ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ចាំបាច់​ទាល់តែ​មាន​រាប់​ម៉ឺន​ដុល្លារ ទើបធ្វើ​អាជីវកម្ម​នោះ​ទេ អ្នក​គួរ​ចាប់ផ្តើម​ពី​តូច​ទៅ​មុន ​!

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មាន​មនុស្ស​ជា​ច្រើន​នៅ​ក្នុងស្រុកបាន​គិត​ថា ​ទាល់តែ​សន្សំ​លុយ​គ្រប់​ទើប​ធ្វើ​អាជីវកម្ម ទាល់តែ​មាន​លុយរាប់​ម៉ឺន​ដុល្លារ ចាំ​បើ​អាជីវកម្ម ក្នុង​ន័យ​នេះ​អ្នកជំនាញ​បាន​ណែនាំ​ថា អ្នក​មិន​គួរ​រង​ចាំ​ការ​សន្សំ​លុយ​ទាល់តែ​គ្រប់​នោះ​ទេ ពីព្រោះ​ទម្រាំ​អ្នក​សន្សំ​លុយ​គ្រប់ អ្នក​ចាស់ជរា​បាត់​ទៅ​ហើយ…

រាជធានីភ្នំពេញ ៖ មាន​មនុស្ស​ជា​ច្រើន​នៅ​ក្នុងស្រុកបាន​គិត​ថា ​ទាល់តែ​សន្សំ​លុយ​គ្រប់​ទើប​ធ្វើ​អាជីវកម្ម ទាល់តែ​មាន​លុយរាប់​ម៉ឺន​ដុល្លារ ចាំ​បើ​អាជីវកម្ម ក្នុង​ន័យ​នេះ​អ្នកជំនាញ​បាន​ណែនាំ​ថា អ្នក​មិន​គួរ​រង​ចាំ​ការ​សន្សំ​លុយ​ទាល់តែ​គ្រប់​នោះ​ទេ ពីព្រោះ​ទម្រាំ​អ្នក​សន្សំ​លុយ​គ្រប់ អ្នក​ចាស់ជរា​បាត់​ទៅ​ហើយ ​។

លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី ដែល​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Mengly J. Quach Education បាន​ថ្លែង​បន្ត​ថា កុំ​ចាំ​ទាល់តែ​មាន​លុយ​គ្រប់​ទើប​ធ្វើ​អាជីវកម្ម ព្រោះ​អ្នក​នឹង​មិន​អាច​មាន​លុយ​គ្រប់​នោះ​ទេ ជីវិត​មនុស្ស​ គឺ​ត្រូវ​ចំណាយ​គ្រប់​សព្វបែបយ៉ាង ដូចនេះ​គ្រាន់តែ​ការ​ចំណាយ​ទៅ​លើ​ជីវិត​ប្រចាំ​ថ្ងៃ​អ្នក អ្នក​សឹងតែ​មិន​មាន​លុយ​សល់​បាត់​ទៅ​ហើយ ​។

លោក​ឧកញ៉ា គួ​ច ម៉េ​ង​លី បាន​បន្ត​ថា យុវជន​យុវតី ដែល​មាន​បំណង​ធ្វើ​អាជីវកម្ម គួរ​ចាប់ផ្តើម​តាម​លទ្ធភាព​ដែល​ខ្លួន​មាន តិច​ក្តី​ច្រើន​ក្តី​ត្រូវ​ចាប់ផ្តើម​ពី​តូច​ទៅ ប្រសិនបើ​អ្នក​រង​ចាំ​មាន​លុយ​ច្រើននោះ​អ្នក​ចំណាយ​ស្ទើ​តែ​មួយ​ជីវិត​មិន​បាន​ផង ​។ មួយវិញទៀតអ្នក​ធ្វើ​អ្វី​ក៏​ដោយ កុំ​ចូលរួម​ច្រើន​ពេក កុំ​ស្តាប់​ច្រើន​ពេក ប៉ុន្តែ​អ្នក​ត្រូវ​ស្តាប់​តែ​អ្នក​ជោគជ័យ និង​ការ​អាន​សៀវភៅ​នានា បន្ទាប់​មក​ចាប់ផ្តើម​ធ្វើ ទើប​អ្នកដឹង​ថា ​វា​យ៉ាង​មិច ​។ ទ្រឹស្តី​នរណា​ក៏​អាច​និយាយ​បាន​ដែរ ប៉ុន្តែ​ការ​អនុវត្តន៍​ពិត​មិន​ដូច​គ្នា​នោះ​ទេ ​។

ខាងក្រោមនេះជាចំណុចសំខាន់ៗ ដែលលោក​ឧកញ៉ា គួ​ច ម៉េ​ង​លី បានចែករំលែក ៖

​១. កុំ​ចាំ​ទាល់តែ​សន្សំ​លុយ​គ្រប់​ទើប​ធ្វើ ​៖ បងប្អូន​ខ្លះ​បាន​គិត​ថា ចាំ​សន្សំ​លុយ​គ្រប់​ចាំ​ចាប់ផ្តើម​រកស៊ី អ្នក​គួរ​ដឹង​សន្សំ​ទាល់តែ​ចាស់​សក់ស​ក៏​មិន​បាន​ដែរ ពីព្រោះ​យើង​ម្នាក់​ៗ​មិន​ងាយ​សល់​លុយ​ទេ ​។ អ្នកខ្លះ​ទៀត គិត​ថា​ ចាំ​ខ្ញុំ​ជោគជ័យ​ចាំ​ខ្ញុំ​ការ​ប្រពន្ធ មិន​ងាយ​ជោគជ័យ​ទេ ប្រ​សិន​នៅ​កំលោះ​ម្នាក់ឯង​ចាយ​ខ្ទេច ប្រសិនបើ​មាន​ប្រពន្ធ​គ្រាន់​រឹតត្បិត​ខ្លះ គេ​គាបសង្កត់ គេ​ទុកដាក់ទើបបាន​ជោគជ័យ ​។

​២. មាន​លុយ​តិច​ក្តី​ ច្រើន​ក្តី​ចាប់ផ្តើម​ធ្វើ​ ៖ មាន​តិច​ធ្វើ​តិច​មាន​ច្រើន​ធ្វើ​ច្រើន ឧទាហរណ៍​ថា អ្នក​ចង់​ដាំ​ដើមឈើ ដូចនេះ​អ្នក​ត្រូវ​ដាំ​តាំងពី​មិន​ទាន់​មាន​ស្លឹក ដាំ​រហូត​ដល់​តែ​ដុះ​ជា​មេឃ​ឈើ ចេញ​ផ្លែ​ផ្លា​ធំ​ឱប​មិន​ជុំ បែប​នឹង​ទើប​វា​មាំ ប៉ុន្តែ​ប្រសិនបើ​យើង​ចង់​ធំ ភ្លាម​ទៅ​ទិញ​ដើមឈើ​មក​ផ្សាំ​ដាក់ វា​មាំ​ប៉ុន្តែ​ខ្យល់​មករ​លំ​បាត់ ព្រោះ​មិន​មាន​គ្រឹះ​ពីក្រោម​មក​ ។

៣.កុំ​អាង​អី​ចូល​ហ៊ុន​គ្នា​ ៖ ពេល​រកស៊ី ក្មួយ​ៗ​ចាប់ផ្តើម​កុំ​អាង​អី​ចូល​ហ៊ុន​គ្នា នៅ​ស្រុក​យើង​មិន​ដូច​គ្នា​ទេ នៅ​ស្រុក​គេ​មានច្បាប់​ទម្លាប់ មាន​វិន័យ មាន​កិច្ចព្រមព្រៀង​ច្បាស់លាស់​តាម​ច្បាប់ ហើយ​គេ​គោរព​ ។ ប៉ុន្តែ​ស្រុក​យើង​មិន​គោរព​ទេ ដល់​ពេល​មាន​បញ្ហា អ្នក​លុយ​ច្រើន​ជាង​អ្នក​នោះ​ទៅ​ហើយ ​។

​៤. រកស៊ី​ពី​តូច ប៉ុន្តែ​ត្រូវធ្វើ​វា​ឱ្យ​មាន​និរន្ត​ភាព ​៖ បើ​ទោះបី​អ្នក​ចាប់ផ្តើម​ពី​តូច​មែន ប៉ុន្តែ​អ្នក​ធ្វើ​បែប​ណា​ក៏​ដោយ​កុំឱ្យ​មានរឿង និង​មាន​និរន្ត​ភាព​ដល់​កូនចៅ​ទៅ​ក្នុង​ថ្ងៃ​អនាគត​ ។ តើ​ត្រូវធ្វើ​បែប​ណា? ដូចនេះ​អ្នក​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​ត្រូវធ្វើ​តាម​ផ្លូវច្បាប់ ចុះ​ឈ្មោះ​ក្រុមហ៊ុន ចុះ​ឈ្មោះ​ប៉ាតង់ ចុះ​ឈ្មោះ​ឡូ​ហ្គោ និង​មាន​លក្ខខណ្ឌ​ច្បាស់លាស់​ ។

​៥ មាន​ផែនការអាជីវកម្ម​ច្បាស់លាស់​ ៖ មិន​ថា​អ្នកតូច​ប៉ុណ្ណា​ ឬ​ធំ​ប៉ុណ្ណា ត្រូវ​មាន​រៀបចំ​ផែនការអាជីវកម្ម មានការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ច្បាស់លាស់ មាន​ទីផ្សារ​អាជីវកម្ម​ត្រឹមត្រូវ មាន​អ្នកលក​ត្រឹមត្រូវ និង​ទំនាក់ទំនង​ត្រឹម​ ។ ទាំងនេះ​មិន​ចាំបាច់​មាន​ទាំង​អស់នោះ​ទេ ប៉ុន្តែ​យើង​ត្រូវធ្វើ​វា​ម្តង​បន្តិច​ៗ រហូត​ដល់​ក្រុមហ៊ុន​ ឬ​អាជីវកម្ម​របស់​យើង​រឹង​មាំ ​។

៦. ពង្រឹង​ការងារ​ឱ្យ​កាន់តែ​មាន​ស្តង់ដា ​៖ នៅ​ពេល​អ្នកមាន​លទ្ធភាព​ពង្រីក​ក្រុមហ៊ុន ​ឬ​អាជីវកម្ម​ឱ្យ​ធំ អ្នក​ត្រូវ​មាន​ប្រធាន​មាន​មេមាន​កើយ មាន​របាយការណ៍​ហិរញ្ញវត្ថុ មាន​ផ្នែក​ធនធានមនុស្ស មិន​ចាំបាច់​មាន​ទាំង​អស់នោះ​ទេ មាន​ប៉ុនណាយើង​បន្ថែម​ប៉ុណ្ណឹង​ ។

លោក​ឧកញ៉ា គួ​ច ម៉េ​ង​លី បាន​បន្ថែម​ថា ​៖ «​ខ្ញុំ​ឃើញ​អ្នក​ចង់​ធ្វើ​អាជីវកម្ម ១០​ នាក់ ត្រូវ​បាន​បរាជ័យ ៩​នាក់​បាត់​ទៅ​ហើយ ឬ​ក្ស័យ​ធន់ ពីព្រោះ​ពួក​គេ​ប្រើ​ក្បាច់ ដំរី​ជុះ​ជុះ​តាម​ដំរី ធ្វើ​តាម​គ្នា ធ្វើ​ឱ្យ​ដូច​គ្នា​ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​ចុង​ក្រោយ​ក្ស័យ​ធន់​ទាំងអស់ ​។ ដោយសារ​សង្គម​យើង​វា​មាន​ទិដ្ឋភាព​បែប​នឹង មិន​បន្ទោស​នរណា​គេ​ទេ ដោយ​យើង​គ្រប់​គ្នា​ល្ងិ​ត​ល្ងង់ មិន​រឹង​បុឹ​ង​មិន​មាន​ម្ចាស់​ការ ធ្វើ​ម្នាក់ឯង​ធ្វើ​មិនកើត មិន​ចេះ​យោគយល់​គ្នា បើ​បាន​ស៊ី​ច្រើន​ពេក​សុខចិត្ត​កប់​ក្រោម​ដី​ ។ បងប្អូន​គួរ​ដឹង​អ្នក​ជោគជ័យ​ទម្រាំ​បាន​ដល់​ថ្ងៃនេះ គេ​លំបាក​ខ្លាំង​ណាស់ គេ​ឆ្លងកាត់​ឧបសគ្គ​រាប់​លាន​ជំពូក​» ៕

អត្ថបទសរសេរ ដោយ