ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ប៉ះ​គ្នា​យប់​នេះ​! ប្រធាន​ក្រុម​អង់គ្លេស បោះសម្តី​ព្រមាន​បែប​នេះ​ដាក់​ដា​ណឺ​ម៉ាក

2 ឆ្នាំ មុន

អង់គ្លេស ៖ ម្ចាស់ផ្ទះ​អង់គ្លេស នឹង​ត្រូវ​តទល់​ជាមួយ​ដា​ណឺ​ម៉ាក នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ព្រឹត្តិការណ៍ Euro 2020 នៅ​កីឡដ្ឋាន

អង់គ្លេស ៖ ម្ចាស់ផ្ទះ​អង់គ្លេស នឹង​ត្រូវ​តទល់​ជាមួយ​ដា​ណឺ​ម៉ាក នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ព្រឹត្តិការណ៍ Euro 2020 នៅ​កីឡដ្ឋាន Wembley យប់​នេះ នា​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ ដើម្បីរ​កមួយ​ក្រុម​ឡើង​ទៅ​ប៉ះ​អ៊ី​តា​លី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

មុន​ការ​ប្រកួត​យប់​នេះ​ចូល​មក​ដល់ ប្រធាន​ក្រុម Harry Kane បាន​ព្រមាន​ដា​ណឺ​ម៉ា​កថា គ្មាន​នរណា​ម្នាក់​អាច​បញ្ឈប់​រូបគេ​បាន​ឡើយ ដើម្បី​កំណត់​គោលដៅ​រក​គ្រាប់​បាល់​ជួយ​អង់គ្លេស​បន្ត​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​។

នៅ​ពេល​ត្រូវ​សួរ​ថា តើ​គេ​អាច​មាន​អ្នក​បញ្ឈប់​បាន​ទេ ប្រ​សិន​កំពុង​មាន​ទម្រង់​ល្អ​បែប​នេះ? ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​របស់​ក្រុម Tottenham Hotspur វ័យ​២៧​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា «​និយាយ​ដោយ​ស្មោះត្រង់​ប្រហែលជា​គ្មាន​ទេ​។ ការ​យល់​ដឹង​អំពី​ការ​ប្រកួត​របស់ខ្ញុំ​ទាក់ទង​នឹង​អ្វី​ដែល​ខ្ញុំ​ត្រូវធ្វើ​នោះ គឺ​មិន​ត្រឹមតែ​ជួយ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​សម្រាប់​ក្រុម​ទាំងមូល​។ ប្រសិនបើ​អ្នក​ព្យាយាម​បញ្ឈប់​ខ្ញុំ យើង​មាន​កីឡាករ​ផ្សេង​ទៀត​ដែល​ពូកែ​នឹង​បង្ក​បញ្ហា​ដល់​អ្នក​។ ដោយ​យើង​មានការ​លេង​គំរា.មកំហែង​ជា​ច្រើន​ជម្រើស ច្រើន​វិធី​ខុស​ៗ​ពី​គ្នា​»​។

ក្រុម​ទាំង​សុទ្ធតែ​ពេញ​ទម្រង់​លេង​ល្អ​ដូច​គ្នា ដោយ​គ្មាន​កីឡាករ​សំខាន់​ណា​ម្នាក់​រង​របួស ឬ​ជាប់​បម្រាម​ឡើយ​។ ដោយ​ក្នុង​នោះ Luke Shaw, Mason Mount, Raheem Sterlin និង Harry Kane នៅ​តែ​ជា​កីឡាករ​ដ៏​មុត​ស្រួច​របស់​អង់គ្លេស​។ ខណៈ​ដែល​កីឡាករ Thomas Delaney, Martin Braithwaite និង Kasper Dolberg នៅ​តែ​ជា​កម្លាំង​ស្នូល​ដ៏​សំខាន់​របស់​ដា​ណឺ​ម៉ាក​៕ (​ដកស្រង់​ចេញពី Dailymail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ