ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​គ្រាប់​ពី Lucas Paquetá ជួយ​ប្រេ​ស៊ី​លកក់​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ Copa América (វីដេអូ)

2 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល បាន​កក់​កៅអី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Copa América បន្ទាប់​ពី​យកឈ្នះ​លើ​ប៉េ​រូ ដោយ​លទ្ធផល

ប្រេ​ស៊ី​ល ៖ ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល បាន​កក់​កៅអី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Copa América បន្ទាប់​ពី​យកឈ្នះ​លើ​ប៉េ​រូ ដោយ​លទ្ធផល ១-០ នៅ​មុន​នេះ​។

កីឡាករ Lucas Paquetá ជា​អ្នករក​គ្រាប់​ជ័យជម្នះ​សម្រាប់​ប្រេ​ស៊ី​ល​នៅ​នាទី​៣៥ ក្រោយ​ទទួល​ការ​បញ្ជូន​បាល់​ពី​កីឡាករ Neymar​។ ហើយ​មួយ​គ្រាប់​នេះ បាន​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត ដែល​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន Olímpico Nilton Santos ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Rio de Janeiro​។

ក្រុម​ការពារ​តំណែង​ជើងឯក​ប្រេ​ស៊ី​ល ត្រូវ​រង់ចាំ​ការ​ប្រកួត​រវាង​អា​ហ្ស​ង់​ទី​ន និង​កូ​ឡុំ​ប៊ី នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដែល​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃស្អែក​វេលា​ម៉ោង​៨​ព្រឹក (​ម៉ោង​នៅ​កម្ពុជា​) ដើម្បីរ​កមួយ​ក្រុម ឡើង​មក​ប៉ះ​ពួក​គេ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ ៕

https://www.youtube.com/watch?v=JfS1OdmIBQw

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ