ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ក្លូ​ន​សត្វ​ផុត​ពូជ​មួយ​ចំនួននឹង​បាន​សម្រេច​នៅ​ឆ្នាំ​2028

8 ឆ្នាំ មុន

ក្នុង​ឆ្នាំ​២០០៩ Pyrenean Ibex បាន​ក្លាយ ជា​សត្វ​ដំបូង​គេ​ដែល​រស់​ឡើង​វិញ​រយៈពេល​៧ នាទី​ក្រោយ​ពេល​អ្នក​វិទ្យាសាស្ត្រ​ក្លូ​ន​ជីវិត​ថ្មី​ឱ្យ​វា​ក្រោយ​ពេល​ងាប់​ដោយសារ​ជំងឺ​ខូច​សួត ។ នេះ​គឺជា​វិធីសាស្ត្រ​ប្រើប្រាស់​គំរូ​ជាលិកា​ដើម ។

ក្នុង​ឆ្នាំ​២០០៩ Pyrenean Ibex បាន​ក្លាយ ជា​សត្វ​ដំបូង​គេ​ដែល​រស់​ឡើង​វិញ​រយៈពេល​៧ នាទី​ក្រោយ​ពេល​អ្នក​វិទ្យាសាស្ត្រ​ក្លូ​ន​ជីវិត​ថ្មី​ឱ្យ​វា​ក្រោយ​ពេល​ងាប់​ដោយសារ​ជំងឺ​ខូច​សួត ។ នេះ​គឺជា​វិធីសាស្ត្រ​ប្រើប្រាស់​គំរូ​ជាលិកា​ដើម ។

នៅ​ចុង​ទសវត្សរ៍​ទី​២០ សត្វ​មួយ​ចំនួន​នឹង​ជួយ​សង្គ្រោះ​ឱ្យ​រស់​ឡើង​វិញ​រួម​បញ្ចូល​ទាំង​សត្វ Dodo (​បក្សី​ធំ​ម្យ៉ាង​មិន​អាច​ហោះហើរ​បាន​ផុត​ពូជ​ទៅ​ហើយ​) ត្រូវ​បាន​អង្កេត​ចុង​ក្រោយ​ក្នុង​ឆ្នាំ​១៦៦២ សត្វ​ព្រាប​ព្រៃ​, Ectopistes migratorius ដែល​ជា​បក្សី​ល្បីឈ្មោះ​ទី​១ របស់​ពិភពលោក​អំឡុង​ទសវត្សរ៍​ទី​១៩ ហើយ​វា​បាន​ផុត​ពូជ​នៅ​ដើម​ទសវត្សរ៍​ទី​២០ ។

វិធីសាស្ត្រ​ផ្សេង​គ្នា​ចំនួន​៣ ដែល​គេ​នឹង​យក​មក​ប្រើប្រាស់​ដើម្បី​រក្សា​ទុក​សត្វ និង​រុក្ខជាតិ​ដែល​បាត់បង់​មក​វិញ​គឺ​តាម​រយៈ​៖
១-​ក្លូ​ន (Cloning) ដែល​សម្ភារ​ហ្សែ​៊​ន​ត្រូវ បាន​ស្រង់​ចេញពី​ជាលិកា​បម្រុង​ដើម្បី​បង្កើត​បានជា​ការ​ចម្លង​ដូច​គ្នា​បេះបិទ ។
២-​ការ​ជ្រើសរើស​ពូជ (Selective Breeding) ជា​កន្លែង​ប្រភេទ​សត្វ​ពាក់ព័ន្ធ​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​លក្ខណៈ​ពិសេស​របស់​សណ្តាន​ផុត​ពូជ ។
៣-​វិស្វកម្ម​ហ៊្សែ​ន (Genetic Engineering)  ជា​កន្លែង DNA  ប្រភេទ​សត្វ​សម័យ​ទំនើប​ត្រូវ​បាន​គេ​កែសម្រួល​រហូត​ទាល់តែ​វា​ដូច​ទៅ​នឹង​ពូជ​ដែល​ផុត​ពូជ​នោះ ។

បញ្ហា​ផ្នែក​ច្បាប់ និង​វិជ្ជាជីវៈ​បច្ចុប្បន្ន​កំពុង​តែ​រួម​បញ្ចូល​គ្នា​ទោះជា​យ៉ាងណា​ក៍ដោយ​ប្រសិទ្ធភាព​នៃ​វិធីសាស្ត្រ​យក​ជីវិត​ថ្មី​របស់​សត្វ​ដែល​ផុត​ពូជ​អាច​នឹង​ងាយស្រួល​ជាង​សត្វ​ពី​ធម្មជាតិ ព្រោះ​វា​ចៀសវាង​ពី​ជំងឺ​ដោយសារ​តែ​អ្វី​គ្រប់យ៉ាង​ក្នុង​រាង​កាយ​វា​ត្រូវ​បាន​គ្រប់គ្រង​ដោយ​អ្នក​វិទ្យាសាស្ត្រ ហើយ​ពិភពលោក​ក៏​មិន​ខ្វល់ខ្វាយ​ពី​ការ​ផុត​ពូជ​នៃ​សត្វ​ទៀត​ដែរ ពោល​គឺជា​វិធីសាស្ត្រ​ប្រើ​បច្ចេកវិទ្យា​សម័យ​ទំនើប​នៃ​របកគំហើញ​ក្លូ​ន និង​វិស្វកម្ម​ហ៊្សែ​ន​ដែល​អាច​ធ្វើ​ឱ្យ​សត្វ​ដែល​ផុត​ពូជ​រស់​ឡើង​វិញ​ដោយ​មាន​រូបរាង​ថ្មី និង​ជីវិត​ថ្មី ។ មិន​ត្រឹមតែ​ប៉​ណ្ណោះ​ពួក​គេ​គិត​ថា មនុស្ស​ក៏​អាច​ស្ថិត​ក្នុង​ដំណើរការ​នេះ​បាន​ដែរ អាស្រ័យ​លើ​ការ​សិក្សា​ម​ហ៊្សែ​នន និង DNA របស់​មនុស្ស ៕