ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ​​ចុះ​យក​សំណាក​លើ​អាជីវករ​លក់ដូរ​នៅ​ផ្សារ​សែន​មនោ​រម្យក្រោយ​បិទ​ខ្ទប់ និង​រក​ឃើញ​​វិជ្ជមាន​កូ​វី​ដ​បន្តបន្ទាប់

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ​បាន​បន្ត​ចុះ​យក​សំណាក​លើ​អាជីវករ​លក់ដូរ​នៅ​ផ្សារ​សែន​មនោ​រម្យ ក្រោយ​មានការ​បិទ​ខ្ទប់ ដោយសារ​តែ​រក​ឃើញ​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ជា​បន្តបន្ទាប់ ។ លោក ហៀ​ក សុ​ផា​ន…

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ​បាន​បន្ត​ចុះ​យក​សំណាក​លើ​អាជីវករ​លក់ដូរ​នៅ​ផ្សារ​សែន​មនោ​រម្យ ក្រោយ​មានការ​បិទ​ខ្ទប់ ដោយសារ​តែ​រក​ឃើញ​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ជា​បន្តបន្ទាប់ ។

លោក ហៀ​ក សុ​ផា​ន អភិបាលក្រុង​សែន​មនោ​រម្យ បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២១ រដ្ឋបាល​ក្រុង​បាន​ដឹកនាំ​កងកម្លាំង​អធិការ​រ​ដ្ឋា​ន​នគរបាល​ក្រុង កងកម្លាំង​រាជ​អាវុធហត្ថ​ក្រុង និង​ក្រុមការងារ​រដ្ឋបាល​សង្កាត់ ចូលរួម​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ចុះ​បិទ​ខ្ទប់​ធ្វើ​យុទ្ធនាការ​យក​សំណាក​បងប្អូន​អាជីវករ​នៅ​ផ្សារ​បណ្តោះអាសន្ន​លើ​សួរ​ច្បារ​ដំរី​ដែក និង​ផ្សារ​គុម្ព​ឬ​ស្សី លើ​មនុស្ស​សរុប​១១០​នាក់ ស្រី​ចំនួន​៨២​នាក់ ដើម្បី​ធ្វើតេស្ត​រហ័ស​រក​មេរោគ​កូ​វី​ដ​-១៩ គឺ​អវិជ្ជមាន​ទាំងអស់ ។

បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៨ កក្កដា នេះ​អ្នកជំងឺ​កូ​វី​ដ​-១៩ ដែល​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក និង​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី បានជា​សះស្បើយ​សរុប​១៣​នាក់ ស្រី​៨​នាក់ វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ តែ​ក្រុម​គ្រូពេទ្យ និង​លោក​អភិបាលក្រុង​បាន​ធ្វើការ​ណែនាំ​ដល់​អ្នកជា​សះស្បើយ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង​ថែរក្សា​សុខភាព​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន និង​ត្រូវ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​ខ្លួនឯង រយៈពេល​១៤​ថ្ងៃ​បន្ថែម​ទៀត ដើម្បី​ចូលរួម​បង្ការ ការពារ​ទប់ស្កាត់​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍ ។

សូម​បញ្ជាក់​ថា គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​០៨ កក្កដា ចំនួន​អ្នកជំងឺ​កូ​វី​ដ​នៅ​ទូ​ទាំង​ខេត្តមណ្ឌលគិរី មាន​ចំនួន​២០៧​នាក់ ស្លា​.​ប់​ពីរ​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ