ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទិវា​វិទ្យាសាស្ត្រ​ថែទាំ​របស់​គិលានុបដ្ឋាក​-​យិ​កាឆ្មប​លើក​ទី​៥ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តួនាទី​របស់​គិលានុបដ្ឋាន​-​យិ​កា ឆ្មប មាន​សា​រ​សំខាន់​ណាស់​ ដើម្បី​ធ្វើការ​ថែទាំ​ព្យាបាល​ឱ្យយ​មាន​ប្រសិទ្ធភាព​ពីព្រោះ​គិលាន​នុប​ដ្ឋា​ក​-​យិ​កាឆ្មប​ ជា​សហការី​ដ៏​ជិត​សិ្ន​ទ្ធិបំផុត​របស់​គ្រូពេទ្យ​ ដែល​មិន​អាច​ខ្វះ​បាន​ ក្នុង​ការ​ផ្តល់​នូវ​ព័ត៌មាន​ពី​ស្ថាន​ភាព​អ្នកជំងឺ និង​ផ្តល់​ការ​ថែទាំ​សម​ស្រប​ ដល់​អ្នកជំងឺនៅ​គ្រប់កាលៈទេសៈ ។

នេះ​ជា​ប្រសាសន៍​របស់​​លោក​សាស្ត្រាចារ្យ​ ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែត ​ក្នុង​ទិវា​បើក​ទិវា​វិទ្យាសាស្ត្រ​ថែទាំ​របស់​គិលានុបដ្ឋាក​-​យិ​កា ឆ្មប​លើក​ទី​៥​ ដែល​រៀបចំ​ឡើង​នៅ​សាល​ប្រជុំ​មន្ទីរពេទ្យ​កាល់​ម៉ែត ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៩ ​ធ្នូ ​២០១៥ ​និង​មាន​ការ​ចូលរួម​ពី​លោក​សាស្ត្រាចារ្យ​ គង់ សន្យា អគ្គនាយករងមន្ទីរពេទ្យ​កាល់​ម៉ែត, លោក​មាស សា​រិ​ទ្ធ អនុប្រធាន​គ​ណៈគិលានុប
​ដ្ឋា​ក​ជាតិ ព្រមទាំង​លោកស្រីវេជ្ជបណ្ឌិត នាយ​ផ្នែក នាយ​អ៊ុយ​នី​តេ ។

លោក​សាស្ត្រាចារ្យ​ឈាង រ៉ា បាន​ឱ្យ​ដឹង​ថា ​កន្លង​មក ​មន្ទីរពេទ្យ​កាល់​ម៉ែត ​បាន​រៀបចំ​ជា​ទិវា​គិលាន​ប​ដ្ឋា​ក​-​យិ​កាឆ្មប​ចំនួន​៤​លើក​មក​ហើយ ​ដើម្បី​លើកកម្ពស់​ការងារ​អភិវឌ្ឍន៍​សមត្ថភាព​ជំនាញ​បន្ថែម​ខាង​ការងារ​ថែទាំ​ជំងឺ​(Nursing)​ឱ្យបាន​កាន់តែ​ល្អ​ប្រសើរ​ឡើង ។