ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រុង​ប្រយ័ត្ន​! ចាប់ពី​ថ្ងៃ​ទី​៧ ដល់​១៣ នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​លាយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២១ ខាង​មុខ​នេះ តំបន់​មួយ​ចំនួន​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​លាយឡំ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២១ ខាង​មុខ​នេះ តំបន់​មួយ​ចំនួន​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​លាយឡំ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​របស់​ក្រសួង​ធនធានទឹក​នៅ​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២១​នេះ បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​១​យប់​ថ្ងៃ​ទី​៦ ខែកក្កដា ប្រព័ន្ធ​សម្ពាធ​ទាប ITCZ បាន​កើតឡើង​ដោយ​អូស​បន្លាយ​ពី​ភាគ​ខាងជើង​ថៃ ភ្ជាប់​ជាមួយ​សម្ពាធ​ទាប​សកម្ម​មួយ​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង ។

ក្រសួង​ថា នៅ​ថ្ងៃ​ទី​៧-១១ ខែកក្កដា ប្រព័ន្ធ​សម្ពាធ​ទាប​នឹង​រំកិល​ចុះ​មក​ក្រោម​អូស​បន្លាយ​កាត់​លើ​តំបន់ ជួរ​ភ្នំ​ដងរែក និង​ភាគ​ឦសាន​កម្ពុជា ។ ទន្ទឹម​នឹង​នោះ ខ្យល់មូសុង​និរតី​បក់​ក្នុង​ល្បឿន​បង្គួរ ។ ដោយ ឡែក​សម្ពាធ​ទាប​សកម្ម​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង អាច​នឹង​វិ​វត្ត​ទៅ​ជា​វិ​សម្ពាធ​ទាប​រយៈពេល​ខ្លី​មុន​នឹង ថមថយ​ឥទ្ធិពល​ពេល​ដើរ​ចូល​ដល់​ប៉ែក​ខាងក្រោម​នៃ​ភាគ​ខាងជើង​វៀតណាម នៅ​ថ្ងៃ​ទី​៨ ខែកក្កដា ។

ក្រសួង​បន្ថែម​ថា ស្ថានភាព​បែប​នេះ នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​មាន សីតុណ្ហភាព​អប្បបរមា ចាប់ពី ២៤-២៦ °C នឹង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០ ºC នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន​លាយឡំ​នឹង​ផ្គរ​រន្ទះ ខ្យល់​កន្ត្រាក់​ផង​ដែរ​។

ទន្ទឹម​នឹង​នោះ ក៏​អាច​មាន​ផ្នែក​មួយ​ចំនួន​នៃ​បណ្តា​ខេត្ត​នៅ​ក្នុងភូមិ​សាស្ត្រ​ជាប់​ជួរ​ភ្នំក្រវាញ និង​ជួរ​ភ្នំ​ដងរែក មាន​ភ្លៀង​ធ្លាក់​ខ្លាំង ។ ចំណែក​បណ្តា​ខេត្ត​ដាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C នឹង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩ °C នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង ។

ដោយឡែក​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩ °C នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ខ្លាំង ។ នៅ​លើ​ផ្ទៃសមុទ្រ​នឹង​អាច​មាន​ភ្លៀង​ខ្យល់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់​ៗ ។

ដោយសារ​ស្ថានភាព​បែប​នេះ ក្រសួង​បាន​សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ភ្លៀង​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ជា​ពិសេស​អ្នកនេសាទ និង​អ្នកដំណើរ​សមុទ្រ សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​ភ្លៀង​ខ្យល់​ខ្លាំង និងរ​លកស​មុ​ត្រ​ខ្ពស់​ៗ ចាប់ពី​ថ្ងៃ​ទី​៧ -១០ ខែកក្កដា ឆ្នាំ​២០២១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ