ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Kane នាំ​អង់គ្លេស​ឱ្យ​ស្គាល់​រសជាតិ​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ដំបូង ក្រោយ​ខកខាន​៥៥​ឆ្នាំ (វីដេអូ)

2 ឆ្នាំ មុន

អង់គ្លេស ៖ អង់គ្លេស ត្រូវ​ឡើង​ទៅ​ជួប​អ៊ី​តា​លី នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ព្រឹត្តិការណ៍ Euro 2020 ក្រោយ​យកឈ្នះ​លើ​ដា​ណឺ​ម៉ាក​ក្នុង​ការ​

អង់គ្លេស ៖ អង់គ្លេស ត្រូវ​ឡើង​ទៅ​ជួប​អ៊ី​តា​លី នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ព្រឹត្តិការណ៍ Euro 2020 ក្រោយ​យកឈ្នះ​លើ​ដា​ណឺ​ម៉ាក​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុង​ម៉ោង​បន្ថែម​១៥​នាទី​២​ដងដោយ​លទ្ធផល ២-១​។

ជំនួប​ដែល​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន Wembley មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុ​ង​ដ៏ ក្រុម​ភ្ញៀវ​ដា​ណឺ​ម៉ាក​បាន​បើក​ការ​នាំមុខ​មុន ដែល​រកបាន​ដោយ​កីឡាករ Mikkel Damsgaard នៅ​នាទី​៣០​។ លុះ​ចូល​ដល់​នាទី​៣៩ ម្ចាស់ផ្ទះ​អង់គ្លេស​ទទួល​បាន​កាដូ​មួយ​គ្រាប់​ពី​ដា​ណឺ​ម៉ាក បន្ទាប់​ពី​កីឡាករ Simon Kjær ធ្វើ​ឱ្យ​ភ្លាត់​ចូល​ទី​ខ្លួនឯង​។ ហើយ​លទ្ធផល ១-១ បាន​រក្សា​រហូត​បញ្ចប់​ការ​ប្រកួត​៩០​នាទី​។

ឈាន​ដល់​ការ​បន្ថែម​ម៉ោង​១៥​នាទី​២​ដង​។ អង់គ្លេស​ទទួល​បាន​បាល់​ប៉េ​ណា​ល់​ទី បន្ទាប់​ពី​កីឡាករ Joakim Maehle បង្កើត​កំហុស​ធ្វើ​ឱ្យ​កីឡាករ Raheem Sterling ដួល​ក្នុង​តំបន់​គ្រោះថ្នាក់​។ Harry Kane គឺជា​អ្នក​សម្រេច​លទ្ធផល​ចុង​ក្រោយ​នៃ​ជំនួប​មួយ​នេះ ក្រោយ​ការ​ស៊ុត​ត្រូវ​បាន​រារាំង​ដោយ​អ្នកចាំទី​ដា​ណឺ​ម៉ាក Kasper Schmeichel ប៉ុន្តែ​បាល់​បាន​ផ្លា​ត​ចេញពី​ដៃ​អ្នកចាំទី​រូប​នេះ ជា​ឱកាស​មាស​សម្រាប់​ប្រធាន​ក្រុម​អង់គ្លេស បំប៉ោង​សំណាញ់​ទី​បាន​សម្រេច​នៅ​នាទី​១០៤​។ ហើយ​លទ្ធផល ២-១ បាន​រក្សា​រហូត​ដល់​បញ្ចប់​ការ​ប្រកួត​។

មួយ​គ្រាប់​ជ័យជម្នះ​សម្រេច​បាន​ដោយ Harry Kane បាន​ធ្វើ​អង់គ្លេស​ឈាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ដំបូង​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ ក្រោយ​ខកខាន​រយៈពេល​៥៥​ឆ្នាំ​។ បន្ទាប់​ពី​ពួក​គេ​បាន​ឈ្នះ​ពានរង្វាន់ World Cup នៅ​ឆ្នាំ​១៩៦៦​។

អង់គ្លេស នឹង​ត្រូវ​ជួប​អ៊ី​តា​លី ដើម្បី​ប្រជែង​គ្នា​ដណ្តើម​តំណែង​ជើងឯក Euro 2020 ដែល​នឹង​ត្រូវធ្វើ​ឡើង​នា​ថ្ងៃ​ទី​១១ ខែកក្កដា នៅ​ឯ​កីឡដ្ឋាន Wembley ខាង​មុខ​នេះ​៕ (​ដកស្រង់​ចេញពី BBC)

https://www.youtube.com/watch?v=6LPZfEUX9x8

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ