ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាស់ជរា​ក្រទុរគត​ និងស្ត្រីមេម៉ាយ​ក្រលំបាក​៦គ្រួសារ ស្វែង​រក​ការអន្តរាគមន៍​ពីសប្បុរសជន​

8 ឆ្នាំ មុន

ខេត្តតាកែវ ៖ ចាស់ជរា​ពិការ​ដែល​មាន​ជីវភាព​ក្រ​តោកយ៉ាក​ចំនួន​៦​គ្រួសារ បាន​ស្វែងរក​ការ​អន្តរាគមន៍​តាម​រយៈ​កោះសន្តិភាព ដើម្បី​​ឱ្យ​ផ្សព្វផ្សាយ​ពី​ជី​វត​រស់នៅ​យ៉ាង​វេទនា​រក​ព្រឹក​ខ្វះ​ល្ងាច​របស់​គាត់​ឱ្យ​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ដល់​ពួក​គាត់​ផង សម្រាប់​ជីវិត​ចុង​ក្រោយ​នេះ ។

ខេត្តតាកែវ ៖ ចាស់ជរា​ពិការ​ដែល​មាន​ជីវភាព​ក្រ​តោកយ៉ាក​ចំនួន​៦​គ្រួសារ បាន​ស្វែងរក​ការ​អន្តរាគមន៍​តាម​រយៈ​កោះសន្តិភាព ដើម្បី​​ឱ្យ​ផ្សព្វផ្សាយ​ពី​ជី​វត​រស់នៅ​យ៉ាង​វេទនា​រក​ព្រឹក​ខ្វះ​ល្ងាច​របស់​គាត់​ឱ្យ​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ដល់​ពួក​គាត់​ផង សម្រាប់​ជីវិត​ចុង​ក្រោយ​នេះ ។

លោក​ព្រុំ ចុន មេឃុំ​គិរី​ចុង​កោះ​ស្រុក​គិរីវង់​បានឱ្យ​ដឹង​ថា នៅ​ឃុំ​គិរី​ចុង​កោះ​នេះ មាន​ភូមិ​ចំនួន​៦ ហើយ​ចាស់ជរា​ពិការ​ទុរគត​ទាំង​៦​គ្រួសារ​ក្រីក្រ​តោកយ៉ាក​ជាងគេ​បង្អស់​នៅ​ក្នុង​ឃុំ ។ លោក​ថា ក្នុង​នាម​អាជ្ញាធរ​ឃុំ​-​ស្រុក មិនមែន​មិន​គិតដល់​ក្រុម​គ្រួសារ​ពួក​គាត់​ទេ​គឺ​យើង​បាន​យក​អំណោយ​ចែក​ជូន​ដល់​ក្រុម​គ្រួសារ​ពួក​គាត់​ដែរ តែ​នៅ​ពេល​នេះ​យើង​គ្មាន​លទ្ធភាព​នឹង​ជួយ​ពួក​កាត់​ទៀត​ទេ ។ ដូច្នេះ មាន​តែ​កោះសន្តិភាព​ជួយ​ចុះ​ផ្សាយ ដើម្បី​ស្វែងរក​ការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​នានា​ដល់​ក្រុម​គ្រួសារ​គាត់​ផង ។ និយាយ​ទៅ​៦​គ្រួសារ​នេះ រស់នៅ​ក្នុងផ្ទះ​ខ្ទម​រយីក​រយៀក​ពិបាក​មើល​ណាស់ ។

លោក​មេឃុំ​បាន​បន្ត​ទៀត​ថា ឈ្មោះ​គ្រួសារ​ទាំង​៦​មាន​១-​ឈ្មោះ​ប៊ិ​ន ណែម ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ចាស់​ពិការ​កំពុង​ឈឺ​ដេក
ពេទ្យ ។ ២-​ឈ្មោះ​ប៊ិ​ន នេន ភេទ​ប្រុស អាយុ​៧១​ឆ្នាំ ពិការ​កំពុង​មាន​ជំងឺ​ដេក​ជាប់​និង​កន្ទេល ។ ៣-​ឈ្មោះ​ហង់ រិ​ន ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ក្រ​តោកយ៉ាក និង​ពិការ​ទៀត ពួក​គាត់​ទាំង​៣​នាក់ រស់នៅ​ភូមិ​ចេក ។ ៤-​ឈ្មោះ​សួន ផេង ភេទ​ស្រី អាយុ​៥២​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​ក្រ​ទុរគត ។ ៥-​ឈ្មោះ​ឡឹ​ង សា​រ៉​ន ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ ក្រ​តោកយ៉ាក និង​៦-​ឈ្មោះ​ប៊ី យី ភេទ​ស្រី​អាយុ​៨៣​ឆ្នាំ ចាស់ជរា​ទុរគត រស់នៅ​ម្នាក់ឯង គាត់​រស់នៅ​បាន​ដោយសារ​អ្នក​ក្នុងភូមិ​អាណិតអាសូរ​ឱ្យ​សម្ល​ព្រឹកល្ងាច​តាម​លទ្ធ
ភាព ដោយ​ពួក​គាត់​ទាំង​៣​នាក់ រស់នៅ​ភូមិ​ជ្រោយ​ស្លែង ។

ពួក​គាត់​ទាំង​៦​គ្រួសារ បាន​សំណូមពរ​ដល់​សប្បុរសជន មេត្តា​អាណិតអាសូរ​ជួយ​សង្គ្រោះ​ពួក​គាត់​យក​តែ​បុណ្យ​កុ​ល​ល​ទៅ​ចុះ សម្រាប់​ជីវិត​ចុង​ក្រោយ​របស់​គាត់ ។ គាត់​ថា មិន​ដែល​បាន​ឆ្ងាញ់​មាត់​ម្តងណា​ឡើយ ។ នឹកឃើញ​ខសាច់​ជ្រូក​ឃ្លាន​ណាស់​ម្ចាស់​ថ្លៃ​អើយ ។