ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទាន​សាច់​ក្រហម​ច្រើន​បង្កើន​អត្រា​ស្លា.ប់​ដោយ​ជំងឺ​បេះដូង

8 ឆ្នាំ មុន

ផ្អែក​តាម​ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​របស់​សាកល​វិទ្យា Harvard School of Public Health(HSPH) សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ថា ការ​ទទួលទាន​សាច់​ក្រហម​អាច​…

ផ្អែក​តាម​ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​របស់​សាកល​វិទ្យា Harvard School  of Public Health(HSPH) សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ថា ការ​ទទួលទាន​សាច់​ក្រហម​អាច​ជា​បុព្វហេតុ​ចម្បង​នៃ​ការ​ស្លាប់​ដោយ​ជំងឺ​បេះដូង​និង​មហារីក  ។

ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ Archives of Internal Medicine បាន​ធ្វើ​ពិសោធ​លើ​បុរស​ប្រមាណ​៣៧៦៩៨​នាក់ និង​ស្ត្រី​៨៣៦៤៤​នាក់​ដោយ​ចំណាយពេល​២២​ឆ្នាំ​។ ជា​លទ្ធផល​គេ​បាន​ពិនិត្យ​ឃើញ​ថា ការ​ទទួលទាន​សាច់​ក្រហម​ពិសេស​សាច់​ក្រហម​ដែល​កែ​ច្នៃ​ទុក​ឱ្យ​បាន​យូរ​គឺ​បង្កើន​អត្រា​ស្លាប់​កាន់តែ​ខ្ពស់​។ ទទួលទាន​សាច់​ក្រហម​ស្រស់​មួយ​ដុំ​ទំហំ​ប៉ុន​សន្លឹក​បៀរ​មួយ​ហ៊ូ​ជា​ប្រចាំ​អាច​ប្រឈម​នឹង​អត្រា​ស្លាប់​១៣​ភាគរយ ប៉ុន្តែ​បើ​ទទួលទាន​សាច់​ក្រហម​កែ​ច្នៃ​ក្នុង​ទំហំ​ដូច​គ្នា ការ​ប្រឈម​នឹង​ឡើង​ដល់​២០​ភាគរយ ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​អះអាង​ទៀត​ថា ក្នុង​ចំណោម​អត្រា​ស្លាប់​ទាំងនោះ​ភាគច្រើន​គឺ​បង្ក​ឡើង​ដោយ​ជំងឺ​បេះដូង និង​មហារីក ។ ជំងឺ​បេះដូង​មាន​ពី​១៨​ទៅ​២១​ភាគរយ​ខណៈ​ជំងឺមហារីក​មាន​ពី​១០​ទៅ​១៦​ភាគរយ ។

ជំនួស​ឱ្យ​ការ​ទទួលទាន​សាច់​ក្រហម ការ​សិក្សា​លើក​នេះ​ក៏​បាន​ស្នើ​ឱ្យ​ទទួលទាន​បណ្តា​អាហារ​ដែល​សម្បូរ​ប្រូ​តេ​អុ​ី​ន​ក្នុង​នោះ​មាន​ដូច​ជា​ត្រី បន្លែ និង​ពពួក​សណ្តែក​ជាដើម ។ ទទួលទាន​អាហារ​ទាំង​អស់នេះ​ជា​ប្រចាំ​នឹង​ជួយ​កាត់​បន្ថយ​អត្រា​ស្លាប់​ដោយ​ជំងឺ​បេះដូង និង​មហារីក​ឱ្យមក​នៅ​កម្រិត​ទាប​បំផុត ។

អ្នកដឹកនាំ​ការ​ស្រាវ​សាស្ត្រាចារ្យ An Pan​បាន​មាន​ប្រសាសន៍​ថា លទ្ធផល​ការ​សិក្សា​របស់​យើង​លើក​នេះ​បាន​បន្ថែម​ជា​ភ័ស្តុតាង​នៃ​ផល​អវិជ្ជមាន​ចំពោះ​សុខភាព​ដែល​បាន​មក​ពី​ការ​ទទួលទាន​សាច់​ក្រហម​ច្រើន ។ ការ​ទទួលទាន​សាច់​ប្រភេទ​នេះ​ច្រើន​នឹង​ធ្វើ​ឱ្យ​អត្រា​ស្លាប់​ដោយ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២  ជំងឺ​បេះដូង និង​ជំងឺមហារីក​កាន់តែ​ខ្ពស់ ៕