ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​តេតាណូស​បង្ក​ឡើង​ដោយ​មូលហេតុ​អ្វីខ្លះ?

8 ឆ្នាំ មុន

តាម​ទម្លាប់​ចាស់​ៗ​នៅ​តាម​ស្រុកស្រែ​ចម្ការ​នៅ​ពេល​ឃើញ​ទារក​កើតមក​រយៈពេល​៥​ថ្ងៃ ឬ​មួ​យស​ប្ដា​ហ៍​មាន​អាការ​ញាក់​កន្ដ្រាក់​ដៃជើង រឹង​ថ្គាម រឹង​ក ចំកោង​ខ្នង បៅ​មិន​បាន ពួក​គាត់​តែង​…

តាម​ទម្លាប់​ចាស់​ៗ​នៅ​តាម​ស្រុកស្រែ​ចម្ការ​នៅ​ពេល​ឃើញ​ទារក​កើតមក​រយៈពេល​៥​ថ្ងៃ ឬ​មួ​យស​ប្ដា​ហ៍​មាន​អាការ​ញាក់​កន្ដ្រាក់​ដៃជើង រឹង​ថ្គាម រឹង​ក ចំកោង​ខ្នង បៅ​មិន​បាន ពួក​គាត់​តែង​យល់​ថា ទារក​នោះ​មាន​ជំងឺ​ស្ក​ន់ ប៉ុន្តែ​តាម​វេជ្ជសាស្ត្រ​ហៅ​ថា​ជំងឺ​តេតាណូស ។

ភាគច្រើន​ជំងឺ​តេតាណូស ឆ្លង​ចូលខ្លួន​ទារក​តាម​រយៈ​ការ​យក​មេរោគ​ដែល​មាននៅ​ក្នុង​សម្បុក​ឆ្កែញាំង កម្ទេច​ធូប ឬ​ផេះ​ជាដើម មក​បិទ​នៅ​លើ​ទងផ្ចិត​ទារក​(​ទំនងជា​យល់​ថា​ឲ្យ​ឆាប់​ជា​ដំបៅ​) ជា​ហេតុ​នាំ​ឲ្យ​បង្ក​ទៅ​ជា​មាន​អាការ​តេតាណូស ។ ទារក​ខ្លះ​នៅ​ពេល​សម្រាល​មក​ត្រូវ​គេ​យក​កាំបិត ក​ន្រៃ្ត ឬ​ផ្លែ​ឡា​ម​ដែល​មាន​ច្រែះ​ដោយ​មិន​បាន​ធ្វើការ​សម្លាប់​មេរោគ​មុន មក​កាត់​ទងផ្ចិត​ទារក​ក៏​ជា​ហេតុ​នាំ​ឲ្យ​ឆ្លង​រោគ​បង្ក​ទៅ​ជា​ជំងឺ​តេតាណូស ។

លេច​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​ចំពោះ​ទារក​ដែល​កើត​មាន​ជំងឺ​តេតាណូស​នេះ ៖
-២​ថ្ងៃ​ដំបូង​ទារក​នៅ​បៅ និង​យំ​ធម្មតា
-​ចន្លោះ​ពី​ថ្ងៃ​ទី​៣​ដល់​២៨​ថ្ងៃ​ទារក​ឈប់​បៅ
-​ទារក​អាច​នឹង​មាន​រោគ​សញ្ញា​ប្រកាច់​រមួលខ្លួន​ជាដើម ។

ដើម្បី​ការពារ​កុំ​ឲ្យ​កើត​មាន​ជំងឺ​នេះ ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​ក្នុង​វ័យ​អាច​មានកូន​ចាប់ពី​អាយុ​១៥​ទៅ​៤៥​ឆ្នាំ​គប្បី​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​តេតាណូស​ឲ្យ​បាន​គ្រប់គ្រាន់​តាម​ការ​កំណត់​របស់​គ្រូពេទ្យ ។

ស្ត្រី​គ្រប់​រូប​គួរ​ចាំ​ថា អាការ​ប្រកាច់​កន្ដ្រាក់​រមួលខ្លួន​នេះ​អាច​ប៉ះពាល់​ទៅ​ដល់​ផ្លូវដង្ហើម​ជា​ហេតុ​នាំ​ឱ្យ​ទារក​ស្លាប់​បាន​ដោយសារ​ស្ទះផ្លូវ​ដង្ហើម ហើយ​កុមារ​ដែល​កើត​ជំងឺ​នេះ​ទោះបី​ព្យាបាល​បានជា​សះស្បើយ​ក៏​ដោយ ក៏​ក្មេង​នោះ​អាច​ទទួល​រង​ការ​ថមថយ​ផ្នែក​បញ្ញា ៕