ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ផ្នូរ​បុរាណ​អាយុ​ជាង​2600​ឆ្នាំ​នៅ​ប្រទេស​ចិន

8 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន «​ស៊ី​ន​ហួរ​» កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បាន​រក​ឃើញ​ប្រជុំ​ផ្នូរ​បុរាណ​ដែល​សន្និដ្ឋាន​ថា សាងសង់​ឡើង​នៅ​យុគសម័យ​ឈុ​ន​ស៊ីវ អំឡុង​ពី​៧៧១​ទៅ​៤៧៦​ឆ្នាំ​មុន​គ្រឹ​ស្ត​សករាជ នៅ​ស្រុក​អីុ​ឈួ​ន

ទីភ្នាក់ងារ​ព័ត៌មាន «​ស៊ី​ន​ហួរ​» កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បាន​រក​ឃើញ​ប្រជុំ​ផ្នូរ​បុរាណ​ដែល​សន្និដ្ឋាន​ថា សាងសង់​ឡើង​នៅ​យុគសម័យ​ឈុ​ន​ស៊ីវ អំឡុង​ពី​៧៧១​ទៅ​៤៧៦​ឆ្នាំ​មុន​គ្រឹ​ស្ត​សករាជ នៅ​ស្រុក​អីុ​ឈួ​ន ក្រុង​លួ​យ៉ាំង ខេត្ត​ហ៊ឺ​ណា​ន ។ បរិវេណ​នោះ​មាន​រណ្តៅ​ផ្នូរ​សព​ច្រើន​ជាង​២០០​រណ្តៅ រួម​មាន​ឆ្អឹង​សេះ គ្រោង​រទេះសេះ​ក្នុង​សឹកសង្គ្រាម និង​ឧបករណ៍​ប្រើប្រាស់ ផ្សេង​ៗ​ជា​ច្រើន​ទៀត ដោយ​លាតសន្ធឹង​លើ​ក្រឡា​ផ្ទៃ​ជាង​២​សែន​ម៉ែត្រការ៉េ ។

ក្រៅពី​នេះ​អ្នក​បុរាណវិទ្យា​រក​ឃើញ​គ្រោង​សំណង់​ក្រុង​បុរាណ មាន​អាយុ​ចាប់ពី​យុគសម័យ​រាជវង្ស​ហាន់ ក្នុង​អំឡុង​ពី​២០២​ឆ្នាំ ទៅ​២២០​ឆ្នាំ នៅ​បរិវេណ​ជាមួយ​គ្នា​នោះ ។
ក្រុម​អ្នក​បុរាណវិទ្យា​របស់​ចិន សន្និដ្ឋាន​ថា តំបន់​នោះ​គឺជា​ទីជម្រក​របស់​ក្រុម​ជន​អំបូរ​បុរាណ​ដែល​ចាប់​កកើត​ច្រើន​ជាង​២៦០០​ឆ្នាំ​មុន និង​ជា​ផ្នែក​មួយ​ក្នុង​ចំណោម​ប៉ុន្មាន​អំបូរ​នៅ​ក្នុង​ភូមិភាគ​ដែល​មានការ​ចារឹក​ទុក​ពី​ការ​ភៀសខ្លួន​រួម​ទាំង​ការ​រលំរលាយ​បាត់ ។

អ្នកជំនាញ​បាន​សិក្សា​ស្រាវជ្រាវ​លើ​ក្រុម​អំបូរ​នោះ ដើម្បី​ឈ្វេងយល់​ពី​ប្រវត្តិសាស្ត្រ​នៃ​ការ​បំ​លាស់​ទីតាំង​របស់​ក្រុម​អំបូរ​ភាគតិច នៅ​ភាគ​កណ្តាល​របស់​ប្រទេស​ចិន ៕