ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​នាយក​រដ្ឋមន្ត្រី​លី ក្វា​ន់​យូរ​បស់​សិង្ហ​បុរី​ជា «​កំពូល​បុគ្គល​អាស៊ី​ប្រចាំឆ្នាំ​2015»

8 ឆ្នាំ មុន

កាសែត «​ស្រេ្ត​ត​ថែម​» របស់​សិង្ហ​បុរី​កាលពី​ពេល ថ្មី​ៗ​កន្លង​មក បាន​ចាត់​ថ្នាក់​លោក​លី ក្វា​ន់​យូ អតីត​នាយក​រដ្ឋមន្ត្រី​ដែល​ទទួលមរណភាព​ទៅ​ហើយ​នោះ​ថា​ជា «​កំពូល​បុគ្គល​អាស៊ី​ប្រចាំឆ្នាំ​២០១៥» តាម​រយៈ​សកម្មភាព​របស់​អតីត​មេដឹកនាំ​សិង្ហ​បុរី​

កាសែត «​ស្រេ្ត​ត​ថែម​» របស់​សិង្ហ​បុរី​កាលពី​ពេល ថ្មី​ៗ​កន្លង​មក បាន​ចាត់​ថ្នាក់​លោក​លី ក្វា​ន់​យូ អតីត​នាយក​រដ្ឋមន្ត្រី​ដែល​ទទួលមរណភាព​ទៅ​ហើយ​នោះ​ថា​ជា «​កំពូល​បុគ្គល​អាស៊ី​ប្រចាំឆ្នាំ​២០១៥» តាម​រយៈ​សកម្មភាព​របស់​អតីត​មេដឹកនាំ​សិង្ហ​បុរី​រូប​នេះ​ទាំង​នៅ​លើ​ផ្នែក​ការងារ​នៅ​ក្នុង​ភូមិភាគ និង​នៅ​លើ​ពិភពលោក ។

កាសែត​ដ៏​ល្បី​នោះ​បញ្ជាក់​ថា មាន​ជនជាតិ​អាស៊ី​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ដែល​បាន​បង្កើត​សមិទ្ធផល​ជូន​ដល់​ពលរដ្ឋ និង​បង្កើត​ប្រទេស​នៅ​ក្នុង​យុគសម័យ​ថ្មី ។

អតីត​នាយក​រដ្ឋមន្ត្រី​លី ក្វា​ន់​យូ របស់​សិង្ហ​បុរី ដែល​ទទួល​មរ​ភាព​កាលពី​ខែមីនា ២០១៥ ក្នុង​វ័យ​៩១​ឆ្នាំ បន្សល់​ក្តី​អាឡោះអាល័យ និង​កោតសរសើរ​ជា​វីរបុរស​ពី​ពលរដ្ឋ​សិង្ហ​បុរី និង​ជាប់​ចំណាត់ថ្នាក់​ជា​ជន​មានគុណ​ភាព​ជីវិត​ខ្ពស់​បំផុត​របស់​អាស៊ី តាម​រយៈ​សមិទ្ធផល ទស្សនវិស័យ​នៃ​ការ​ចាក់​ឫសគល់ និង​ការ​អភិវឌ្ឍ​ប្រទេស ។ លោក​លី ក្វា​ន់​យូ ក៏​បាន​ទទួល​រហ្សនាម​ថា​ជា «​បិតា​នៃ​ប្រទេស​សិង្ហ​បុរី​» ដែរ ។

លោក​លី ក្វា​ន់​យូ បាន​បំពេញ​តួនាទី​ជាទី​ប្រឹក្សា​ដល់​បណ្តា​មេដឹកនាំ​នៅ​លើ​សាកលលោក​ទាក់ទិន​នឹង​ការ​ផ្តួចផ្តើម​ន​គំនិត​នៅ​អាស៊ី​អស់​រយៈពេល​យ៉ាង​យូរ ។

កាសែត «​ស្រេ្ត​ត​ថែម​» ដែល​បង្កើត​ឡើង​តាំងពី​១៧០​ឆ្នាំ​មុន បាន​ប្រកាស​ចាត់​ចំណាត់ថ្នាក់​កិត្តិយស​នេះ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០១២  ហើយ​តំណែង​បាន​ទៅ​លោក​ប្រធានា​ធិបតី​ថេ​ន​សេន របស់​មី​យ៉ា​ន់​ម៉ា ។ ការ​ជ្រើសរើស​ឱ្យ​គ្រង​តំណែង​ប្រកបដោយ​កិត្តិយស​នេះ​ជា​លើក​ដំបូង ព្រោះតែ​កំណែទម្រង់​ផ្នែក​នយោបាយ​នៅ​ក្នុង​ប្រទេស​របស់​លោក​ថេ​ន​សេន ។ ឆ្នាំ​២០១៣ លោក​ប្រធានាធិបតី​ស៊ី ជី​ន​ពីង របស់​ចិន បាន​គ្រង​តំណែង «​កំពូល​បុគ្គល​អាស៊ី​» នេះ​រួម​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ស៊ី​ន ស៊ូ​អា​បេ របស់​ជប៉ុន​។ នៅ​ឆ្នាំ​២០១៤ តំណែង​នេះ​បាន​ទៅ​នាយក​រដ្ឋមន្ត្រី​ន​រ៉េ​ន​ត្រា ម៉ូ​ឌី ប្រទេស​ឥណ្ឌា ៕