ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នៅ​ក្នុង​ក្រុង​បាត់ដំបង​មាន​អា​ទិ​ភាព​ចាក់​វ៉ាក់​សាំង​កូ​វី​ដ​១៩មុន​ពលរដ្ឋ​នៅ​តាម​បណ្ដា​ស្រុក​នានា ​

2 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបងបានកំណត់ទីតាំងចំនួន០៥កន្លែងរួចរាល់ហើយ ដើម្បីត្រៀមចាក់វ៉ាក់សាំងការពារជំងឺ«កូវីដ១៩»ជូន​ដល់ប្រជាពរដ្ឋជាថ្មីបន្តទៀត ក្រោយពីរដ្ឋបាលខេត្តនេះទទួលបានវ៉ាក់សាំង​ ស៊ីណូហ្វាម (Sinopharm)ចំនួន១០ម៉ឺន​ដូស​ពីរាជរដ្ឋាភិ​បាល តែពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបង នឹងមានអាទិភាពទទួលចាក់វ៉ាក់សាំងនេះ មុនពលរដ្ឋដែលរស់នៅតាមបណ្ដាស្រុកនានា…

​ខេត្តបាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបងបានកំណត់ទីតាំងចំនួន០៥កន្លែងរួចរាល់ហើយ ដើម្បីត្រៀមចាក់វ៉ាក់សាំងការពារជំងឺ«កូវីដ១៩»ជូន​ដល់ប្រជាពរដ្ឋជាថ្មីបន្តទៀត ក្រោយពីរដ្ឋបាលខេត្តនេះទទួលបានវ៉ាក់សាំង​ ស៊ីណូហ្វាម (Sinopharm)ចំនួន១០ម៉ឺន​ដូស​ពីរាជរដ្ឋាភិ​បាល តែពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបង នឹងមានអាទិភាពទទួលចាក់វ៉ាក់សាំងនេះ មុនពលរដ្ឋដែលរស់នៅតាមបណ្ដាស្រុកនានា ។ នេះ​បើយោងលើការសម្រេចនៅក្នុងកិច្ចប្រជុំបន្ទាន់មួយរបស់រដ្ឋបាលខេត្ត ដែលរៀបចំដោយមន្ទីរសុខាភិបាល កាលពីថ្ងៃទី០៧ កក្កដា នៅ​ចំពោះមុខមន្រ្តីពាក់ព័ន្ធនានា។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ ប្រធានមន្ទីរសុខាភិបាលខេត្ត លោក វឿង ប៊ុនរ៉េត បានមានប្រសាសន៍ថា ប្រជាពលរដ្ឋទាំង១០សង្កាត់ នៅ​ក្នុង​ក្រុង​បាត់ដំបងនឹងទទួលបានការចាក់ថ្នាំវ៉ាក់សាំងបង្ការជំងឺ«កូវីដ១៩» នេះ មុនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាស្រុកនានានៃ​ខេត្ត​បាត់ដំបង ក្រោយពីរដ្ឋាភិបាលបញ្ជូនវ៉ាក់សាំងចំនួន១០ម៉ឺនដូស មកកាន់រដ្ឋបាលខេត្តបាត់ដំបង ។ នៅក្នុងកិច្ចប្រជុំបន្ទាន់នេះ មន្ទីរសុខាភិបាលខេត្ត បានរៀបចំទីតាំងចំនួន០៥ សម្រាប់ចាក់វ៉ាក់សាំងជូនពលរដ្ឋចំនួន១០សង្កាត់ នៅក្នុងក្រុងបាត់ដំបង ក្នុងនោះមាន ១-ទីតាំងវិទ្យា ល័យ ក្ដុលដូនទាវទទួលចាក់ជូនពលរដ្ឋចំនួន០៣សង្កាត់ គឺសង្កាត់ក្ដុលដូនទាវ សង្កាត់ស្លាកែត និង សង្កាត់ចំការសំរោង ២- ទីតាំងអនុវិទ្យា ល័យវត្តដំរីស ទទូលចាក់ជូនពលរដ្ឋចំនួន០២សង្កាត់ គឺសង្កាត់ទូលតាឯក និង សង្កាត់អូរចា ៣-ទីតាំងអនុវិទ្យាល័យសោហឺ ទទួល​ចា​ក់ជូនពលរដ្ឋចំនួន០៣សង្កាត់ គឺសង្កាត់ស្វាយប៉ោ សង្កាត់ព្រែកព្រះស្ដេច និង សង្កាត់រតនៈ ៤-ទីតាំងអនុវិទ្យាល័យវត្តគរទទួល​ចាក់​ជូនពល​រដ្ឋចំនួន០២សង្កាត់ គឺ​សង្កាត់វត្ថគរ និង​សង្កាត់អូរម៉ាល់ និង​៥-ទីតាំងមន្ទីរពេទ្យបង្អែកខេត្ត ទទូលចាក់ជូនពលរដ្ឋនៅក្នុងសង្កាត់ស្វាយប៉ោ។

ពាក់ព័ន្ធនឹងដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាថ្មីនេះ រដ្ឋបាលខេត្តបាត់ដបង ក៏បានផ្សព្វផ្សាយឲ្យដឹងដែរថា វ៉ាក់សាំងបង្ការជំងឺ «កូវីដ១៩» ចំនួន១០៉ម៉ឺនដូស ដែលរដ្ឋបាលខេត្តទទូលបានពីរាជរដ្ឋាភិបាលជាថ្មីនេះ ជាប្រភេទ «Sinopharm Beijing» ដែលត្រូវ កំណត់ ចាក់ទៅលើពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់៦០ឆ្នាំ។ អភិបាលក្រុងបាត់ដំបង លោក ផេង សិទ្ធិ ត្រូវបានស្រង់សំដីមកបញ្ជាក់ដែរថា វ៉ាក់សាំងចំនួន១០ម៉ឺនដូស សម្រាប់ចាក់ជូនពលរដ្ឋខេត្តបាត់ដំបងនេះ គឺ ដំបូងត្រូវផ្ដល់អទិភាពមុនគេ ដល់ពលរដ្ឋដែលរស់នៅអចិន្រ្តៃ ក្នុងក្រុងបាត់ដំបង បន្ទាប់មក នឹងត្រូវចាក់ជូនពលរដ្ឋនៅតាមបណ្ដាស្រុកនានា ក្នុងខេត្តបាត់ដំបង រួមទាំងពលរដ្ឋខេត្តផ្សេងៗ ដែលបានមកស្នាក់នៅធ្វើការងារបណ្ដោះអាសន្ន តាមក្រុមហ៊ុនឬនៅតាមស្ថាប័ននានា ឬ នៅតាមមូលដ្ឋាន។

លោកអភិបាលក្រុងក៏បានបញ្ជាក់ដែរថា ពលរដ្ឋដែលមកចាក់វ៉ាក់សាំង ត្រូវមានអត្តសញ្ញាណប័ណ្ណហ្ស៊ីន ​និងថតសម្លង យកមកជាមួយផង ដើម្បីងាយស្រូលបញ្ជូលឈ្មោះក្នុង APP របស់ក្រសួងសុខាភិបាល។ ប៉ុន្តែប្រសិនបើពលរដ្ឋដែលបាត់អត្តសញ្ញាណប័ណ្ណ ឬមិនទាន់មាន ត្រូវ​ទំនាក់ទំនងទៅកាន់ចៅសង្កាត់របស់ខ្លួន ដើម្បីសម្របសម្រូលជូន។ របាយការណ៍នៃកិច្ចប្រជុំរបស់រដ្ឋបាលខេត្ត ក៏បានបញ្ជាក់អំពី​ពេលវេលា​នៃដំណើរការចាក់វ៉ាក់សាំងនេះផងដែរ គឺដំណើរទទូលចាក់ជូនប្រជាពលរដ្ឋចាប់ពីថ្ងៃទី១២ កក្កដា ២០២១ តទៅ ពីម៉ោង៧និង៣០នាទីព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ និង​ពីម៉ោង១និង៣០នាទីរសៀល ដល់ម៉ោង៤រសៀល ។

អត្ថបទសរសេរ ដោយ