ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀលហក់ឡើងខ្ពស់ជាងលុយបាតថៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលមានប្រៀបជាងប្រាក់បាតថៃបន្តិច ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២១…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលមានប្រៀបជាងប្រាក់បាតថៃបន្តិច ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ បាតថៃ ទិញចូលត្រឹមតែ ១២៦ រៀល ហើយលក់ចេញតែ ១២៧ រៀលប៉ុណ្ណោះ ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូល ១២៧ រៀល និងលក់ចេញរហូតដល់ ១២៨ រៀល ។

ថ្ងៃនេះដែរ សូមមកតាមដានហាងឆេងប្រាក់រៀលធៀបនឹងប្រាក់ប្រទេសមួយចំនួនទៀតថា តើមានអត្រាយ៉ាងណា ដែល ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៤ រៀល, ១ អឺរ៉ូ ទិញចូល ៤៨១៦ រៀល លក់ចេញ ៤៨៦៤ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣០៥៣ រៀល លក់ចេញ ៣០៨៤ រៀល ។

ទន្ទឹមនេះ ១ យន់ចិន ទិញចូល ៦២៩ រៀល លក់ចេញ ៦៣៥ រៀល ខណៈ ១០០ យ៉េនជប៉ុន ទិញចូល ៣៦៨៥ រៀល លក់ចេញ ៣៧២១ រៀល និង ១០០ វុនកូរ៉េ ទិញចូល ៣៦១ រៀល លក់ចេញ ៣៦៤ រៀល ។ ជាមួយគ្នានេះ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០២៥ រៀល លក់ចេញ ៣០៥៥ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕  

                                     

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ