ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Euro 2020 ៖ អ៊ី​តា​លី​កក់​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ ក្រោយ​ទម្លាក់​អេ​ស្ប៉ា​ញ​ដោយ​បាល់​ប៉េ​ណា​ល់​ទី (វីដេអូ)

2 ឆ្នាំ មុន

អង់គ្លេស ៖ អ៊ី​តា​លី បន្ត​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ព្រឹត្តិការណ៍ Euro 2020 ក្រោយ​ទម្លាក់​ម្ចាស់​ជើងឯក​៣​សម័យកាល​អេ​ស្ប៉ា​ញ ដោយ​

អង់គ្លេស ៖ អ៊ី​តា​លី បន្ត​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ព្រឹត្តិការណ៍ Euro 2020 ក្រោយ​ទម្លាក់​ម្ចាស់​ជើងឯក​៣​សម័យកាល​អេ​ស្ប៉ា​ញ ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​ដោយ​លទ្ធផល ៤-២ បន្ទាប់​ពី​បញ្ចប់​១២០​នាទី ស្មើគ្នា​លទ្ធផល ១-១​។

កីឡាករ Federico Chiesa ជា​អ្នករក​គ្រាប់​បាល់​ឱ្យ​អ៊ី​តា​លី​នាំមុខ​មុន​នៅ​នាទី​៦០​។ ក្រោយមក​កីឡាករ Álvaro Morata តាម​ស្មើ​មក​វិញ​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​នាទី​៨០​។ ការ​ប្រកួត​បន្ត​ដល់​ម៉ោង​បន្ថែម​១៥​នាទី​២​ដង ក្រុម​ទាំង​ពីរ​នៅ​តែ​រក្សា​លទ្ធផល ១-១​។ ទើប​ឈាន​ដល់​ការ​ទាត់​ប៉េ​ណា​ល់​ទី​រក​អ្នក​ឈ្នះ​ចាញ់​។

៤​គ្រាប់​អ៊ី​តា​លី​សម្រេច​បាន​ដោយ​កីឡាករ Andrea Belotti, Leonardo Bonucci, Federico Bernardeschi និង Jorginho​។ ចំណែកឯ​២​គ្រាប់​អេ​ស្ប៉ា​ញ​សម្រេច​បាន​ដោយ​កីឡាករ Gerard Moreno និង Thiago Alcântara​។ ខណៈ​ការ​ទាត់​របស់​កីឡាករ Álvaro Morata ត្រូវ​បាន​សង្គ្រោះ​ដោយ​អ្នកចាំទី Gianluigi Donnarumma​។

ជ័យជម្នះ​នេះ ធ្វើ​ឱ្យ​ក្រុម​លោក Roberto Mancini រង់ចាំ​អ៊ុត​លទ្ធផល​ជំនួប​រវាង​អង់គ្លេស និង​ដា​ណឺ​ម៉ាក ដែល​ត្រូវ​លេង​នៅ​យប់​នេះ វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ ដើម្បីរ​កមួយ​ក្រុម​ឡើង​មក​ជួប​ពួក​គេ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

គូសបញ្ជាក់​ថា អេ​ស្ប៉ា​ញ​គឺជា​ម្ចាស់​ជើងឯក​ពានរង្វាន់ Euro ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​រហូត​ដល់​៣​សម័យកាល (១៩៦៤, ២០០៨, ២០១២) ស្មើ​កំណត់​ត្រា​គ្នា​ជាមួយ​អា​ល្លឺ​ម៉​ង់ (១៩៧២, ១៩៨០, ១៩៩៦)​។ ខណៈ​ដែល​អ៊ី​តា​លី​ធ្លាប់​ឈ្នះ​តែ​ម្តង​គត់​នៅ​ឆ្នាំ​១៩៦៨៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ