ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ហ្ស​ង់​ទី​ន​ឡើង​ប៉ះ​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​វគ្គ​ផ្តាច់ព្រ័ត្រ Copa America ក្រោយ​ឈ្នះ​កូ​ឡុំ​ប៊ី​នៅ​មុន​នេះ (វីដេអូ)

2 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ អា​ហ្ស​ង់​ទី​ន​ត្រូវ​ឡើង​ទៅ​ប៉ះ​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Copa America 2021 ក្រោយ​ទម្លាក់​កូ​ឡុំ​ប៊ី​នៅ​វគ្គ​

ប្រេ​ស៊ី​ល ៖ អា​ហ្ស​ង់​ទី​ន​ត្រូវ​ឡើង​ទៅ​ប៉ះ​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Copa America 2021 ក្រោយ​ទម្លាក់​កូ​ឡុំ​ប៊ី​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​មុន​នេះ ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​លទ្ធផល ៣-២​។ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​៩០​នាទី​ទៅ​ដោយ​លទ្ធផល​ស្មើគ្នា ១-១​។

ជំនួប​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន Nacional Mané Garrincha អា​ហ្ស​ង់​ទី​ន​បើក​ការ​នាំមុខ​មុន​នៅ​នាទី​៧ សម្រេច​បាន​ដោយ​កីឡាករ Lautaro Martinez​។ ហើយ​កីឡាករ Luis Díaz គឺជា​អ្នករក​គ្រាប់​បាល់​តាម​ស្មើ​ឱ្យ​កូ​ឡុំ​ប៊ី​នៅ​នាទី​៦១​។

ពុំ​មានការ​បន្ថែម​១៥​នាទី​២​ដង​ឡើយ ការ​ប្រកួត​ឈាន​ដល់​វគ្គ​ទាត់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​តែ​ម្តង​។ ក្នុង​នោះ​៣​គ្រាប់​ជ័យជម្នះ​របស់​អា​ហ្ស​ង់​ទី​ន សម្រេច​បាន​ដោយ​កីឡាករ Lionel Messi, Leandro Paredes និង Lautaro Martínez​។ ខណៈ​ដែល​២​គ្រាប់​របស់​កូ​ឡុំ​ប៊ី​សម្រេច​បាន​ដោយ​កីឡាករ Juan Cuadrado និង Miguel Borja​។

អា​ហ្ស​ង់​ទី​ន ត្រូវ​ឡើង​ទៅ​ប៉ះ​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល ដើម្បី​ប្រជែង​គ្នា​ដំ​ណ្តើ​ម​ពានរង្វាន់ Copa America 2021 ដែល​នឹង​ត្រូវ​ឡើង​នា​ថ្ងៃ​ទី​១០ ខែកក្កដា ឆាប់​ៗ​ខាង​មុខ​នេះ​។ ខណៈ​កូ​ឡុំ​ប៊ី និង​ប៉េ​រូ ត្រូវ​ប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣ នៅ​ថ្ងៃ​ទី​៩ ខែកក្កដា​។

ជ័យជម្នះ​នេះ គឺ​ឆ្លើយ​តប​តាម​ការ​រំពឹង​ទុក​របស់ Neymar បន្ទាប់​ពី​កំពូល​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល​រូប​នេះ បាន​និយាយ​មុន​ការ​ប្រកួត​រវាង​អា​ហ្ស​ង់​ទី​ន និង​កូ​ឡុំ​ប៊ី​នេះ​ថា រូបគេ​ចង់​ប៉ះ​អា​ហ្ស​ង់​ទី​ន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​បាន​ជួប​មិត្ត​ចាស់​ៗ​មួយ​ចំនួន​របស់​ខ្លួន ជា​ពិសេស​គឺ​កីឡាករ Lionel Messi៕

https://www.youtube.com/watch?v=lQqnO4wnwa0

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ