ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ប៉ៃលិន ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ជូន​ប្រជាពលរដ្ឋ រយៈពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​៨​កក្កដា​តទៅ​

2 ឆ្នាំ មុន
  • ប៉ៃលិន

​ខេត្ត​ប៉ៃលិន​៖ រដ្ឋបាលខេត្ត​ប៉ៃលិន បានចេញ​សេចក្តីជូនដំណឹង ស្តីពី ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ខេត្ត​ប៉ៃលិន ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដែលមាន អាយុ​ចាប់ពី…

​ខេត្ត​ប៉ៃលិន​៖ រដ្ឋបាលខេត្ត​ប៉ៃលិន បានចេញ​សេចក្តីជូនដំណឹង ស្តីពី ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ខេត្ត​ប៉ៃលិន ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដែលមាន អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើងទៅ​។ យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​នេះ មាន​រយៈពេល ១៤​ថ្ងៃ គឺ​ចាប់​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២១​។

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បាន​លើកឡើងថា រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ដាក់ចេញ «​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​» សំដៅ​បង្កើតឱ្យមាន​ភាពស៊ាំ ក្នុង​សហគមន៍​ទប់​ទល់នឹង​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ រដ្ឋបាលខេត្ត បានរៀបចំ​ផែនការ ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចុះឈ្មោះ​ស្ម័គ្រចិត្ត ចាក់​វ៉ាក់សាំង ជាមួយ​អាជ្ញាធរ​ភូមិ ឃុំ​-​សង្កាត់ និង​ក្រុង​-​ស្រុក នៅ​ទូទាំង​ខេត្ត ពិសេស​នៅ​តំបន់​មាន​ហានិភ័យ​។

​លោកជំទាវ បាន​បន្តទៀតថា តំណាង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ប៉ៃលិន សូម​គោរព​ថ្លែងអំណរគុណ ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនា​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន​រា​នី ហ៊ុន សែន ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រដ្ឋាភិបាល រួមទាំង​សម្តេច​ទាំង​ទ្វេ តែងតែ​រួមសុខ​រួមទុក្ខ គិតគូរ​ពី​សុខភាព​ជីវភាព​របស់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ជាពិសេស​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​ប៉ៃលិន​។

លោកជំទាវ បញ្ជាក់ថា “​ត្រៀម ត្រៀម បងប្អូន​! អ្នកមានគុណ​នៃ​នយោបាយ​ឈ្នះ​ឈ្នះ របស់​យើង មិន​ទុក​យើង​ឯកោ​ឡើយ​”​។

​សូម​រម្លឹកថា យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង នៅ​ខេត្ត​ប៉ៃលិន មាន​រយៈពេល ១៤​ថ្ងៃ គឺ​ចាប់​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២១ ពេលព្រឹក​ចាប់ពី​ម៉ោង​៨:០០ នាទី​ព្រឹក ដល់​ម៉ោង ១១:០០​នាទី ពេល​រសៀល​ចាប់ពី​ម៉ោង​២:០០ នាទី​រសៀល ដល់​ម៉ោង ៥:០០​នាទី​ល្ងាច នៅតាម​ទីតាំង ដូចខាងក្រោម ៖ ទី​១. ក្រុងប៉ៃលិន រួមមាន​៖ ទីតាំង​ទី​១ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ចំនួន ០២​កន្លែង និង​ទី​តាំងទី​២ មណ្ឌល​សុខភាព​ក្រចាប់ ចំនួន ០១​កន្លែង​។ ទី​២. ស្រុក​សាលា​ក្រៅ ទីតាំង​ទី​១ មណ្ឌល​សុខភាព​ផ្សារ​ព្រំ ចំនួន ០២​កន្លែង​។ ទីតាំង​ទី​៣. មណ្ឌល​សុខភាព​ស្ពង់ ចំនួន ០១​កន្លែង​។ ទីតាំង​ទី​៤. មណ្ឌល​សុខភាព​ភ្នំ​ព្រាល ចំនួន ០១​កន្លែង​។

​សូមបញ្ជាក់ថា នៅពេល​បងប្អូន​ប្រជាពលរដ្ឋ អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង តាម​ការអញ្ជើញ​របស់​អាជ្ញាធរ​ភូមិ​ឃុំ​សង្កាត់ សូមកុំ​ភ្លេច​ភ្ជាប់​មកជា​មួយ​នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​សៀវភៅ​គ្រួសារ​៕ នី​យ៉ា​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ