ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​កាត់​ស្មៅ​នៅ​កា​ណា​ដា​នាំ​សម្ភា​រ​សិក្សា​មក​ជួយ​ដល់​សិស្ស​បឋម​សិក្សា​ទក់

8 ឆ្នាំ មុន

ខេត្ត​កំពង់ធំ ៖ ​​លោកគ្រូ​ អ្នកគ្រូ​ និង​សិស្សា​នុ​សិស្ស សរុប​ចំនួន​២០០​នាក់ ​​ទទួល​បាន​សម្ភា​រសិក្សា និង​ប្រាក់​​ពី​សម្បុរ​សជន​ខ្មែរ មក​ពី​ប្រទេស​កា​ណា​ដា​ ​​កាល​ពីព្រឹក​ថ្ងៃទី​៨ ធ្នូ ​

ខេត្ត​កំពង់ធំ ៖ ​​លោកគ្រូ​ អ្នកគ្រូ​ និង​សិស្សា​នុ​សិស្ស សរុប​ចំនួន​២០០​នាក់ ​​ទទួល​បាន​សម្ភា​រសិក្សា និង​ប្រាក់​​ពី​សម្បុរ​សជន​ខ្មែរ មក​ពី​ប្រទេស​កា​ណា​ដា​ ​​កាល​ពីព្រឹក​ថ្ងៃទី​៨ ធ្នូ ២០១៥ នៅ​សាលា​បឋម​សិក្សា​ទក់ ស្ថិត​នៅ​​ក្នុងឃុំ​ក្រយា​ ​ស្រុក​សន្ទុក ។

​លោក ពេ​ជ្យ សុធា អភិបាលស្រុក​ស​ន្ទុ​ក ​ក្នុង​នាម​​​​អាជ្ញាធរ​ស្រុក ​និង​តំណាង​ឲ្យ​លោកគ្រូ ​អ្នកគ្រូ​ និង​សិស្ស​នុ​សិស្ស​នៃ​សាលា​បឋម​សិក្សា​ទក់ សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ លោក គា នី និង​ភរិយា ជា​​អាណិកជន​ខ្មែរ ​រស់នៅ​ប្រទេសកា​ណា​ដា​ ព្រមទាំង​សាច់ញាតិ ដែល​​តែងតែ​នាំ​យក​​សម្ភា​រ​សិក្សា​មក​ជួយ​ឧបត្ថម្ភដល់​សិស្សានុសិស្ស​ ដែល​កំពុង​សិក្សា​នៅ​ក្នុង​ប្រទេស​កម្ពុជា ​​ទោះបី​ជា​​រូប​លោក​មាន​មុខរបរជា​កម្មករ​កាត់​ស្មៅ​នៅ​ប្រទេស​គេ​ក៏​ដោយ ក៏​លោក​មិន​ភ្លេច​ជាតិ​កំណើត​របស់​ខ្លួន​ដែរ ។​

សម្ភា​រសិក្សា​​​​ទាំង​នោះ ​រួម​មាន សៀវភៅ​២៣៥​ក្បាល ប៊ិ​ក២០០​ដើម គូ​ល័​រ​៤២៥​ដើម ខ្មៅ​ដៃ​៧១០​ដើម និង​ស្ក​រគ្រាប់​៤៥​កញ្ចប់ ចំណែក​លោកគ្រូ អ្នកគ្រូ​ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ប្រាក់​​ចំនួន​៤០.០០០​រៀល​​ផង​ដែរ​ ។​

​លោក គា​ នី ​បាន​មាន​ប្រសា​ស​ន៍​ប្រកបដោយ​ម​នសិ​ការ​ថា​ ​លោក​រស់នៅ​ប្រទេស​កា​ណា​ដា​៣០​ឆ្នាំ​ហើយ ​និង​មានមុខរ​បរជា​អ្នក​កាត់​ស្មៅ ត្រូវ​បានអ្នកផង​សើចចំអក​ឲ្យ​​គ្រប់​គ្នា ប៉ុន្តែ​ទោះ​បី​ជា​​​យ៉ាងណា​ក៏​ដោយ ​​លោក​មិន​ដែល​ខ្វល់ខ្វាយ​នឹង​ពាក្យ​និន្ទារបស់​គេ​នោះ​ទេ​ ​ពីព្រោះ​លោក​យល់​ថា​ ការងារ​អ្វី​ក៏​ដោយ​សុទ្ធតែ​ជា​ការងារ​ថ្លៃថ្នូរ ធ្វើ​យ៉ាង​ណាឲ្យ​បាន​លុយ​ចិញ្ចឹមជីវិត និង​ក្រុម​គ្រួសារ នៅ​សល់​មួយ​ចំនួន​ទុក​សម្រាប់​មក​លេង​ស្រុក​ខ្មែរ និងទិញ​សម្ភា​រ​សិក្សា​យក​មក​ជួយ​ឧ​បត្ថ​ម្ភ​ដល់​សិស្សានុសិស្ស ។

លោក​បាន​បន្ត​​ថា​ រយៈពេល​១០​ឆ្នាំ​មក​ហើយ​ដែល​លោក​តែងតែ​មក​លេង​ស្រុក​ខ្មែរ​ជា​រៀង​រាល់​ឆ្នាំ និង​ទិញ​សម្ភា​រសិក្សា​ចែក​ជូន​សិស្ស​​​​ស្រុក​ខ្មែរ ​​ហើយ​នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ លោក​នឹង​​នាំ​យក​សម្ភារ​​​មួយ​ចំនួន​ទៅ​ចែក​ជូន​​​ដល់​សិស្ស​ក្រីក្រ​នៅ​សាលា​អន្តរជាតិ​ដំណឹង​ល្អ​នៅ​​ឯរាជ​ធានីភ្នំពេញ ​​លោក​ក៏​បាន​សន្យា​ជាមួយ​​​អាជ្ញាធរ​ថា ឆ្នាំ​ក្រោយ​លោក នឹង​​នាំ​យក​​អំណោយ​​ជាសម្ភារសិក្សាមក​ជួយ​ឧ​បត្ថ​ម្ភ​ដល់​សិស្សានុសិស្ស​​​ស្រុក​ខ្មែរ​ជា​បន្ត​ទៀត​ ៕