ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥ គន្លឹះ​ដើម្បី​ផ្លាស់​ប្តូរ​ទម្លាប់​​រស់នៅទទួល​បាន​ទាំង​សុខភាព និង​ជួយ​សន្សំ​ប្រាក់ ​!

2 ឆ្នាំ មុន

គន្លឹះ​ទាំងអស់​​នេះ​គ្រាន់តែ​ជា​ពន្លឺ​ និង​ការ​បង្ហាញផ្លូវ​សម្រាប់​អ្នក ហើយ​អ្នក​មិន​ចាំបាច់​អនុវត្តន៍​តាម​ទាំងអស់​ក៏​បាន ប៉ុន្តែ​ប្រសិនបើ​អ្នក​អាច​ទទួលយក​នូវ​គន្លឹះ​ទាំងនេះ ហើយ​ព្យាយាម​អនុវត្តន៍​តាម នោះ​វា​ជួយ​ទាំង​សុខភាព​ និង​ការ​សន្សំ​ប្រាក់​របស់​អ្នក ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​ព័ត៌មាន​អំពី​ការ​សន្សំ​ប្រាក់ ​។គន្លឹះ​ទាំង ៥…

គន្លឹះ​ទាំងអស់​​នេះ​គ្រាន់តែ​ជា​ពន្លឺ​ និង​ការ​បង្ហាញផ្លូវ​សម្រាប់​អ្នក ហើយ​អ្នក​មិន​ចាំបាច់​អនុវត្តន៍​តាម​ទាំងអស់​ក៏​បាន ប៉ុន្តែ​ប្រសិនបើ​អ្នក​អាច​ទទួលយក​នូវ​គន្លឹះ​ទាំងនេះ ហើយ​ព្យាយាម​អនុវត្តន៍​តាម នោះ​វា​ជួយ​ទាំង​សុខភាព​ និង​ការ​សន្សំ​ប្រាក់​របស់​អ្នក ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​ព័ត៌មាន​អំពី​ការ​សន្សំ​ប្រាក់ ​។
គន្លឹះ​ទាំង ៥ គឺ​ដើម្បី​ផ្លាស់​ប្តូរ​ទម្លាប់នៃ​ការ​រស់នៅ ដែល​ទទួល​បាន​ទាំង​សុខភាព និង​ជួយ​ទាំង​ការ​សន្សំ​ប្រាក់ ​៖

គន្លឹះ​ទី ​១ ព្យាយាម​ផ្លាស់​ប្តូរ​ខ្លួន​ឬ​អភិវឌ្ឍន៍​ខ្លួន ​៖ ការ​ហាត់ប្រាណ​អាច​ជួយ​អ្នក​ឱ្យ​មាន​សុខភាព​ប្រសើរ​ឡើង ហើយ​វា​ក៏​ជា​វិធីសាស្ត្រ​មួយ​ដើម្បី​ផ្លាស់​ប្តូរ​ការ​រស់នៅ​របស់​អ្នក ប្រសិនបើ​ចង់​សន្សំ​ប្រាក់​ក្នុង​ពេល​តែ​មួយ​នេះ ​។ ដើម្បី​ធ្វើ​វា​ឱ្យ​បាន​សម្រេច​អ្នក​ត្រូវ​រៀបចំ​ផែនការ និង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​សម្រក​ទម្ងន់ ខណៈ​ដែល​យើង​នឹង​អាច​សន្សំ​ប្រាក់​បាន​ខ្លះ​ដែរ​ ។ អ្នក​ប្រាកដជា​ដឹង​ថា បច្ចុប្បន្ន​មនុស្ស​ជា​ច្រើន​បាន​ចំណាយ​ថវិកា​ប្រចាំខែ ប្រចាំឆមាស និង​ឆ្នាំ ដើម្បី​បង់ថ្លៃ​សេវាកម្ម​ហាត់ប្រាណ​នៅ​ក្លិប​នានា ប៉ុន្តែ​បើ​យើង​គិត​ទៅ​លើ​ការ​ហាត់ប្រាណ មិនមែន​ទាល់តែ​ហាត់​នៅ​ក្លិប​ទើប​ហាត់​បាន​នោះ​ទេ វា​មាន​វិធីសាស្ត្រ​ជា​ច្រើន​ដែល​អ្នក​អាច​ហាត់​ខ្លូ​ន​ឯង​បាន ប្រសិនបើ​អ្នក​មិន​ចង់​ចំណាយ​ទៅ​លើ​របស់​ហាត់ប្រាណ​នៅផ្ទះ​ដែល​ថ្លៃ​ៗ នោះ​អ្នក​អាច​ហាត់​ជ្រើសរើស​បាន ដូច​ជា​ការ​ជិះ​កង់ ហែល​ទឹក ឬ​ការ​ធ្វើ​សកម្មភាព​ណាមួយ​ដែល​ធ្វើ​ឱ្យ​អ្នកមាន​សកម្មភាព​ជា​និច្ច​ ។

គន្លឹះ​ទី ​២ បោះចោល​ទម្លាប់​អាក្រក់​មួយ​ចោល ​៖ ប្រសិនបើ​អ្នក​កំពុង​រក​វិធី​ដើម្បី​សន្សំ​ប្រាក់ ហើយ​ផ្តល់​សុខភាព​ល្អ​ឡើង​វិញ​នោះ អ្នក​គួរ​បោះបង់​ទម្លាប់​ចូល​ចិត្ត​ផឹក​ស្រា ស្រា​បៀ​ និង​ការ​ជក់បារី​ ។ មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​ដឹង​ថា ​របស់​អស់ទាំង​នេះ​ធ្វើ​ឱ្យ​ខូចសុខភាព និង​បំផ្លាញ​លុយ​របស់​យើង ដូចនេះ​អ្នក​គួរតែ​កាត់​បន្ថយ​ ឬ​បញ្ឈប់​តែ​ម្តង​ប្រសិនជា​អាច​ ។

គន្លឹះ​ទី​ ៣ គួរតែ​ផ្អាក​ការ​ចេញ​ទៅ​បរិភោគ​អាហារ​ខាងក្រៅ ​៖ ធម្មតា​ការ​បរិភោគ​ខាងក្រៅ​តែងតែមាន​តម្លៃ​ថ្លៃ​ជាង​របស់​យើង​ធ្វើ​ខ្លួនឯង​នៅផ្ទះ ហើយ​ក៏​មិន​ប្រាកដ​ថា​អាហារ​ទាំងនោះ​ផ្តល់​ឱ្យ​សុខភាព​ល្អ​ដែរ វា​អាច​ជា​អាហារ​ឆាប់​ធ្វើ​ឱ្យ​យើង​ឡើង​ទំងន់ ឬ​មាន​ហានិភ័យ​ផ្សេង (​មិន​សំដៅលើ​អាហារ​នៅ​ក្រៅ​ទាំង​អស់នោះ​ទេ​) ​។ ការ​បរិភោគ​អាហារ​នៅផ្ទះ​អាច​ជួយ​អ្នក​សន្សំ​លុយ និង​បាន​ទាំង​សុខភាព ​។ ហើយ​អ្នកជំនាញ​ណែនាំ​ឱ្យ​អ្នក​ស្វែង​យល់​អំពី​អាហារ និង​បរិភោគ​តែ​អាហារ​ប្រភេទ​ជំនួយ​និង​បំប៉ន​សុខភាព ល្អ​ជាង​ការ​ដើរហើរ​ទៅ​ញុំ​ា​ខាងក្រៅ​ ។ អ្នក​អាច​ជ្រើសរើស​បាន រវាង​ការ​ញុំ​ា​ខាងក្រៅ ​និង​មិន​ទទួល​បាន​សុខភាព​ល្អ និង​ការ​ធ្វើ​ម្ហូប​នៅផ្ទះ​ហើយ​បាន​ទទួល​បាន​សុខភាព​ និង​សន្សំ​ប្រាក់​ ។

គន្លឹះ​ទី ​៤ ការ​ជ្រើសរើស​អាហារ​បរិភោគ​ឱ្យ​ត្រឹមត្រូវ​ ៖ ការ​ជ្រើសរើស​អាហារ​ដែល​ត្រឹមត្រូវ វា​នឹង​មិន​ធ្វើ​ឱ្យ​អ្នក​ចំណាយ​លុយ​ខ្ជះខ្ជាយ ហើយ​តម្រូវ​តាម​សុខភាព​របស់​អ្នក​ទៀត ​។ អ្នក​គួរ​ស្វែង​យល់​អាហារ​ដែល​ងាយ​ធ្វើ​ឱ្យ​អ្នក​ធាត់​ឬ​ឡើង​ទម្ងន់លឿន អ្នកជំនាញ​ណែនាំ​ឱ្យ​អ្នក​បរិភោគ​បន្លែ ផ្លែ​ឈើ ទឹកដោះគោ​ស្រស់ ឱ្យ​បាន​ច្រើន ​។ នៅ​ពេល​ដែល​យើង​កំណត់​បាន​អាហារ​ត្រឹមត្រូវ​នោះ​យើង​គួរតែ​ទិញ​របស់​សម្រាប់​បរិភោគ ចៀសវាង​ការ​ទិញ​របស់​ដែល​មិន​ផ្តល់​សុខភាព ហើយ​ត្រូវ​បោះចោល ដូចនេះ​អ្នក​អាច​សន្សំ​ប្រាក់​បាន​ដោយ​មិន​ទិញ​អាហារ​ផ្តេសផ្តាស់ ហើយ​ទទួល​បាន​សុខភាព​ល្អ​បាន​ទៀត​ផង​ ។

គន្លឹះ​ទី ​៥ ទាញ​អត្ថប្រយោជន៍​ពី​កន្លែងធ្វើការ​ ៖ ប្រសិនបើ​នៅ​កន្លែងធ្វើការ​របស់​អ្នក មាន​ផ្តល់​ជូន​អ្នក​នូវ​អត្ថប្រយោជន៍ នៃ​កម្មវិធី​សុខភាព ដូច​ជា​មានការ​បញ្ចុះតម្លៃនៅ​ក្លឹ​ប​ហាត់ប្រាណ ការ​រៀន​អំពី​កម្មវិធី​សុខភាព​ដោយ​ឥត​គិតថ្លៃ​ ។​ល​។ សម្រាប់​អ្នកធ្វើការ​ក្នុង​ក្រុមហ៊ុន​នេះ ក្រុមហ៊ុន​នោះ ដូចនេះ​ប្រសិនបើ​ក្រុមហ៊ុន​អ្នកមាន​ប្រ​ម៉ូ​សិន​នេះ​ដែរ អ្នក​គួរ​ចូល​ជា​សមាជិក​និង​រួម​ជាមួយ​ពួក​គេ (​គួរ​បញ្ជាក់​ផង​ដែរ មាន​ក្រុមហ៊ុន​ខ្លះ​គេ ព្យាយាម​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​បុគ្គលិក​គេ​យល់​ដឹង​អំពី​ការ​ថែរក្សា​សុខភាព​)​ ។ មួយវិញទៀត ប្រសិនបើ​នៅ​ក្នុង​ក្រុមហ៊ុន​ផ្តល់​ជា​សេវា​ធនា​រ៉ាប់រង​សុខភាព health insurance អ្នក​គួរតែ​ទាញ​យក​ផលប្រយោជន៍​ពី​វា ដូច​ជា​ឧស្សាហ៍​ពិនិត្យ​សុខភាព និង​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ (​បញ្ជាក់ ​៖ សេវា health insurance មាន​ប្រភេទ​របស់​វា​)​ ។ ដូចនេះ​វា​បាន​ទាំង​ចំណេះដឹង និង​ការ​សន្សំ​ប្រាក់​ផង​ដែរ​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ចាប់ផ្តើម​ពី​ទម្លាប់​តូច​ៗ​ទៅ វា​អាច​ផ្លាស់​ប្តូរ​របៀប​រស់នៅ​របស់​អ្នក ឱ្យ​ចេះ​សន្សំ​សំចៃ ​។ អ្នក​ត្រូវ​ដឹង​ថា ការ​ផ្លាស់​ប្តូរ​ទម្លាប់​ដែល​នាំ​ឱ្យប្រាក់​របស់​អ្នក​មិន​ដែល​សល់ វា​មាន​សារៈសំខាន់​ណាស់ ប្រសិនបើ​អ្នក​កំពុង​មាន​បំណង ដើម្បី​ឆ្ពោះទៅ​គោលដៅ​ណាមួយ ​៕ ប្រភព​៖ Dicover

អត្ថបទសរសេរ ដោយ