ​លទ្ធផល ១-០ កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា កន្លង​ទៅ​៕ (​ដកស្រង់​ចេញពី Dailymail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ