ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមាណ​១០​នាទី​ប៉ុណ្ណោះ ឧប្បត្តិហេតុ​គ្រោះថ្នាក់​កើតឡើង​៣​លើក​ផ្ទួន​ៗ នៅ​កន្លែង​តែ​១​ផ្អើលផ្លូវ​៥០​ម៉ែត្រ

2 ឆ្នាំ មុន
  • ភ្នំពេញ

ត្រឹមតែ​រយៈពេល​ប្រមាណ​១០​នាទី​ប៉ុណ្ណោះ មាន​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រហូត​ដល់​ទៅ​ចំនួន​៣​លើក​នៅ​ទីកន្លែង​តែ​មួយ និង​បាន​បណ្ដាល​ឲ្យ​មនុស​មួយ​ចំនួន​រង​របួសធ្ងន់ និង​ស្រាល ហើយ​ម៉ូតូ​៤​គ្រឿង​រង​ការ​ខូចខាត និង​រថយន្ត​

រាជធានី​ភ្នំពេញ ៖ ត្រឹមតែ​រយៈពេល​ប្រមាណ​១០​នាទី​ប៉ុណ្ណោះ មាន​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រហូត​ដល់​ទៅ​ចំនួន​៣​លើក​នៅ​ទីកន្លែង​តែ​មួយ និង​បាន​បណ្ដាល​ឲ្យ​មនុស​មួយ​ចំនួន​រង​របួសធ្ងន់ និង​ស្រាល ហើយ​ម៉ូតូ​៤​គ្រឿង​រង​ការ​ខូចខាត និង​រថយន្ត​១​គ្រឿង​បាន​ក្រឡាប់​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ផង​ដែរ ។

ឧប្បត្តិហេតុ​ខាងលើ​នេះ បាន​កើត​ឡើងជា​បន្តបន្ទាប់​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២១ នៅ​លើ​កំណាត់​ផ្លូវ​៥០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​អន្លូងគង​ចាស់ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គឺ​មាន​រថយន្ត​ទ្រុង​ដឹក​ទឹក​សុទ្ធ​១​គ្រឿង​ខាងលើ បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​ពី​ត្បូង​ទៅ​ជើង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​ម៉ូតូ​២​គ្រឿង​បុក​គ្នា បណ្ដាល​ឲ្យ​ដួល​រួច​ខ្ទាត​ទាំង​មនុស្ស និង​ម៉ូតូ​ពេញ​ផ្លូវ​តែ​ម្តង ។ ខណៈ​ពេល​នោះ បាន​ធ្វើ​ឲ្យ​រថយន្ត​ខាងលើ​វ៉ា​ក់​អើ ហើយ​អ្នកបើកបរ​រថយន្ត​ខំ​កាច់ចង្កូត​គេច​ចេញ ព្រោះ​ខ្លាច​កិន​អ្នក​ជិះ​ម៉ូតូ​ដែល​កំពុង​ដួល​លើ​ផ្លូវ​នោះ​ស្លា​.​ប់ ទើប​បណ្ដាល​ឲ្យ​រថយន្ត​ធ្លាក់​ផ្លូវ រួច​ក្រឡាប់​ចូល​ប្រឡាយ​ទឹកតែ​ម្ដង​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​អ្នក​ជិះ​ម៉ូតូ​ទាំង​សងខាង​រង​របួសស្រាល​ប៉ុណ្ណោះ ចំណែក​ម៉ូតូ​បាន​រង​ការ​ខូចខាត​គួរសម ហើយ​ក៏​បាន​សម្របសម្រួល​គ្នា​ចប់​រឿង និង​បាន​ចាក​ចេញពី​កន្លែង​កើតហេតុ​អស់​បាត់​ទៅ នៅ​សល់​តែ​រថយន្ត​ក្រ​ឡប់​ក្នុង​ប្រឡាយ ហើយ​អ្នកបើកបរ​រង​របួសស្រាល ។

ប្រភព​ដដែល​បន្ត​ថា លុះ​បន្តិច​ក្រោយមក ខណៈ​ពេល​ដែល​មនុស្ស​ម្នា​កំពុង​តែ​ចោមរោម​មើល​រថយន្ត​ក្រឡាប់​នោះ ស្រាប់តែ​មាន​ម៉ូតូ​២​គ្រឿង​ទៀត​បើកបរ​បញ្ច្រាស់ទិស​គ្នា លុះ​មក​ដល់​កន្លែង​កើតហេតុ​នេះ ក៏​រវល់​តែ​ងាក​មើល​រថយន្ត​ក្រឡាប់​ភ្លេច​មើលទៅ​មុខ ក៏​បាន​បុក​គ្នា​ពេញទំហឹង​ទៀត បណ្ដាល​ឲ្យ​ដួល​ពេញ​ផ្លូវ ហើយ​អ្នក​ជិះ​ម៉ូតូ គឺ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់​ទៀត​។

ក្រោយ​ពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​ព្រៃ​.​ស និង​នគរបាល​ចរាចរណ៍​ខណ្ឌដង្កោ បាន​ចុះ​ទៅ​សម្របសម្រួល​រវាង​ភាគី​អ្នក​ជិះ​ម៉ូតូ​ទាំង​សងខាង​បញ្ចប់រឿង ព្រមទាំង​ឲ្យ​ម្ចាស់​រថយន្ត​ដឹក​ទឹក​សុទ្ធ​ស្ទូច​យក​រថយន្ត​នេះ ទៅ​ធ្វើការ​ជួសជុល​ឡើង​វិញ​ដោយ​ខ្លួនឯង ព្រោះ​រថយន្ត​នេះ​ពុំ​បាន​បុក​ប៉ះ​ជាមួយ​អ្នកដំណើរ ឬ​ទ្រព្យសម្បត្តិ​រដ្ឋ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ