ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាំងភ្លៀង​ជា​ច្រើន​ថ្ងៃ ដំណាំ​ពោតក្រហម​មួយ​ចំនួន​រង​ការ​ខូចខាត ទោះ​ភ្លៀង​វិញ​ក៏​មិន​អាច​សង្គ្រោះ

2 ឆ្នាំ មុន
  • ប៉ៃលិន

គេ​សង្កេត​ឃើញ​ថា ដំណាំ​ពោតក្រហម​របស់​ប្រជា​កសិករ​មួយ​ចំនួន​នៅ​ក្នុងភូមិ​ក្បាល​ព្រ​លាន សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន កំពុង​ទទួល​រង​ការងា​.​ប់​ខូចខាត​អស់​ជា​ច្រើន ស្រប​ពេល​ដែល​ដំណាំ​មួយ​នេះ​កំពុង​តែ​ចេញ​ផ្កា ដាក់​ស្នៀត ប៉ុន្តែ​ផ្ទៃមេឃ​បែរជា​រាំងភ្លៀង​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ បណ្តាល​ឱ្យ​

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២១​នេះ គេ​សង្កេត​ឃើញ​ថា ដំណាំ​ពោតក្រហម​របស់​ប្រជា​កសិករ​មួយ​ចំនួន​នៅ​ក្នុងភូមិ​ក្បាល​ព្រ​លាន សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន កំពុង​ទទួល​រង​ការងា​.​ប់​ខូចខាត​អស់​ជា​ច្រើន ស្រប​ពេល​ដែល​ដំណាំ​មួយ​នេះ​កំពុង​តែ​ចេញ​ផ្កា ដាក់​ស្នៀត ប៉ុន្តែ​ផ្ទៃមេឃ​បែរជា​រាំងភ្លៀង​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ បណ្តាល​ឱ្យ​ទទួល​រង​ការ​ខូចខាត​តែ​ម្តង ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជា​កសិករ​ម្នាក់ ឈ្មោះ ម៉ៅ រស់នៅ​ក្នុង​ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ គាត់​មាន​ដីចំការ​ចំនួន​៥​ហិ​កតា ដោយ​ដាំដំឡូង​មី​ចំនួន​៣​ហិ​កតា និង​ដាំពោត​ក្រហម​ចំនួន​២​ហិ​កតា ព្រោះ​ដំណាំ​ពោតក្រហម​ជា​ដំណាំ​ដែល​ឆាប់​បាន​ទទួលផល​លក់ មិន​ដូច​ដំឡូង​មី ដែល​មាន​រយៈពេល​យូរ​នោះ​ទេ ពោល​គឺ​រយៈពេល​៨​ខែ​ទៅ​១​ឆ្នាំ ទើប​អាច​ប្រមូល​ផល​លក់​បាន ។

កសិករ​រូប​នេះ​បន្ត​ថា តែ​នៅ​ដើមរដូវ​នេះ ក្រោយ​ពេល​ដាំពោត​ក្រហម​រួច ផ្ទៃមេឃ​បាន​ធ្លាក់​ភ្លៀង​ជា​ញឹកញាប់​ធ្វើ​ឱ្យ​ដំណាំ​ពោត និង​ដំឡូង​មី​របស់​គាត់​ដុះ​លូតលាស់​យ៉ាង​ល្អ លុះ​ពោត​កំពុង​តែ​ចេញ​ផ្កា និង​ដាក់​ស្នៀត ស្រាប់តែ​មេឃ​ចាប់ផ្តើម​រាំងភ្លៀង​រហូត​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ធ្វើ​ឱ្យ​ស្នៀតពោត​ក្លាយទៅជា​ស្កក (​អត់​ដាក់​គ្រាប់​) ហើយ​ដើម​ពោត​តូច​ៗ​ក៏​ងា​.​ប់​ជា​បណ្តើរ​ៗ​ដែរ បើ​ទោះបីជា​នៅ​ថ្ងៃ​ខាង​មុខ មាន​ភ្លៀង​ធ្លាក់​បន្ត​ទៀត ក៏​មិន​អាច​ជួយ​សង្គ្រោះ​ដំណាំ​របស់​ខ្លួន​បាន​ដែរ ព្រោះ​ហួសពេល​ទៅ​ហើយ ។

គាត់​បន្ត​ទៀត​ថា ចំណែក​ដំណាំ​ដំឡូង​មី​វិញ មិន​មានការ​ងា​.​ប់​ខូចខាត​នោះ​ទេ ទោះបីជា​រាំងភ្លៀង​រយ​:​ពេល​យូរ​បន្តិច ក៏​មិន​មាន​បញ្ហា​អ្វី​កើតឡើង​ដែរ ព្រោះ​ដំឡូង​មី ស៊ូ​នឹង​អាកាសធាតុ​ក្តៅ​ជាង​ដំណាំ​ពោតក្រហម ។

ទោះបីជា​យ៉ាងណា នៅ​លើ​ដីចំការ​របស់​គាត់ មិន​ហ៊ាន​ដាំ​ដំណាំ​តែ​មួយ​មុខ​នោះ​ឡើយ គឺ​ដាំ​ចំនួន​២​មុខ បើ​ខុស​មួយ​មុខ អាច​នឹង​ត្រូវ​មួយ​មុខ​ទៀត​ដែរ ដើម្បី​ពេល​ប្រមូល​ផល​លក់​បាន​ថវិកា​សម្រាប់​យក​ទៅ​សង​ជំពាក់​បំណុល​គេ និង​សល់​មួយ​ចំនួន​ទៀត យក​ទៅ​ទិញ​ម្ហូបអាហារ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ