ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​ធ្វើ​ទ​ង្វើ​ទាំងនេះ ជាមួយ​ប្រាក់​របស់​អ្នក​នោះ​ទេ ​បើ​មិន​ចង់ឱ្យ​មាន​កំហុស​​ធំ​

2 ឆ្នាំ មុន

​អ្នកដឹង​ទេ​ថា លុយ​ពិបាក​រក ប៉ុន្តែ​ចាយ​ទៅ​វិញ​លឿន ! មាន​ទ​ង្វើ​ជា​ច្រើន​ដែល​អ្នក​ធ្វើ​ទៅ​មិន​បាន​ចាប់អារម្មណ៍​ថា ​វា​បាន​ប៉ះពាល់​ដល់​ប្រាក់​របស់​អ្នក ​។ ខាងក្រោម​នេះ នឹង​បង្ហាញ​ទ​ង្វើ​ខ្លះ​ដែល​នាំ​ឱ្យប្រាក់​របស់​អ្នក​ខាតបង់​ ៖…

​អ្នកដឹង​ទេ​ថា លុយ​ពិបាក​រក ប៉ុន្តែ​ចាយ​ទៅ​វិញ​លឿន ! មាន​ទ​ង្វើ​ជា​ច្រើន​ដែល​អ្នក​ធ្វើ​ទៅ​មិន​បាន​ចាប់អារម្មណ៍​ថា ​វា​បាន​ប៉ះពាល់​ដល់​ប្រាក់​របស់​អ្នក ​។ ខាងក្រោម​នេះ នឹង​បង្ហាញ​ទ​ង្វើ​ខ្លះ​ដែល​នាំ​ឱ្យប្រាក់​របស់​អ្នក​ខាតបង់​ ៖

មិន​គួរ​ទិញ​ ឬ​បង់​រំលស់ នូវ​អ្វី​ដែល​អ្នក​​ស្រឡាញ់ និង​ចង់បាន​នោះ​ទេ ប្រសិនបើ​វា​លើស​ពី​សមត្ថភាព​អ្នក ​៖ វា​ជា​អ្វី​ដែល​អ្នក​គួរ​គិតពិចារណា ទៅ​លើ​របស់​ដែល​អ្នក​គួរ​ទិញ​ឬ​មិន​គួរ​ទិញ ​។ មុន​អ្នក​សម្រេចចិត្ត​បង់​រំលស់​អ្វីមួយ អ្នក​ត្រូវ​សួរ​ខ្លួន​អ្នក ថា​វា​ជា​របស់​ត្រឹមតែ​យើង​ស្រឡាញ់​ពេញចិត្ត ឬ​របស់​នោះ​យើង​ត្រូវការ​ប្រើប្រាស់​វា​ជា​ប្រយោជន៍​អ្វីមួយ ​។ ប្រសិនបើ​វា​គ្រាន់តែ​ស្អាត​ទាក់ទាញ​តែ​មួយ​ភ្លែត ឬ​ខ្លាច​គេ​ថា​អន់ អ្នក​គួរ​គិត​ឡើង​វិញ ​។

ទិញ​របស់​នៅ​ពេល​គេ​ប្រ​ម៉ូ​សិន ​៖ ជា​ធម្មតា មនុស្ស​យើង​ឱ្យ​តែ​ឃើញ​មាន​ប្រូ​ម៉ូ​សិន​ពិសេស​ៗ ដឹង​តែ​ចំណាយ​លុយ​ទៅ​ទិញ​ហើយ (​សម្រុក​ទិញ​ដាច់​ដៃ​ចោល​) នៅ​ក្នុង​ពេល​នេះ​អ្នក​អាច​ទិញ​បាន តែ​គួរ​ទិញ​របស់​ដែល​អ្នក​ចំ​បាច់​ត្រូវ​ប្រើ​ ។

កុំ​ដើរ​ទិញ​អីវ៉ាន់ នៅ​ពេល​អ្នក​មិន​សប្បាយចិត្ត​ឱ្យ​សោះ​ ៖ មាន​មនុស្ស​មួយ​ចំនួន ចូល​ចិត្ត​ដើរ​ទិញ​អីវ៉ាន់​នៅ​ពេល​ដែល​ពួក​គេ​មិន​សប្បាយចិត្ត អ្នក​ត្រូវ​រក​វិធី​កម្សាន្ត​ផ្សេង​ៗ​ដើម្បី​បន្ធូរ​អារម្មណ៍ ចៀសវាង​យក​ការ​ដើរ​ផ្សារ​ជា​ការ​បន្ធូរ​អារម្មណ៍​ ។ អ្នកខ្លះ​នៅ​ពេល​គាត់​មាន​អារម្មណ៍​បែប​នេះ គាត់​មិន​ខ្វល់​រឿង​លុយកាក់​នោះ​ទេ ដឹង​តែ​ទិញ ដល់​ពេល​អារម្មណ៍​ធម្មតា​វិញ អាច​នឹក​ស្តាយក្រោយ ព្រោះ​អស់​លុយ​ចាយ​បាត់​ហើយ ជួល​កាល​អស់ទាំង​លុយ​ខំ​សន​ស្សំ​ទៀត​ ។

កុំ​ទិញ​ភាគហ៊ុន​ច្រើន​ពេក ​៖ បើ​ទោះបី​អ្នក​ចូល​ចិត្ត ឬ​មានចំណេះ​ដឹង​ច្រើន​ក្តី​នឹង​ការ​លេង​ភាគហ៊ុន ប៉ុន្តែ​អ្នក​មិន​គួរ​ទិញ​ភាគច្រើន​លើសលុប​នោះ​ទេ ។ អ្នកជំនាញ​ណែនាំ​ទិញ​ត្រឹម ១០ ​ភាគរយ បាន​ហើយ​នៃ​ប្រាក់​ចំណូល ​ឬ​ប្រាក់ខែ​របស់​អ្នក ​។

កុំ​វិនិយោគ​ជាមួយ​មនុស្ស ដែល​អ្នក​ស្គាល់​មិន​ច្បាស់​ ឬ​មិន​ទុកចិត្ ត​៖ លុយកាក់​ពិបាក​រក​ណាស់ ដូចនេះ​មុន​អ្នក​ដាក់​ការ​វិនិយោគ​ទៅ​លើ​អ្វីមួយ ជាមួយ​នរណា​ម្នាក់ អ្នក​គួរ​ស្វែង​យល់​ពី​គេ​ឱ្យ​បាន​ច្រើន តាម​លទ្ធភាព​ដែល​អ្នក​អាច​ធ្វើ​បាន ​។ ចៀសវាង​អ្នក​វិនិយោគ​ទៅ បន្ទាប់​មក​គេ​រត់​បាត់​ស្រមោល​ ។ ចឹ​ង​លុយ​នឹង​ប្រាកដជា​មិន​បាន​មក​វិញ​ទេ ​។

មិន​គួរ​ឱ្យ​គេ​ខ្ចី​លុយ ​៖ ដូច​គ្នា​នឹង​ចំណុច​វិនិយោគ​ផង​ដែរ កុំឱ្យ​គេ​ខ្ចី​លុយ​ស្រួល​ៗ​ពេក ប្រសិនបើ​អ្នក​មិន​បាន​ស្គាល់​គេ​ច្បាស់ ប៉ុន្តែ​បច្ចុប្បន្ន​មនុស្ស​ស្គាល់គ្នា​ម៉ឺន​ឆ្នាំ​ក៏​ដោយ ក៏​បោក​យើង​ឆ្ងុយ​បាន​ដែរ ដូចនេះ​អ្នក​គួរ​ប្រយ័ត្ន​ឱ្យ​ខ្លាំង កុំ​បញ្ចេញ​លុយ​ងាយ​ៗ​ពេក មិន​ថា​មិត្តភក្តិ ឬ​សាច់ញ្ញាត្តិ​បងប្អូន​នោះ​ទេ អ្នក​ត្រូវ​គិត​ឱ្យ​បាន​វែង​ឆ្ងាយ ព្រោះថា ​ប្រសិនបើ​មិត្តភក្តិ​ឬ​បងប្អូន​នោះ​មិន​សង នោះ​ប្រាកដ​ណាស់​ថា​នឹង​មើល​មុខ​គ្នា​មិន​ចំ​ ។ អ្នកខ្លះ​ទៀត​សុខចិត្ត​មិន​យក​លុយ​នឹង​វិញ​ហើយ​ផ្តាច់ទំនាក់ទំនង​តែ​ម្តង​ ។

ការ​បំបែក​ប្រាក់​សន្សំ ​និង​យកចិត្តទុកដាក់​ទៅ​លើ​វា ​៖ អ្នក​ត្រូវ​មាន​ផែនការ និង​ចាត់ចែង​កន្លែង​សន្សំ​ ។ អ្នក​ត្រូវ​បែងចែក​ថា​ លុយ​ប៉ុន្មាន​សម្រាប់​គោល ដៅ​ក្នុង​ក្តី​សុ​បិ​ន្ត ប៉ុន្មាន​សម្រាប់​ផ្ទះ ប៉ុន្មាន​សម្រាប់​ការ​សិក្សា​កូន​ៗ ប៉ុន្មាន​សម្រាប់​ការ​ធ្វើ​ដំណើរ​កម្សាន្ត និង​ប៉ុន្មាន​សម្រាប់​ឡាន និង​ប៉ុន្មាន​សម្រាប់​ការ​ចូល​និវត្តន៍​ ។​ល​។ មើលទៅ​ស្មុគស្មាញ​បន្តិច ប៉ុន្តែ​ប្រសិនបើ​អ្នក​អាច​រៀបចំ​វា​បាន នោះ​អ្នក​នឹង​មិន​ពិបាក​គ្រប់គ្រង​វា​នោះ​ទេ ​។ នៅ​មិន​ទាន់​អស់​ទេ ប្រសិនបើ​អ្នកមាន​ផែនការ​ និង​ការ​រៀបរៀង​ទាំង​អស់នេះ​ហើយ អ្នក​ត្រូវ​មានការ​ប្តេជ្ញា​និង​អនុវត្តន៍​ឱ្យ​បាន បើ​មិន​ដូច្នេះ​ទេ អ្នក​នៅ​តែ​ដក​លុយ​ផ្តេសផ្តាស់​ដដែល​ ។

មិន​ត្រូវ​ផុស​ចំនួន​លុយ​ដែល​អ្នកមាន និង​រកបាន នៅ​លើ​បណ្តាញ​សង្គម​នានា​នោះ​ទេ ​៖ មិន​ថា ​អ្នកជា​សេដ្ឋី អ្នកមាន​មធ្យម អ្នក​ប៉ុណ្ណា មនុស្ស​ខ្លះ​កំពុង​តែ​មាន​អំនួត​ទៅ​លើ​ការ​បង្ហាញ​នៅ​ក្នុង​បណ្តាញ​សង្គម នូវ​លុយរាប់​លាន​ដុល្លារ​របស់​ពួក​គេ (​លុយ ឡាន​ថ្លៃ​បំផុត ឬ​សម្ភារ​នានា​) ​។ វា​អាច​ផ្តល់​ផល​គ្រោះថ្នាក់​បំផុត​សម្រាប់​អ្នក ចូរ​អ្នក​គិត​មើលទៅ​មនុស្ស​ខ្លះ​មិន​បាន​បង្ហាញ​ទ្រព្យ​របស់​គេ​ផង នៅ​តែ​មាន​អ្នក​ចូល​ប្លន់ ចុះ​ទម្រាំ​អ្នក​បង្ហាញ​គេ​លុយ​ទាំង​បាច់​ទាំង​បាច់ រឿង​អី​ចោរ​មិន​ស្រក់ទឹកមាត់ ដូចនេះ​អ្នក​គួរ​ចៀសវាង​វា ​៕ ប្រភព ​៖ gobankingrates

អត្ថបទសរសេរ ដោយ