ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ

13 ឆ្នាំ មុន

ការប្រកួត​បាល់​ទាត់​​ជំរុះ​មិត្ត​ភាពអន្តរ​ជាតិ និង​ជំរុះ​យូរ៉ូ U​២១ សំរាប់​​រាត្រីថ្ងៃ​អង្គារ​នេះ​មាន៣​ប្រកួត ។ ក្រុម Ireland ប្រាថ្នា​យក​ឈ្នះ Estonia ​ ក្នុង​ទឹក​ដី ។ ចំណែក​ឯ​អ៊ីតា​លី​បើក​ទ្វារ​ទទួល​ភ្ញៀវ​កូដ​ឌីវ័រ ។
Italy V Ivory Coast
Italy ទទួល​បានចំណាត់​ថ្នាក់លេខ​១១ របស់​ FIFA ខណៈ​ពេល​ដែលក្រុម Ivory Coast ទទួល​បាន​ចំណាត់​ថ្នាក់​លេខ២៦ ។ កាល​ពី​ប្រកួត​បាល់ទាត់ពិភព​លោក​ Italy ជ្រុះ​នៅត្រឹម​ជុំ​ទី​១ ។ លទ្ធ​ផល​៥ប្រកួត​ចុង​ក្រោយ​គឺ ០-៣-២ ។ បី​ប្រកួត​ចុង​ក្រោយ គឺ​លេង​ស្មើ Paraguay ១-១, ស្មើ​ New Zealand ​១-១ បន្ទាប់​មក​លេង​ចាញ់

ការប្រកួត​បាល់​ទាត់​​ជំរុះ​មិត្ត​ភាពអន្តរ​ជាតិ និង​ជំរុះ​យូរ៉ូ U​២១ សំរាប់​​រាត្រីថ្ងៃ​អង្គារ​នេះ​មាន៣​ប្រកួត ។ ក្រុម Ireland ប្រាថ្នា​យក​ឈ្នះ  Estonia ​ ក្នុង​ទឹក​ដី ។ ចំណែក​ឯ​អ៊ីតា​លី​បើក​ទ្វារ​ទទួល​ភ្ញៀវ​កូដ​ឌីវ័រ ។

Italy V Ivory Coast
Italy ទទួល​បានចំណាត់​ថ្នាក់លេខ​១១ របស់​ FIFA ខណៈ​ពេល​ដែលក្រុម Ivory Coast   ទទួល​បាន​ចំណាត់​ថ្នាក់​លេខ២៦  ។ កាល​ពី​ប្រកួត​បាល់ទាត់ពិភព​លោក​ Italy   ជ្រុះ​នៅត្រឹម​ជុំ​ទី​១ ។ លទ្ធ​ផល​៥ប្រកួត​ចុង​ក្រោយ​គឺ ០-៣-២ ។ បី​ប្រកួត​ចុង​ក្រោយ គឺ​លេង​ស្មើ Paraguay ១-១, ស្មើ​ New Zealand ​១-១ បន្ទាប់​មក​លេង​ចាញ់ ​ Slovakia  ៣-២ ក្នុង​ទឹក​ដី​កណ្តាល​ទាំង​៣​ប្រកួត ។
Ivory Coast  លទ្ធ​ផល​៥​ប្រកួត​ចុង​ក្រោយ​គឺ ១-២-២ ។ ក្នុង​ទឹក​ដី​អ៊ីតាលី​ថ្ងៃ​នេះ លទ្ធ​ភាព Ivory Coast មិន​អាច​យក​ឈ្នះ​ Italy បាន​ទេ តែ​អាច​ស្មើ ។ ៣ប្រកួត​ចុង​ក្រោយ​គឺលេង​ស្មើ Portugal ០-០,​ចាញ់ Brazil ៣-០ តែបាន​យក​ឈ្នះ​N-Korea ៣-០នោះ​ទឹក​ដី​កណ្តាល​GaRhVik ខាង​ត្បូង ។
ជួបគ្នា១ប្រកួត​គឺៈ
11-05 Italy 1-1 Ivory Coast

Bosnia V Qatar
Bosnia ទទួល​បាន​ចំណាត់ថ្នាក់៥៧របស់​FIFA ។ ក្រុម Bosnia ក៏​ដូច​ Qatar  ដែរ គឺ​ជា​ក្រុម​មិន​បាន​ចូល​រួម​ប្រកួត​បាត់​ទាត់​ពិភព​លោក ឆ្នាំ​២០១០​នេះ​ទេ ។ លទ្ធ​ផល​៥​ប្រកួត​ចុង​ក្រោយ​គឺ ១-០-៤ ។ ៣​ប្រកួត​ចុង​ក្រោយគឺ​លេងឈ្នះ Ghana ២-១ ក្នុងផ្ទះ,​ ចាញ់​ Sweden ៤-២ និង​ចាញ់​  Germany ៣-១ ប្រកួត​មិត្ត​ភាព​នៅ​​ក្រៅ​ផ្ទះ ។

Qatar ទទួល​បាន​ចំណាត់​ថ្នាក់​៩៨ របស់ FIFA ។ លទ្ធ​ផល​៥​ប្រកួត​មិត្ត​ភាព​ចុង​ក្រោយ​គឺ ១-១-៣ ។ ៣​ប្រកួត​ចុង​ក្រោយគឺ​លេងចាញ់ Korea DPR ១-០,​ ស្មើ​ Mali ០-០ ក្នុង ផ្ទះ បន្ទាប់មកចាញ់​ Slovenia ៤-១ ក្រៅផ្ទះ ។

ជួបគ្នា១ប្រកួតគឺៈ
01-00 Qater 2-0 Bosnia

ជំរុះ​យូរ៉ូ​ U21
 Ireland(6) V Estonia(3)

ជើង​​ទី១ Estonia 1-1 Ireland
Ireland ជា​ក្រុម​បាត​ពូល​បង្អស់ ​ប្រវត្តិ៧ ប្រកួត​កន្លង​មក​គឺ ០-៤-៣ ទាត់​​បាល់​បាន​៦ គ្រាប់ និងរបូតវិញ​១៣គ្រាប់ ។​ ៣​ប្រកួត​ចុង​ក្រោយ គឺលេង​ស្មើ Georgia ១-១ក្រៅ​ផ្ទះ, ចាញ់ Armenia​ ៤-១ ក្រៅ​ផ្ទះ,​និង​បន្តចាញ់​ Armenia ២-១ ​ក្នុង​ផ្ទះ ។
Estonia លេខ៣​ក្នុង​ពូល​មាន​១២​ពិន្ទុ, ចាញ់ក្រុម​លេខ២ មួយ​ពិន្ទុ​ហើយ​តាម​ពី​ក្រោយ​ដោយ​ក្រុម​លេខ៤​មាន១០​ពិន្ទុ ។ ប្រវត្តិ​​៩​ប្រកួត ជំរុះ​កន្លង​មកគឺ ៣-៣-៣ ទាត់​បាល់​បាន​៩គ្រាប់​និង​របូត​វិញ១១​គ្រាប់ ។ បី​ប្រកួត​ចុង​ក្រោយ គឺ​លេងចាញ់ Georgia ២-០ក្រៅ​ផ្ទះ,ចាញ់ Armenia ៣-២  តែ​បានយក​ឈ្នះ Turkey ១-០ ក្នុង​ទឹកដី​។
ជួបគ្នា១ប្រកួត​គឺៈ
09-09 Estonia 1-1 Ireland ៕